កម្តៅជម្លោះព្រំដែនកម្ពុជា-ថៃ

អ្នកជំនាញរំពឹងថា កម្តៅជម្លោះព្រំដែនកម្ពុជា-ថៃ នឹងថយចុះក្រោមស្នាដៃប្រធានអាស៊ានថ្មី


កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន ដែលទើបបញ្ចប់កាលពីពេលថ្មីៗបានក្លាយជាពន្លឹនៃក្តីសង្ឃឹមមួយក្នុងការឈានទៅដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ អ្នកតាមដានស្ថានការណ៍សង្គម និងអ្នកជំនាញភូមិសាស្រ្តនយោបាយកត់សម្គាល់ឃើញថា ហ្វីលីពីនក្នុងនាមជាម្ចាស់ផ្ទះបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហារបស់សមាជិក ជាពិសេសបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
កម្តៅជម្លោះព្រំដែនកម្ពុជា-ថៃ
ដោយ

អ្នកជំនាញរំពឹងថា ក្រោមការដឹកនាំរបស់ហ្វីលីពីន កម្តៅជម្លោះព្រំដែនរវាងកម្ពុជា និងថៃនឹងត្រូវបានកាត់បន្ថយតាមរយៈយន្តការសន្តិវិធី និងច្បាប់អន្តរជាតិ។

លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គមកត់សម្គាល់ឃើញថា នាកិច្ចប្រជុំបើកឆាករដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីថ្ងៃទី២៩ ខែមករា ហ្វីលីពីនក្នុងនាមជាម្ចាស់ផ្ទះបានបង្ហាញពីភាពស្វាហាប់ ក្នុងការជួយដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា និងថៃ ជាពិសេសបានបើកដៃឱ្យកម្ពុជាបកអាក្រាតពីសកម្មភាពរបស់យោធាថៃមកដែនអធិបតេយ្យភាពកម្ពុជានៅចំពោះមុខអង្គទូតអាស៊ាន។ ការណ៍នេះបានបង្ហាញឱ្យឃើញថា ប្រធានអាស៊ានប្ដូរវេនហ្វីលីពីន ហាក់មានឆន្ទៈខ្ពស់ក្នុងការជួយដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា និងថៃ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើប្រធានអាស៊ានប្ដូរវេន មានឆន្ទៈប្រកបដោយភាពត្រឹមត្រូវ នោះនឹងអាចចូលរួមចំណែកកាត់បន្ថយភាពតានតឹង ជាពិសេសសកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជាបានមួយកម្រិត។

ស្រដៀងគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយសង្កេតឃើញថា តាមរយៈកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាសមាជិកដូចជាកម្ពុជា ថៃ និងមីយ៉ាន់ម៉ា។ ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានបានអនុញ្ញាតិឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានបន្តបេសកកម្មនៅកម្ពុជា និងថៃរយៈពេល៣ខែបន្ថែមទៀត។ អ្នកជំនាញរូបនេះចាត់ទុកថា នេះគឺជាសញ្ញាវិជ្ជមានរបស់អាស៊ាន ក្នុងការដោះស្រាយជម្លោះផ្ទៃក្នុង ស្របពេលកម្ពុជា ក៏បានបញ្ជាក់ជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិផងដែរ។

គួរបញ្ចាក់ថា ទីក្រុងម៉ានីលបានទទួលមរតកបញ្ហាដ៏ធ្ងន់ធ្ងរពីឆ្នាំចាស់ រួមមានវិបត្តិនៅមីយ៉ាន់ម៉ា និងវិវាទព្រំដែនកម្ពុជា-ថៃជាដើម។ ទោះជាយ៉ាងណា កិច្ចប្រជុំនៅទីក្រុងសេប៊ូ កាលពីថ្ងៃទី២៨-២៩ ខែមករា កន្លងទៅនេះបានបញ្ជាក់យ៉ាងច្បាស់ថា ហ្វីលីពីនមិនបានអង្គុយមើលបញ្ហានោះទេ ប៉ុន្តែបាននិងកំពុងដាក់ចេញនូវវិធានការច្បាស់លាស់ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់៕

អត្ថបទ បូ ដូឡា, រូបភាពឯកសារ




អត្ថបទបន្ទាប់


កម្ពុជា ប្រើវេទិកាអាស៊ាន បកអាក្រាតទង្វើយោធាថៃ យកទូរកុងតឺន័រដាក់បាំងផ្លូវ និងរាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរ

ចាប់តាំងពីមានវិវាទព្រំដែនរហូតឈានដល់ការប៉ះទង្គិចប្រដាប់អាវុធរវាងកងកម្លាំងកម្ពុជា និងថៃ ចំនួនពីរលើកនៅក្នុងឆ្នាំ២០២៥ រហូតពេលនេះ ភាគីថៃ…

មាតាបិតាដែលមានបុត្រធីតាក្រោមអាយុ18ឆ្នាំ ចាប់ផ្តើមសន្សំ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់កូនៗឥឡូវនេះគឺល្អបំផុត ជាមួយគណនីកុមារ អិលអូអិលស៊ី!

ក្នុងនាមជាឪពុកម្តាយមួយរូប ប្រាកដជាចង់ឃើញកូនៗមានអនាគតល្អ និងមានសេរីភាពហិរញ្ញវត្ថុដើម្បីអាចបំពេញតម្រូវការ និងក្តីស្រមៃបានដោយរលូន។ ដូច្នេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ