វិស័យកសិកម្ម

ក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងស្វែងរកការពង្រីក ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ដើម្បីជួយលើកកម្ពស់តម្លៃស្រូវនៅកម្ពុជា


ក្រៅពីជួយប្រមូលទិញស្រូវពីកសិករ ហើយកែច្នៃជាអង្ករដាក់លក់នៅគ្រប់សាខារបស់ខ្លួន ក្រុមហ៊ុនវីរៈប៊ុនថាំ កំពុងស្វែងការឱកាសពង្រីកការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារចិន អាម៉េរិក កាណាដា អូស្ត្រាលី ជាពិសេសសហភាពអឺរ៉ុប ដើម្បីជួយលើកកម្ពស់ទីផ្សារស្រូវ និងអង្កររបស់កម្ពុជា។
វិស័យកសិកម្ម
ដោយ

ទោះបីការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ប្រទេសផ្សេងៗកំពុងជួបបញ្ហាដោយសារតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ មានការធ្លាក់ចុះក៏ដោយ តែថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈ ប៊ុនថាំ ប្តេជ្ញានឹងបន្តស្វែងការពង្រីកការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យខាងតែបាន ដើម្បីជួយរក្សាភាពប្រកួតប្រជែងរបស់អង្ករកម្ពុជា។

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានប្រាប់ខេមបូណូមីសថា ក្រៅពីដាក់លក់នៅលើទីផ្សារក្នុងស្រុក បច្ចុប្បន្នក្រុមហ៊ុន វីរៈ ប៊ុនថាំ កំពុងសម្លឹងរកការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅស្រុកបន្ថែមទៀត ដូចជា ទីផ្សារចិន អាម៉េរិក កាណាដា អូស្ត្រាលី និងប្រទេសតំបន់អឺរ៉ុប ដើម្បីជួយលើកកម្ពស់អង្ករកម្ពុជា ឱ្យកាន់តែមានប្រជាប្រិយភាព។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ អង្ករដែលក្រុមហ៊ុន វីរៈ ប៊ុនថាំ គ្រោងយកទៅវាកលុកនៅលើទីផ្សារអន្តរជាតិ រួមមាន អង្ករស្រងែ អង្ករផ្ការំដួល និងរំដួលសេរីរាង្គ ដែលដាំដុះដោយប្រើប្រាស់ជីកសិកម្មធម្មជាតិទាំងស្រុង។

​បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សួរ វីរៈ កត្តាដែលជំរុញឱ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា សម្លឹងរកការពង្រីកការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ក៏ដោយសារតែ អ្នកឧកញ៉ា សង្កេតឃើញថា អង្ករកម្ពុជា ដែលបានឈ្នះពាន់រង្វាន់ជាបន្តបន្ទាប់អង្ករបានរួមចំណែកតិចតួចនៅឡើយនៅលើទីផ្សារអន្តរជាតិ ស្របពេលដែលអង្កររបស់ប្រទេសជិតខាងបានក្តោបចំណែកទីផ្សារយ៉ាងធំនៅក្នុងបណ្តាប្រទេសជឿនលឿនមួយចំនួន។

​អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានអះអាងថា ក្រៅពីជួយប្រមូលទិញស្រូវស្រងែ និងរំដួល ក្រុមហ៊ុន​ក៏កំពុងគិតគូរជួយប្រមូលទិញស្រូវប្រភេទផ្សេងៗ រួមទាំងអូអឹមពីកសិករបន្ថែមទៀតផងដែរ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់របស់កសិករ ដែលបណ្តាលមកពីថ្លៃស្រូវមានការធ្លាក់ចុះ។ ជាមួយគ្នានេះក្រសួងកសិកម្មលើកទឹកចិត្តឱ្យកសិករធ្វើស្រែក្រោមកិច្ចសន្យា ឬចូលជាសមាជិកសហគមន៍កសិកម្មទំនើប ដ្បិតវាអាចជួយកាត់បន្ថយហានិភ័យទីផ្សារ និងបញ្ហាផ្សេងៗ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនត្រូវធ្វើឡើងដោយឯកតោភាគីឡើយ!

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការងារដោះមីនមនុស្សធម៌នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមក…

តើការបញ្ចេញទុន៤០លានដុល្លារអាចជួយធ្វើឱ្យតម្លៃស្រូវមានភាពល្អប្រសើរដែរទេ?

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញមូលនិធិចំនួន៤០លានដុល្លារបន្ថែមទៀត ដើម្បីជួយអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៥ និងដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ