តម្លៃប្រេង

អ្នកជំនាញព្រមានថា តម្លៃប្រេងនឹងហក់ដល់១៣០ដុល្លារក្នុង១បារ៉ែល បើអ៊ីរ៉ង់បិទច្រកសមុទ្រហ័រម៉ូស


ក្រោយការប្រកាសពីភាពជោគជ័យរបស់កងកម្លាំងអាម៉េរិកលើការវាយប្រហារលើមូលដ្ឋានផលិតសារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន៣កន្លែងកាលពីពេលថ្មីៗ បានជំរុញឱ្យតម្លៃប្រេងហក់ឡើងស្រឺតៗ ហើយអ្នកវិភាគបានលើកឡើងថា តម្លៃប្រេងអាចនឹងហក់ឡើងដល់១៣០ដុល្លារក្នុងមួយបារ៉ែលប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រហ័រម៉ូស (Hormuz)។ ក្រោយសហរដ្ឋអាម៉េរិកបើកការវាយប្រហារលើអ៊ីរ៉ង់ភ្លាម តម្លៃប្រេងឆៅនៅលើពិភពលោកបានឡើងដល់៧៨ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។
តម្លៃប្រេង
ដោយ

ក្រោយសហរដ្ឋអាមេរិកប្រើយន្តហោះ B-2 និងមីស៊ីលធុនធ្ងន់វាយប្រហារទីតាំងផលិតសារធាតុនុយក្លេអ៊ែរបស់អ៊ីរ៉ង់ បានជំរុញឱ្យតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិហក់ឡើងថ្លៃ១,៤%ឈានដល់៧៨ដុល្លារក្នុង១ធុងបារ៉ែល។ ទូរទស្សរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា សភាអ៊ីរ៉ង់បានអនុម័តឲ្យបិទច្រកសមុទ្រហ័រម៉ូស ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់ និងជាច្រកដែលនាវាដឹកប្រេងធំៗឆ្លងកាត់ដើម្បីចែកចែកប្រេងឆៅប្រមាណ២០%នៅលើពិភពលោក។

លោក អេនឌី លីប៉ូវ (Andy Lipow) អ្នកវិភាគសេដ្ឋកិច្ចនៅទីក្រុងហូស្តុន (Houston) បានអះអាងថា ប្រសិនបើច្រកសមុទ្រហ័រម៉ូស ត្រូវបានបិទខ្ទប់ទាំងស្រុងដោយអ៊ីរ៉ង់នោះ តម្លៃប្រេងនឹងកើនឡើងពី១២០ទៅ១៣០ដុល្លារក្នុងមួយបារ៉ែល។ ក្រោយអ៊ីរ៉ង់ដាក់ចេញសេណារីយូការទូត និងយោធានេះឡើងសហរដ្ឋអាមេរិក ក៏ព្រួយបារម្ភផងដែរ។

ពាក់ព័ន្ធបញ្ហានេះរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានអំពាវនាវឱ្យប្រទេសចិនទប់ស្កាត់អ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រហ័រម៉ូស ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួន។ លោកត្រូវបានដកស្រង់សម្តីចុះផ្សាយដោយ Fox News ថា លោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង រារាំងកុំឱ្យទីក្រុងតេហេរ៉ង់បិទច្រកសមុទ្រនេះ ព្រោះវាជាច្រកសមុទ្រដ៏សំខាន់សម្រាប់ប្រទេសជាច្រើនធ្វើពាណិជ្ជកម្មប្រេង។ លោកសង្កត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រនេះមែន វាប្រៀបបាននឹងការធ្វើអត្តឃាតសេដ្ឋកិច្ចខ្លួនឯង។

ក្រៅពីប្រេង មាសក៏បានហក់ឡើងដល់ជាង៤ពាន់ដុល្លារក្នុងមួយតម្លឹងផងដែរ។ ដោយឡែកតម្លៃហ៊ុននៅអាម៉េរិកបានស្រុតចុះក្នុងនោះផ្សារហ៊ុន S&P 500 បានធ្លាក់ចុះ០,៣%, Nasdaq ធ្លាក់ចុះ០,៥% ខណៈផ្សារហ៊ុននៅអាស៊ីដូចជានៅតៃវ៉ាន់ធ្លាក់ចុះ១,៤% កូរ៉េខាងត្បូងធ្លាក់ចុះ១% និងជប៉ុនធ្លាក់ចុះ០,២%៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពលករខ្មែរនៅថៃ មិនចង់ត្រលប់មកស្រុកវិញដោយសារខ្លាចបាត់បង់ការងារ ដែលទទួលបានប្រាក់ខែខ្ពស់

ការិយាល័យការងារខេត្តប៊ូរីរ៉ាំ (Buri Ram) បានអះអាងថា ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងខេត្តភាគឦសានរបស់ថៃ មួយនេះ មិនចង់ត្រលប់មកកម្ពុជា …

ពិភពលោកកំពុងរង់ចាំមើលការសងសឹករបស់អ៊ីរ៉ង់ លើអាម៉េរិក ខណៈអាម៉េរិក ព្រមានផ្លាស់ប្ដូររបបដឹកនាំរបស់អ៊ីរ៉ង់

ពេលនេះពិភពលោកកំពុងត្រៀមខ្លួន និងរង់ចាំមើលការសងសឹករបស់អ៊ីរ៉ង់លើអាម៉េរិក ដែលបានវាយប្រហារទីតាំងនុយក្លេអ៊ែរបស់ខ្លួនសំខាន់ៗចំនួន៣ កាលព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ