ទាហានខ្មែរទាំង១៨រូប

អ្នកជំនាញជឿជាក់ថា ទាហានខ្មែរទាំង១៨រូបនឹងត្រូវបានដោះលែង ទោះថៃហាក់បង្ហាញពីភាពស្ទាក់ស្ទើរក្នុងការដោះលែងក៏ដោយ


គិតមកទល់ពេលនេះមានរយៈពេលជាង១០ថ្ងៃហើយ ដែលកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ក្រោមការចូលរួមធ្វើជាសាក្សីពីប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន តែថៃមិនទាន់បានដោះលែងទាហានខ្មែរទាំង១៨រូបឱ្យត្រឡប់មកវិញនៅឡើយទេ។
អ្នកជំនាញរំពឹងថា
ដោយ

កាលពេលថ្មីៗសារព័ត៌មាន The Nation បានចុះផ្សាយថា ភាគីថៃនឹងដោះលែងទាហានខ្មែរទាំង១៨រូបនៅថ្ងៃពុធ សប្តាហ៍ក្រោយ តែក្រោយអ្នកនាំពាក្យក្រសួងការពារជាតិថៃចេញមកអះអាងថា ការដោះលែងទាហានខ្មែរទាំង១៨រូបកំពុងស្ថិតក្នុងការពិចារណា ដែលធ្វើឱ្យមានការមន្ទិលជុំវិញការដោះលែងនេះ។ តែយ៉ាងណាអ្នកជំនាញជឿជាក់ថា ទាហានខ្មែរទាំង១៨រូបនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះថៃមិនហ៊ានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ។

លោកបណ្ឌិត ជ័យ តិច អ្នកជំនាញកិច្ចការអន្តរជាតិជឿជាក់ថា ទាហានខ្មែរទាំង១៨រូបនឹងត្រូវបានយោធាថៃដោះលែងឱ្យត្រលប់មកកម្ពុជាវិញនៅក្នុងអំឡុងមួយខែក្រោយ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ខណៈបច្ចុប្បន្នភាគីនៃប្រទេសទាំងពីរកំពុងអនុវត្តផែនការដែលមានចែងទៅតាមដំណាក់កាលនៃការកំណត់។ បើតាមអ្នកជំនាញរូបនេះ ភាគីថៃទំនងជាមិនហ៊ានរំលោភលើកិច្ចព្រមព្រៀងសន្តិភាព ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីចូលរួមធ្វើជាសាក្សីនោះឡើយ ដូច្នេះចង់ ឬមិនចង់ថៃអាចនឹងដោះលែងទាហានកម្ពុជានៅសប្តាហ៍ក្រោយដូចអ្វីដែលពួកគេបានលើកឡើង។

ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួមក ប្រទេសថៃហាក់មិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាឱ្យបានច្បាស់លាស់នោះទេ ខណៈរដ្ឋាភិបាលថៃ ក៏មិនមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការបន្តនីតិវិធីដោយឈរតាមគោលការណ៍ច្បាប់នោះដែរ។ ភាពមិនច្បាស់លាស់របស់មេដឹកនាំថៃនេះ ត្រូវបានអ្នកជំនាញរូបនេះយល់ថា ដោយសារតែពួកគេចង់បង្ករឿងជាមួយកម្ពុជា។ តែយ៉ាងណាលោក សេក សុជាតិ លើកឡើងថា ប្រសិនបើភាគីថៃ មិនដោះលែងទាហានកម្ពុជា និងមិនអនុវត្តតាមកិច្ចព្រមព្រៀងនេះទេ រដ្ឋាភិបាលកម្ពុជាត្រូវរាយការណ៍ទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក។

ជុំវិញរឿងដោះលែងទាហានកម្ពុជាទាំង១៨រូបនេះដែរ នៅថ្ងៃទី៧ ខែវិច្ឆិការ សារព័ត៌មានថៃ បានដកស្រង់សម្ដីរដ្ឋមន្រ្តីការបរទេសថៃ ដោយគូសបញ្ជាក់ថា ទាហានកម្ពុជាទាំង១៨នាក់ នឹងត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា ដែលធ្វើឡើងតាមលក្ខខណ្ឌពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការបោសសម្អាតមីន៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ចិនផ្អាកការនាំចូលផលិតផលស្ករពីថៃ ក្រោយរកឃើញខ្វះស្តង់ដាសុវត្ថិភាព

រដ្ឋបាលគយចិនបានប្រកាសពង្រីកការហាមឃាត់ការនាំចូលផលិតផលស្ករទាំងអស់ពីប្រទេសថៃ ដែលជំរុញឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការជាបន្ទា…

ការដោះលែងទាហានខ្មែរទាំង១៨រូបស្ថិតក្នុងភាពស្រពេចស្រពិល ខណៈនាយករដ្ឋមន្ត្រីថៃ គេចវេះមិនឆ្លើយសំណួរអ្នកកាសែតជុំវិញបញ្ហានេះ

ការដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបកំពុងស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានគេចវេះមិនឆ្លើយសំណួរអ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ