វិស័យ ពាណិជ្ជកម្ម

លោក ត្រាំ សម្រេចបញ្ចុះពន្ធលើទំនិញអឺរ៉ុប មកនៅ១៥% ក្រោយអឺរ៉ុបសន្យាបោះទុនវិនិយោគ៦០០ពាន់លានដុល្លារនៅអាម៉េរិក


នៅថ្ងៃទី២៨ ខែកក្កដា នេះ សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដ៏ធំសម្បើមមួយដោយលោក ដូណាល់ ត្រាំ បានសម្រេចបញ្ចុះពន្ធគយបដិការពី៣០% មកនៅត្រឹម១៥% លើទំនិញរបស់សហភាពអឺរ៉ុប ហើយជាថ្នូរសហភាពអឺរ៉ុប បានសន្យាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅ៦០០ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាម៉េរិក រួមទាំងការទិញថាមពលនិងសព្វាវុធយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាម៉េរិក ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
212asdasdasdase1213123asdasa
ដោយ

សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលជាសម្ពន្ធមិត្តដ៏ស្អិតរមួតបានឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នាកាលពីថ្ងៃទី២៧ ខែកក្កដា ដោយលោក ដូណាល់ ត្រាំ បានព្រមបញ្ចុះពន្ធគយលើសហភាពអឺរ៉ុបពី៣០% មកនៅត្រឹម១៥% ដោយបានបញ្ចៀសសង្គ្រាមពាណិជ្ជកម្មដ៏ធំរវាងសម្ពន្ធមិត្តយក្សទាំងពីរ ដែលមានទំហំគ្របដណ្ដប់ស្ទើរតែ១ភាគ៣ នៃពាណិជ្ជកម្មពិភពលោក។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វុន ឌឺ ឡេយេន (Ursula von der Leyen) បានប្រកាសកិច្ចព្រមព្រៀងដ៏ធំសម្បើមនេះនៅទីលានវាយកូនហ្គោលដ៏ប្រណីតរបស់លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសស្កុតលែន បន្ទាប់ពីជំនួបចរចាអស់រយៈពេលមួយម៉ោង។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកគិតថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក ជាមួយសហភាពអឺរ៉ុបនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មាន ដោយលោកបានកោតសរសើរយ៉ាងខ្លាំង ដែលសហភាពអឺរ៉ុប បានសន្យាបោះទុនវិនិយោគរហូតដល់ទៅ៦០០ពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាម៉េរិក រួមទាំងការបង្កើនការទិញថាមពល និងសម្ភារៈបរិក្ខាយោធារបស់អាម៉េរិកក្នុ ងចំនួនដ៏ច្រើនផងដែរ។

ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំបំផុតទាំងពីរនៅក្នុងពិភពលោកជាកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលលោកស្រីជឿថា នឹងនាំមកនូវស្ថិរភាព និងភាពដែលអាចព្យាករបានសម្រាប់ស្ថានភាពសេដ្ឋកិច្ចពិភពលោក៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


ឧកញ៉ា ហៃ លីអ៊ាង អះអាងថា ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា កំពុងមានតម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិ

ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា កំពុងមានតម្រូវការ និងឱ្យតម្លៃខ្ពស់ពីទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នផលិតផលនេះបានហក់ចូលទីផ្សារអន្តរជាតិ ប្រមាណ…

តើតម្លៃសំបុត្រយន្តហោះ និងការហោះហើររវាងកម្ពុជា និងថៃ មានការប្រែប្រួលយ៉ាងណា ក្រោយមានការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ?

មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានអះអាងថា មកទល់ពេលនេះ ការហោះហើរចេញចូលរវាងប្រទេសកម្ពុជា និងថៃ មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ