វិស័យ ទេសចរណ៍

ការធ្លាក់ចុះចំនួនភ្ញៀវទេសចរកំពុងទាញទម្លាក់ទីផ្សារភាគហ៊ុនរបស់ថៃ ឱ្យដាំក្បាលចុះ


ការថយចុះចំនួនភ្ញៀវបរទេសកំពុងរារាំងដល់ទីផ្សារភាគហ៊ុនទាក់ទងនឹងវិស័យទេសចរណ៍របស់ប្រទេសថៃ រាប់ចាប់ពីក្រុមហ៊ុនអាកាសចរណ៍រហូតដល់ក្រុមហ៊ុនសណ្ឋាគារព្រមទាំងក្រុមហ៊ុនលក់រាយផងដែរ ដែលធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ថៃ មានការជួញដូរតិចជាងទីផ្សារហ៊ុននៅតាមប្រទេសដៃគូក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននី កេអេស៊ា។
វិស័យ ទេសចរណ៍
ដោយ

ទោះបីតម្លៃភាគហ៊ុនបានកើនឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា ទស្សនវិស័យតម្លៃភាគហ៊ុននៅមិនទាន់ច្បាស់នៅឡើយទេ ដោយសារមូលហេតុធំពីរ គឺការធ្លាក់ចុះចំនួនភ្ញៀវទេសចរចិន និងការធ្លាក់ចុះការចំណាយក្នុងស្រុក គួបផ្សំបញ្ហាជម្លោះព្រំដែនរវាងថៃ និងកម្ពុជា។

បើតាមទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡាបង្ហាញថា នៅឆមាសទីមួយឆ្នាំ២០២៥ ចំនួនភ្ញៀវបរទេសទៅដល់ប្រទេសថៃបានថយចុះ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹមជិត១៧លាននាក់ ហើយកត្តាចម្បងគឺភ្ញៀវទេសចរចិនបានធ្លាក់ចុះ៣៤%មកនៅត្រឹម២,២៦លាននាក់ក្នុងឆមាសទីមួយឆ្នាំនេះ។

នៅឆ្នាំ២០២៤ ប្រទេសចិនជាប្រភពភ្ញៀចទេសចរដ៏ធំបំផុតរបស់ប្រទេសថៃ ដោយភ្ញៀវទេសចរចិនមានចំនួនជិត៨លាននាក់ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន៣៥,៥លាននាក់ ដែលបានទៅដល់ប្រទេសថៃ។ ក្រោយមកការចាប់ពង្រត់តារាសម្ដែងចិន នៅប្រទេសថៃ កាលពីដើមឆ្នាំនេះបានបង្អាក់ចំណង់របស់ភ្ញៀវទេសចរចិន សម្រាប់គោលដៅទេសចរណ៍នៅក្នុងប្រទេសថៃ។

ការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ ត្រូវបានគេមើលឃើញថា បានទាញទម្លាក់ទីផ្សារហ៊ុនមួយចំនួននៅប្រទេសថៃ ឱ្យធ្លាក់ចុះយ៉ាងខ្លាំង។ ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានធ្លាក់ចុះ៣៤% ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Asia Aviation បានធ្លាក់ចុះ៥៣%។ ចំពោះតម្លៃភាគហ៊ុនរបស់ប្រតិបត្តិករសណ្ឋាគារ ErawanGroup ដែលពឹងផ្អែកខ្លាំងលើភ្ញៀវទេសចរចិន សម្រាប់ចំណូល៣០%នោះ បានធ្លាក់ចុះ៤១% ហើយសណ្ឋាគារ Central Plaza បានធ្លាក់ចុះ២០% ខណៈសណ្ឋាគារ Dusit Thani បានធ្លាក់ចុះ១៨%៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កម្ពុជា និងថៃ ឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយនឹងចាប់អនុវត្តនៅវេលាម៉ោង១២យប់នេះតទៅ

ក្រោយការជួបពិភាក្សានៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី ២៨ ខែកក្កដានេះ ប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ …

ឧកញ៉ា ហៃ លីអ៊ាង អះអាងថា ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា កំពុងមានតម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិ

ផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា កំពុងមានតម្រូវការ និងឱ្យតម្លៃខ្ពស់ពីទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នផលិតផលនេះបានហក់ចូលទីផ្សារអន្តរជាតិ ប្រមាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ