វិស័យពាណិជ្ជកម្ម

អឺរ៉ុប គ្រោងដំឡើងពន្ធលើទំនិញអាម៉េរិក ដែលមានតម្លៃជាង១០០ពាន់លានដុល្លារ ប្រសិនបើការចរចាពាណិជ្ជកម្មបរាជ័យ


សហភាពអឺរ៉ុប គ្រោងដំឡើងពន្ធគយលើទំនិញរបស់អាម៉េរិក ដែលមានទំហំរហូតដល់ជាង១០០ពាន់លានដុល្លារ ប្រសិនបើការចរចាពាណិជ្ជកម្មដែលកំពុងបន្តបរាជ័យ ឬមិនទទួលបានលទ្ធផលផ្លែផ្កាសម្រាប់ប្លុកដែលមានសមាជិក២៧ប្រទេសទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា សហភាពអឺរ៉ុប ដែលជាសម្ពន្ធមិត្តដ៏ស្អិតរមួតរបស់សហរដ្ឋអាម៉េរិក គ្រោងដំឡើងពន្ធលើទំនិញក្នុងទំហំរហូតដល់ទៅប្រមាណ១១៣ពាន់លានដុល្លាររបស់សហរដ្ឋអាម៉េរិក ប្រសិនបើការចរចាពាណិជ្ជកម្មរបស់ខ្លួនជាមួយមហាអំណាចធំបំផុតទី១មួយនេះត្រូវបរាជ័យ ឬមិនសម្រេចបានលទ្ធផលផ្កែផ្កា។

ប្រភពច្បាស់ការដែលសុំលាក់អត្តសញ្ញាណបាននិយាយថា វិធានការដំឡើងពន្ធសងសឹកដែលសហភាពអឺរ៉ុប គ្រោងនឹងធ្វើឡើងនេះ នឹងត្រូវប្រកាសប្រាប់បណ្ដាប្រទេសជាសមាជិករបស់ខ្លួននៅត្រឹមថ្ងៃពុធ ទី៧ ខែឧសភា នេះ ហើយថា ការពិគ្រោះយោបល់គ្នានឹងមានរយៈពេលមួយខែ មុនពេលបញ្ជីរាយនាមទំនិញដែលត្រូវដំឡើងពន្ធត្រូវបានសម្រេចចុងក្រោយ។

ដោយឡែក គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ទទួលបន្ទុកដោះស្រាយបញ្ហាពាណិជ្ជកម្មទំនងជានឹងបញ្ជូនលិខិតមួយច្បាប់ទៅកាន់សហរដ្ឋអាម៉េរិក ក្នុងសប្តាហ៍​នេះ ដើម្បីព្យាយាមចាប់ផ្តើមការចរចានេះឡើងវិញ ហើយតាមការរំពឹងទុក សំណើពីភាគីសហភាពអឺរ៉ុប នឹងរួមបញ្ចូលទាំងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងរបាំងមិនមែនពន្ធគយ និងការជំរុញការវិនិយោគនៅលើទឹកដីសហរដ្ឋអាម៉េរិក ផងដែរ។

ការចរចា​រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក ដែលបានចាប់ផ្តើមកាលពីខែមុននេះ មានវឌ្ឍនភាពតិចតួចណាស់ ហើយមានការរំពឹងទុកថា ពន្ធគយភាគច្រើន ដែលដាក់ដោយសហរដ្ឋអាម៉េរិកនឹងត្រូវបានរក្សាទុកឱ្យនៅដដែល។

សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃទី៦ ខែឧសភា ថា ការស៊ើបអង្កេតពាណិជ្ជកម្មដែលកំពុងដំណើរការក្រោមការបញ្ជាពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អាចធ្វើឱ្យទំនិញក្នុងទំហំដល់ទៅ៦២៤ពាន់លានដុល្លាររបស់សហភាពអឺរ៉ុប ប្រឈមនឹងពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ជុំវិញបញ្ហានេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ផ្លែដូងនឹងឡើងថ្លៃទូទាំងតំបន់អាស៊ី ក្រោយបញ្ហាអាកាសធាតុ និងសត្វល្អិតធ្វើឱ្យប៉ះពាល់ដល់ទិន្នផលដូង

អ្នកដាំដូងអាចនឹងត្រូវប៉ាន់ខ្លាំង ក្រោយមានការវាយតម្លៃថា តម្លៃផ្លែដូងនឹងហក់ឡើងខ្ពស់នៅទូទាំងទ្វីបអាស៊ីនៅឆ្នាំនេះ ដោយសារទិន្នផលដូងនៅតាមបណ្តា…

តើសង្គ្រាមពាណិជ្ជកម្មពន្ធគយរវាងអាម៉េរិក និងចិន អាចធូរស្បើយទេ ក្រោយប្រទេសទាំងពីរគ្រោងជួបពិភាក្សាគ្នានៅសប្តាហ៍នេះ?

មន្ត្រីកំពូលៗរបស់សហរដ្ឋអាម៉េរិក និងចិននឹងទៅជួបគ្នានៅប្រទេសស្វីស នៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាលើបញ្ហាជម្លោះពាណិជ្ជកម្មពន្ធបដិការទ្វេភាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ