វិស័យការពារជាតិ

អ្នកជំនាញព្រមានថា សង្គ្រាមអាចរាលដាលដល់តំបន់អាស៊ីអាគ្នេយ៍ ក្រោយអាម៉េរិក បាញ់ពន្លិចនាវាមុជទឹកអ៊ីរ៉ង់ នៅជិតស្រីលង្កា


ហេតុការណ៍បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ ដោយនាវាមុជទឹកអាម៉េរិក នៅក្រៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសស្រីលង្កា កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរីកសាយភាយ នៃភ្លើងសង្គ្រាម។ អ្នកជំនាញព្រមានថា ជម្លោះនេះអាចនឹងពង្រីកវិសាលភាពហួសពីមជ្ឈិមបូព៌ា ហើយអាចរាលដាលដល់តំបន់អាស៊ីអាគ្នេយ៍ទៀតផង ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រកាសគោលជំហរកម្ទេចកងទ័ពជើងទឹកអ៊ីរ៉ង់ឱ្យអស់ជាដាច់ខាត។
វិស័យការពារជាតិ
ដោយ

ការបង្ហាញក្តីបារម្ភនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា នាវាមុជទឹកអាម៉េរិក បានបាញ់មីស៊ីលតូពីដូ កម្ទេចនាវាចម្បាំង IRIS Dena របស់អ៊ីរ៉ង់ នៅដែនសមុទ្រក្បែរប្រទេសស្រីលង្កា កាលពីថ្ងៃទី៤ ខែមីនា។ យោងតាមសារព័ត៌មាន The Straits Times ហេតុការណ៍នេះបានធ្វើឱ្យកម្តៅនយោបាយពិភពលោកកាន់តែក្តៅខ្លាំង។

ប្រធានវិទ្យាស្ថានមជ្ឈិមបូព៌ា នៃសាកលវិទ្យាល័យជាតិ សិង្ហបុរី បានលើកឡើងថា លទ្ធភាពដែលសង្គ្រាមរាលដាលមកដល់អាស៊ីអាគ្នេយ៍ គឺអាស្រ័យលើមហិច្ឆតារបស់រដ្ឋបាលលោក ត្រាំ ក្នុងការតាមប្រមាញ់នាវាចម្បាំងអ៊ីរ៉ង់ ដែលនៅសេសសល់។​

ទោះជាយ៉ាងណា ការសម្រេចចិត្តខាងយោធានេះ កំពុងរងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន ដោយសាររដ្ឋបាល លោក ត្រាំ មិនបានសុំការអនុញ្ញាតពីអង្គការសហប្រជាជាតិ ឬឆ្លងកាត់ការយល់ព្រមពីសភាអាម៉េរិកឡើយ។ បន្ថែមលើនេះ អាម៉េរិក ក៏មិនទាន់បានបង្ហាញភស្តុតាងច្បាស់លាស់ថា នាវាចម្បាំងអ៊ីរ៉ង់ IRIS Dena មានចេតនាវាយប្រហារបែបណានៅក្នុងតំបន់សមុទ្រឆ្ងាយបែបនេះ។

សហរដ្ឋអាម៉េរិក បានអះអាងថា ការកម្ទេចនាវា IRIS Dena គឺជាសកម្មភាពស្របច្បាប់ ដើម្បីឆ្លើយតបទៅនឹងការសងសឹករបស់អ៊ីរ៉ង់ ដែលបានវាយប្រហារលើមូលដ្ឋានទ័ពយន្តហោះ និងស្ថានទូតរបស់ខ្លួន។ ប៉ុន្តែអ្នកវិភាគយល់ឃើញថា ការវាយប្រហារនៅចំណុច ដែលមានចម្ងាយជាង១,៦០០គីឡូម៉ែត្រពីប្រទេសអ៊ីរ៉ង់បែបនេះ អាចជាការរំលោភលើគោលការណ៍សមាមាត្រ និងការកំណត់តំបន់សង្គ្រាម ដែលនឹងជំរុញឱ្យជម្លោះនេះរីកកាន់តែធំរហូតដល់មិនអាចគ្រប់គ្រងបានក្នុងតំបន់អាស៊ីទាំងមូល៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ចិន បង្កើនកញ្ចប់ថវិកាការពារជាតិ ៧% នៅឆ្នាំនេះ ទោះកំណើនសេដ្ឋកិច្ចអាចប្រឈមនឹងការធ្លាក់ចុះ

ទោះបីជាមានការព្យាករថា កំណើនសេដ្ឋកិច្ចនឹងថមថយយ៉ាងណាក៏ដោយ តែចិន ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង មិនភ្លេចពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពយោ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក បានបង្ហើបឱ្យដឹងថា លោក ត្រាំ ទំនងជាដំឡើងពន្ធដល់ ១៥% នៅសប្ដាហ៍នេះ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានបង្ហើបឱ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជាដំឡើងពន្ធសកលលើបណ្ដាប្រទេសជាដៃគូព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ