លោក អេឡុន ម៉ាស់

លោក អេឡន ម៉ាស់ រអិលធ្លាក់ចេញពីតំណែងជាអ្នកមានបំផុតនៅលើពិភពលោកអស់៣ម៉ោង


តំណែងកំពូលមហាសេដ្ឋីមានបំផុតរបស់លោក អេឡុន ម៉ាស់ ម្ចាស់ក្រុមហ៊ុន Tesla បានរអិលធ្លាក់ចេញ ដែលជំនួសដោយលោក ឡារី អេលីសុន (Larry Ellison) ស្ថាបនិកក្រុមហ៊ុន Software Oracle Corporation។ ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋី អេលីសុន បានកើនឡើងយ៉ាងគំហុកឈានដល់ជាង៣៨៣ពាន់លានដុល្លារលើសទ្រព្យសម្បត្តិរបស់លោក អេឡុន ម៉ាស់ ទៅទៀតកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ប៉ុន្តែលោក ឡារី គ្រប់គ្រងតំណែងនេះបានរយៈពេលខ្លីប៉ុណ្ណោះ ក៏បានធ្លាក់ទៅក្នុងដៃរបស់លោក ម៉ាស់ វិញ។
លោក អេឡុន ម៉ាស់
ដោយ

សារព័ត៌មាន CNN បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ឡារី អេលីសុន បានកើនឡើង៨៩ពាន់លានដុល្លារ ដែលធ្វើឱ្យទ្រព្យសម្បត្តិសរុបរបស់លោកកើនដល់ជាង៣៨៣ពាន់លានដុល្លារ កាលពីថ្ងៃទី១០ ខែកញ្ញា។ តាមរយៈទ្រព្យសម្បត្តិនេះបានជួយឱ្យស្ថាបនិកក្រុមហ៊ុន Software Oracle Corporation នេះទម្លាក់មហាសេដ្ឋី អេឡុន ម៉ាស់ ម្ចាស់ក្រុមផលិតរថយន្តអគ្គិសនី Tesla ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

តែយ៉ាងណាកំពូលមហាសេដ្ឋីរូបនេះគ្រងតំណែងជាកំពូលមហាសេដ្ឋីមានបំផុតបានត្រឹមរយៈពេល៣ម៉ោងប៉ុណ្ណោះ ដោយលោក អេឡុន ម៉ាស់ បានឡើងមកគ្រងតំណែងនេះវិញ ក្រោយទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីរូបនេះកើនឡើងលើសទ្រព្យសម្បត្តិរបស់លោក ឡារី ប្រមាណ១ពាន់លានដុល្លារនៅម៉ោងចុងក្រោយនៃការបិទការជួញដូរភាគហ៊ុនក្នុងថ្ងៃដដែល។

បច្ចុប្បន្នក្រុមហ៊ុន Software Oracle Corporation ត្រូវបានគេដឹងថា ជាក្រុមហ៊ុនដែលកំពុងគ្រប់គ្រងការផ្គត់ផ្គង់កម្មវិធីទិន្នន័យ និងថាមពលមានទំហំរហូតដល់ទៅ៤,៥ជីហ្គាវ៉ាត់ ដល់ក្រុមហ៊ុន OpenAI៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រដ្ឋាភិបាលបារាំងកំពុងរងការធ្វើបាតុកម្មយ៉ាងធ្ងន់ធ្ងរ ហើយវាកំពុងដាក់សម្ពាធលើនាយករដ្ឋមន្ត្រីថ្មី

ក្រោមសម្ពាធឱនភាពថវិកាជាតិ ដែលបានកើនឡើងលើស៥,៨% បើធៀបនឹងអត្រាផលិតផលក្នុងស្រុកនៅឆ្នាំ២០២៤ បានជំរុញឱ្យនាយករដ្ឋមន្រ្តីបារាំងលោក ហ្វ្រង់ស័រ បេ…

កម្ពុជា-អង់គ្លេស ចុះហត្ថលេខាលើ MoU ស្តីពីការគាំទ្រការកែទម្រង់ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ