មេដឹកនាំអឺរ៉ុប

មេដឹកនាំអឺរ៉ុបបង្ហាញជំហររួបរួមប្រឆាំងនឹងមហិច្ឆតារបស់លោក ត្រាំ ដែលចង់ច្បាមយកកោះហ្គ្រីនលែន


បណ្តាមេដឹកនាំអឺរ៉ុបធំៗ បានប្រើប្រាស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីសដែលបាននិងកំពុងធ្វើឡើងនៅសប្ដាហ៍នេះ ដើម្បីបង្ហាញពីជំហររួបរួមដ៏រឹងមាំមួយ វាយបកប្រឆាំងនឹងគោលនយោបាយប្រកបដោយមហិច្ឆតារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ក្នុងការចង់ក្រសោបយកកោះហ្រ្គីនលែនមកគ្រប់គ្រង។ មេដឹកនាំអឺរ៉ុប រួមទាំងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ផង បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងមិនឱនក្បាលចំពោះផែនការច្បាមយកកោះហ្រ្គីនឡែន ពីដាណឺម៉ាករបស់អាម៉េរិកជាដាច់ខាត។
មេដឹកនាំអឺរ៉ុប
ដោយ

ទោះបីជាកំពុងរងសម្ពាធយ៉ាងខ្លាំងពីលោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះហ្គ្រីនលែនក៏ដោយ ក៏ស្មារតីរួបរួមរបស់មេដឹកនាំអឺរ៉ុបប្រឆាំងនឹងមហិច្ឆតាចង់ក្រសោបយកកោះហ្គ្រីនលែនមកគ្រប់គ្រងរបស់លោក ត្រាំ នៅតែមានភាពរឹងមាំ។

បើទោះបីជា បណ្តានាយកប្រតិបត្តិក្រុមហ៊ុនធំៗ បានបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីភាពតានតឹងរវាងអឺរ៉ុប និងអាម៉េរិកក្ដី ប៉ុន្ដែមេដឹកនាំប្រទេសនៅអឺរ៉ុប បានអះអាងថា ការការពារកោះហ្គ្រីនលែន ដែលមានសក្តានុពលយុទ្ធសាស្ត្រយោធា និងធនធានរ៉ែកម្រដ៏មហាសាល គឺជាកិច្ចការអាទិភាពចម្បងរបស់អឺរ៉ុប។

ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងយ៉ាងដាច់អហង្ការថា សហភាពអឺរ៉ុបមិនគួរឱនក្បាលទៅនឹងច្បាប់ប្រើប្រាស់អំណាចរបស់អ្នកខ្លាំងនោះទេ។ លោកបានសង្កត់ធ្ងន់ថា អឺរ៉ុបពិតជាត្រូវការស្ថិរភាព និងកំណើនសេដ្ឋកិច្ច ប៉ុន្តែអឺរ៉ុប មិនចូលចិត្តការគោរពអ្នកអុកឡុកគេឡើយ។

ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ន ឌឺ ឡេយិន បានលើកឡើងថា ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយរបស់ពិភពលោកបច្ចុប្បន្ន គឺជាកាតាលីករជំរុញឱ្យអឺរ៉ុបត្រូវតែពង្រឹងឯករាជ្យភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ លោកស្រី ជំរុញឱ្យអឺរ៉ុបចាប់យកឱកាសនេះ ដើម្បីកសាងអត្តសញ្ញាណថ្មីមួយ ដែលមិនពឹងផ្អែកលើមហាអំណាចខាងក្រៅ។

ដោយឡែក នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក បារ ឌេ វីវ័រ (Bart De Wever) បានលើកឡើងថា ប្លុកដែលមានសមាជិក ២៧ប្រទេសនេះ កំពុងស្ថិតក្នុងរបត់នៃការសម្រេចចិត្តដ៏សំខាន់ បន្ទាប់ពីបានព្យាយាមផ្គាប់ចិត្តលោក ត្រាំ ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្ដែពេលនេះ វាដល់ពេលដែលអឺរ៉ុបត្រូវសម្រេចចិត្តដោយខ្លួនឯង ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន៕

គួររំលេចថា លោកត្រាំថ្មីៗនេះ បានគំរាមដាក់ពន្ធគយលើបណ្ដាប្រទេសអឺរ៉ុបជាច្រើន ដែលប្រឆាំងនឹងផែនការរបស់អាម៉េរិកក្នុងការគ្រប់គ្រងកោះហ្គ្រីនលែន ខណៈដែលអឺរ៉ុបវិញ ក៏បានត្រៀមជាច្រើន ដើម្បីដាក់ពន្ធគយសងសឹកវិញដូចគ្នាដែរ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រោយលោក ត្រាំ គំរាមដាក់ពន្ធគយ ប្រធានាធិបតីបារាំងថ្លែងវាយបកវិញថា «អឺរ៉ុប នឹងមិនចុះចាញ់នឹងការធ្វើបាប ឬការគំរាមកំហែងនោះទេ»

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងបានបង្ហាញខ្លួនប្លែកខុសពីសព្វមួយដង ដោយបានពាក់វែនតាការពារពន្លឺព្រះអាទិត្យលេងខ្លួនយ៉ាងសំណំ ថ្លែ…

ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំផែនការផ្លូវការសម្រាប់ផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំផែនការផ្លូវការសម្រាប់ផ្ទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ