រូបិយប័ណ្ណ

វិបត្តិថាមពលកំពុងវាយប្រហាររូបិយប័ណ្ណរបស់បណ្តាប្រទេសនៅអាស៊ី ដែលពឹងផ្អែកលើមជ្ឈិមបូព៌ា


តម្លៃថាមពលដែលហក់ឡើងខ្ពស់ ដោយសារភាពតានតឹងកាន់តែអាក្រក់ទៅៗនៅមជ្ឈិមបូព៌ា កំពុងបង្កឱ្យមានគម្លាតកាន់តែខ្លាំងរវាងរូបិយប័ណ្ណអាស៊ី ធៀបនឹងរូបិយប័ណ្ណរបស់ប្រទេសសម្បូរធនធាន ដូចជា កាណាដា និងអូស្ត្រាលីជាដើម។ ភាពចលាចលក្នុងទីផ្សារប្តូរប្រាក់បរទេសនេះបានអូសបន្លាយពេលអស់មួយខែមកហើយ បន្ទាប់ពីការវាយប្រហាររវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដែលធ្វើឱ្យបណ្តាប្រទេសនៅអាស៊ីធ្លាក់ចូលក្នុងស្ថានភាពមិនសូវល្អផ្នែកសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
រូបិយប័ណ្ណ
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Nikkei Asia បានគូសបញ្ជាក់ថា ប្រាក់ប៉េសូហ្វីលីពីន បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រកាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្នុងអត្រា៦០ប៉េសូក្នុង១ដុល្លារ។ ទោះបីជាធនាគារកណ្តាលហ្វីលីពីន បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ដើម្បីរក្សាគោលនយោបាយអត្រាការប្រាក់ក្នុងបំណងទប់ស្កាត់ការធ្លាក់ថ្លៃក៏ដោយ ក៏ទីផ្សារហាក់មិនទាន់បង្ហាញសញ្ញាវិជ្ជមានណាមួយនៅឡើយទេ។

ស្ថានភាពស្រដៀងគ្នានេះក៏កំពុងកើតមានពាសពេញតំបន់អាស៊ី ក្នុងនោះប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ៤% ក្នុងរយៈពេលតែមួយខែ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ។ ចំណែកប្រាក់បាតថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ខែកាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅ ខណៈប្រាក់យ៉េនជប៉ុន ត្រូវបានជួញដូរក្នុងតម្លៃទាបបំផុតរហូតដល់១៦០យ៉េនក្នុង១ដុល្លារកាលពីថ្ងៃទី២៧ ខែមីនា។

ផ្ទុយទៅវិញ តម្រូវការប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងយ៉ាងខ្លាំង ដោយសារវិនិយោគិនចាត់ទុកវាជា​ទ្រព្យសម្បត្តិសុវត្ថិភាព ក្នុងអំឡុងពេលមានវិបត្តិ។ សន្ទស្សន៍ប្រាក់ដុល្លារបានកើនឡើង២% គិតត្រឹមថ្ងៃព្រហស្បតិ៍។ ដោយឡែករូបិយប័ណ្ណរបស់ប្រទេសនាំចេញធនធានប្រេងហាក់មានភាពធន់ ក្នុងនោះប្រាក់ក្រូនន័រវែស ធ្លាក់ចុះត្រឹម១% ខណៈប្រាក់ដុល្លារកាណាដា និងអូស្ត្រាលី ធ្លាក់ចុះក្នុងចន្លោះពី១% ទៅ២% ប៉ុណ្ណោះ ដែលបង្ហាញពីភាពរឹងមាំជាងរូបិយប័ណ្ណនៅតំបន់អាស៊ី។

ផ្អែកតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានព្រមានថា ប្រសិនបើភាពចលាចលក្នុងទីផ្សារថាមពលនេះអូសបន្លាយលើសពី១ឆ្នាំ នោះអត្រាកំណើនសេដ្ឋកិច្ចរបស់អាស៊ីអាចនឹងធ្លាក់ចុះរហូតដល់១,៣% ក្នុងអំឡុងឆ្នាំ២០២៦-២០២៧ ខណៈដែលអតិផរណាអាចនឹងហក់ឡើងដល់៣,២%៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


បំណុលរដ្ឋាភិបាលនៅលើពិភពលោកកើនដល់១១១ទ្រីលានដុល្លារ ខណៈអាម៉េរិកជំពាក់ច្រើនជាងគេ

បំណុលរដ្ឋាភិបាលនៅទូទាំងពិភពលោក បានហក់ឡើងដល់កម្រិតកំណត់ត្រាមិនធ្លាប់មាន គឺ ១១១ទ្រីលានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៥។ តួលេខដ៏មហិមាន…

ផ្សារទំនើបឡាក់គី បានចាប់ផ្ដើមប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីជាមួយ វិរៈ ប៊ុនថាំ

ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលជាក្រុមហ៊ុនប្រតិបត្តិករនៃផ្សារទំនើបឡាក់គី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានសហការជាមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ