អចលនទ្រព្យចិន

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ត្រូវបានលុបចេញពីផ្សារហ៊ុនហុងកុង


ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ត្រូវបានលុបឈ្មោះចេញពីបញ្ជីផ្សារមូលបត្រក្រុងហុងកុង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីបានចូលរួមជួញដូរអស់រយៈជាងមួយទសវត្សរ៍កន្លងមកនេះ។ មុនឈានដល់ដំណាក់កាលនេះ ការជួញដូរភាគហ៊ុនរបស់របស់ក្រុមហ៊ុននេះធ្លាប់ហក់ឡើងឈានដល់ជាង៥០ពាន់លានដុល្លារ។ ការលុបចេញពីផ្សារហ៊ុនក្រុងហុងកុងនេះ ធ្វើឡើងក្រោយក្រុមហ៊ុននេះបរាជ័យក្នុងមុខជំនួញជំពាក់បំណុលគេរាប់ពាន់លានដុល្លាររើខ្លួនមិនរួច។ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
អចលនទ្រព្យចិន
ដោយ

ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ដែលធ្លាប់មានការជួញដូរឈានដល់ជាង៥០ពាន់លានដុល្លារត្រូវបានលុបចេញពីបញ្ជីផ្សារហ៊ុនក្រុងហុងកុង ក្រោយក្រុមហ៊ុននេះបានក្ស័យធនជំពាក់បំណុលគេវ័ណ្ឌកមិនអាចរើខ្លួនរួច។ បើតាមការគូសបញ្ជាក់របស់លោក ដេន វ៉ាង (Dan Wang) នាយកក្រុមហ៊ុនប្រឹក្សាយោបល់អំពីហានិភ័យនយោបាយប្រចាំប្រទេសចិន Eurasia Group បន្ទាប់ពីត្រូវបានលុបឈ្មោះចេញ ក្រុមហ៊ុននេះមិនចូលរួមបោះផ្សាយជួញដូរភាគហ៊ុននៅក្នុងផ្សារហ៊ុននេះបានទៀតនោះទេ។

មុនជំពាក់បំណុលគេរុំកោះរហូតដល់៤៥ពាន់លានដុល្លារ ដោយសារការអូសបន្លាយនៃវិបត្តិអចលនទ្រព្យជាច្រើនឆ្នាំនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ ក្រុមហ៊ុនខ្នាតយក្សនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។

ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Evergrande លោក ហួយ កាយ៉ាន (Hui Ka Yan) បានសាងភាពល្បីល្បាញពីការចាប់ផ្តើមដ៏លំបាកនៅទីជនបទក្រីក្រនៅប្រទេសចិន ដើម្បីឈរនៅលើកំពូលតារាងនៃទស្សនាវដ្ដី Forbes ជាអ្នកមានបំផុតនៅអាស៊ីក្នុងឆ្នាំ២០១៧ ជាមួយទ្រព្យសម្បត្តិប្រមាណ៤៥ពាន់លានដុល្លារ។

ប៉ុន្តែក្រុមហ៊ុននេះ ក៏បានដួលរលំកាលពីខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីលោក ហួយ ត្រូវបានពិន័យប្រាក់ចំនួន៦,៥លានដុល្លារ និងត្រូវបានដកចេញពីទីផ្សារមូលបត្ររបស់ចិន ជារៀងរហូតដោយសារតែក្រុមហ៊ុននេះ បានបំប៉ោងប្រាក់ចំណូលឈានដល់៧៨ពាន់លានដុល្លារ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ ចង់ប្រើយន្តការប្រទេសមហាអំណាច ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា

ស្របពេលជម្លោះព្រំដែនគោកមិនទាន់អាចរកច្រកចេញបានផង សារព័ត៌មានថៃ the Nation បានចុះផ្សាយដោយស្រង់សម្តីពីប្រភពអនាមិកថា ថៃ ទំនងជាចង់អូសសហរដ្ឋ…

ហេតុអ្វីប្រជាជនជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥ របស់ពិភពលោក កំពុងប្រឈមនឹងវិបត្តិចិញ្ចឹមបីបាច់កូន?

ពលរដ្ឋជប៉ុន ជាង៩០% គ្រួសារ ដែលមានចំណូលទាបកំពុងជួបការលំបាកក្នុងការចិញ្ចឹមកូនរបស់ពួកគេដោយសារការកើនឡើងការចំណាយសម្រាប់ទ្រទ្រង់ជីវិតជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ