វិស័យចិញ្ចឹមសត្វ

អ្នកជំនាញបារម្ភការបង្កើនក្រុមហ៊ុននាំចូលសាច់បង្កកធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសាច់ និងការចិញ្ចឹមសត្វក្នុងស្រុក


បញ្ហាការនាំចូលសាច់បង្កកកំពុងក្លាយជាប្រធានបទក្តៅមួយ ដែលត្រូវបានគេលើកយកមកវែកញែកនៅលើបណ្តាញសង្គម បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានសម្រេចផ្តល់គុណវុឌ្ឍិដល់ក្រុមហ៊ុនចំនួន៧បន្ថែមទៀតអាចនាំចូលសាច់បង្កកមកកាន់ទីផ្សារកម្ពុជា។ ការណ៍នេះបានបង្កើតជាកង្វល់ក្នុងចំណោមអ្នកជំនាញ និងអ្នកចិញ្ចឹមសត្វថា តើវានឹងក្លាយជាសម្ពាធបន្ថែមដល់កសិករខ្មែរ និងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ឬយ៉ាងណា?
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មិនបាននិយាយអ្វីច្រើនជុំវិញផលប៉ះពាល់ដែលបង្កឡើងដោយសារការអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៧បន្ថែមទៀតអាចនាំចូលសាច់មកកាន់ទីផ្សារកម្ពុជា នោះទេ។ ជាមួយគ្នានេះ លោក គ្រាន់តែបញ្ជាក់ថា ប្រសិនបើបរិមាណនាំចូលមានច្រើនលើសលប់ជាងលទ្ធភាពផលិតក្នុងស្រុក វានឹងមិនត្រឹមតែមិនជួយដល់សេដ្ឋកិច្ចកសិករនោះទេ តែថែមទាំងធ្វើឱ្យវិស័យចិញ្ចឹមសត្វដែលកំពុងស្ថិតក្នុងភាពផុយស្រួយស្រាប់អាចប្រឈមនឹងបញ្ហាទីផ្សារ។ ស្ថិតក្នុងស្ថានភាពនេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើដល់អ្នកពាក់ព័ន្ធឱ្យរួមគ្នាការពារ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់កសិករខ្មែរ។

ជាមួយគ្នានេះ លោក ហួត រ៉ាដេត ស្ថាបនិកក្រុមហ៊ុនសាច់ជ្រូកជាតិ យល់ឃើញថា ការនាំចូលសាច់បង្កកនឹងអាចប៉ះពាល់ដល់ចំណែកណាមួយ នៃទីផ្សារសាច់ក្នុងស្រុក ដោយសារផ្នែកខ្លះនៃបំណែកសាច់បង្កកមានតម្លៃទាបជាងបំណែកសាច់ផលិតក្នុងស្រុក។ នៅក្នុងស្ថានភាពនេះ លោក​ស្នើដល់អ្នកប្រើប្រាស់ក្នុងស្រុកចូលរួមគាំទ្រផលិតផលក្នុងស្រុក ខណៈកសិករត្រូវចូលរួមផលិតឱ្យបានច្រើន ប្រកបដោយគុណភាព និងមានតម្លៃសមរម្យ និងចេះរៀបចំផែនការលក់ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូល។

សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអនុញ្ញាតឱ្យក្រុមហ៊ុន ដែលមានគុណវុឌ្ឍិចំនួន៧ក្រុមហ៊ុនបន្ថែមទៀត អាចនាំចូលមុខទំនិញសាច់បង្កកមកកាន់ទីផ្សារកម្ពុជា។ បើតាមសេចក្ដីជូនដំណឹងរួមគ្នារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ តម្រូវឱ្យក្រុមហ៊ុននាំចូលសាច់បង្កកទាំងអស់ត្រូវមានឃ្លាំងរក្សាគុណភាពសាច់បង្កក ស្របតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានប្រភពផ្គត់ផ្គង់សាច់ពីក្រៅប្រទេសច្បាស់លាស់។ បន្ថែមលើនេះ ក្រុមហ៊ុន ឬអាជីវកម្មនាំចូលសាច់បង្កក ត្រូវមានកម្មវត្ថុអាជីវកម្មសមស្របដូចជានាំចូលសាច់បង្កក ឬមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងការនាំចូលសាច់ ជាពិសេសត្រូវអះអាងជាលាយលក្ខណ៍អក្សរថា នឹងប្រើប្រាស់មធ្យោបាយដឹកជញ្ជូន និងចែកចាយសាច់បង្កក ដែលមានលក្ខណៈបច្ចេកទេសសមស្រប៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


រឿងបោះឆ្នោតនៅថៃ៖ កុំឱ្យភ្លើងស្រុកគេរាលដាលដល់ស្រុកយើង!

ស្របពេលការបោះឆ្នោតនៅថៃកាន់តែខិតជិតចូលមកដល់ យើងសង្កេតឃើញពលរដ្ឋកម្ពុជាក៏កាន់តែអំពល់ ខ្លះចង់ឲ្យអ្នកនេះចាញ់អ្នកនោះឈ្នះ ប៉ុន្តែបទពិសោធន៍នយោប…

កម្ពុជានឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន៤៤គម្រោងប្រវែងជាង៣ពាន់គីឡូម៉ែត្រ

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំផែនការលើកកម្ពស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ