ប្រជាជនជប៉ុន

ហេតុអ្វីប្រជាជនជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៥ របស់ពិភពលោក កំពុងប្រឈមនឹងវិបត្តិចិញ្ចឹមបីបាច់កូន?


ពលរដ្ឋជប៉ុន ជាង៩០% គ្រួសារ ដែលមានចំណូលទាបកំពុងជួបការលំបាកក្នុងការចិញ្ចឹមកូនរបស់ពួកគេដោយសារការកើនឡើងការចំណាយសម្រាប់ទ្រទ្រង់ជីវិតជាមួយប្រាក់ខែនៅដដែល ហើយប្រហែល៦០%នៃគ្រួសារទាំងនេះបានកាត់បន្ថយ ឬបញ្ឈប់ការទិញរបស់របរប្រើប្រាស់សំខាន់ៗដូចជាអង្ករជាដើម ដោយសារតែការចំណាយខ្ពស់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The South China Morning Post។
ប្រជាជនជប៉ុន
ដោយ

អង្គការអន្តរជាតិ Save The Children កាលពីខែមិថុនា បានធ្វើការស្ទង់មតិមួយលើពលរដ្ឋជប៉ុនជិត៨ពាន់គ្រួសាររួមទាំងក្មេងប្រហែល១៤,០០០នាក់ផង ដោយពួកគេមានប្រាក់ចំណូលប្រចាំខែប្រមាណ៧៥៨ដុល្លារអាម៉េរិក។ លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញថា គ្រួសារមានចំណូលទាបជាង៩០% នៅប្រទេសជប៉ុន កំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់អាហារដល់កូនៗរបស់ពួកគេដោយសារការកើនឡើងនូវតម្លៃទំនិញ រីឯប្រាក់ឈ្នួលមិនត្រូវបានដំឡើង ហើយប្រហែល៦០%នៃគ្រួសារទាំងនេះបានកាត់បន្ថយ ឬឈប់ទិញរបស់របរសំខាន់ៗដូចជាអង្ករជាដើម ដោយសារការចំណាយខ្ពស់។

កត្តាដ៏លំបាកទាំងនេះ បានបង្កឡើងដោយសារអតិផរណានៅជប៉ុន បានកើនឡើងដល់២,៧% កាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះជាហេតុជំរុញឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗបានហក់ឡើងខ្លាំង។

យ៉ាងណាមិញ បើតាមទិន្នន័យរបស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃសុក្រ បង្ហាញថា តម្លៃទំនិញប្រើប្រាស់ស្នូលក្នុងខែកក្កដា បានកើនឡើងជាង៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយតម្លៃម្ហូបអាហារបានកើនឡើងជាង៨% បើទោះបីជាថាមពល និងតម្លៃផ្សេងទៀតបានធ្លាក់ចុះតិចតួចក៏ដោយ។ ជាមួយគ្នានេះ តម្លៃអង្ករបានកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០២៤មួយផ្នែកដោយសារតែកង្វះការផ្គត់ផ្គង់ ដែលបង្កឡើងដោយដំណាំដែលមិនមានស្តង់ដារ និងកំណើនភ្ញៀវទេសចរក្នុងប្រទេសជប៉ុន។

សាខាអង្គការ Save The Children ប្រចាំប្រទេសជប៉ុន បានប្រើប្រាស់របាយការណ៍នេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលបង្កើតកម្មវិធីទូទាត់សាច់ប្រាក់តាមគោលដៅសម្រាប់គ្រួសារដែលប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច និងពង្រីកកម្មវិធីជំនួយអាហារសាធារណៈរបស់ខ្លួនរួមទាំងការផ្តល់អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃដល់សិស្សមកពីគ្រួសារបែបនេះផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ត្រូវបានលុបចេញពីផ្សារហ៊ុនហុងកុង

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande ត្រូវបានលុបឈ្មោះចេញពីបញ្ជីផ្សារមូលបត្រក្រុងហុងកុង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីបានចូលរួ…

ទំនប់វារីអគ្គិសនីខ្នាតយក្សតម្លៃ១៧០ពាន់លានដុល្លាររបស់ចិន កំពុងបង្កការភ័យខ្លាចដល់ឥណ្ឌា

ប្រទេសឥណ្ឌា កំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងសាងសង់ទំនប់វារីអគ្គីសនីថ្មីដ៏ធំសម្បើមតម្លៃជិត១៧០ពាន់លានដុល្លារអាម៉េរិករបស់មហាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ