វិស័យកសិកម្ម

កសិករធ្វើស្រែដែលរងការជន់លិចជាច្រើនហិកតានៅស្រុកគិរីវង់ ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍


ក្រោយជួបគ្រោះរាំងស្ងួតធ្វើឱ្យខូចដំណាំស្រូវស្ទើរទាំងស្រុងកាលពីឆ្នាំមុន កសិករធ្វើស្រែមួយចំនួននៅអាងទឹកទន្លាប់ក្នុងស្រុកគិរីវង់ ខេត្តតាកែវ កំពុងដង្ហោយសុំជំនួយអន្តរាគមន៍ពីក្រសួងស្ថាប័នមានសមត្ថកិច្ច ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្រោយស្រូវរបស់ពួកគេរងការជន់លិចដោយសារជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃកន្លងមកនេះ។
វិស័យកសិកម្ម
ដោយ

បើតាមការអះអាងរបស់ក្រុមកសិករ គិតត្រឹមថ្ងៃទី៥ ខែមិថុនា នេះ កម្រិតទឹកក្នុងអាងនេះមិនទាន់ស្រកចុះនៅឡើយទេ ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច បើកទ្វារទឹកបង្ហូរទឹកចេញពីអាងនេះ ដើម្បីសង្គ្រោះដំណាំស្រូវរបស់ពួកគេ ដែលកំពុងរងការជន់លិច។

ក្រុមកសិករធ្វើស្រែ នៅភូមិត្រពាំងស្រង់ និងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀងមួយចំនួន បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានដែលពួកគេកំពុងរស់នៅ ជួយអន្តរាគមន៍តាមរយៈការបើកទ្វារទឹកបង្ហូរចេញពីអាងទឹកទន្លាប់ ដើម្បីជួយសង្គ្រោះស្រូវរបស់ពួកគេ។ ក្រុមកសិករបានអះអាងថា បើមិនមានការបើកទឹកជួយសង្គ្រោះឱ្យបានទាន់ពេលវេលាទេ នោះស្រូវរបស់ពួកគេ ក៏ដូចជាស្រូវរបស់ប្រជាកសិករដទៃទៀតជាច្រើនហិកតាអាចប្រឈមនឹងការខូចខាតជាក់ជាមិនខាន។ ក្រុមកសិករដដែលបានបន្តទៀតថា បច្ចុប្បន្នមានស្រូវមួយចំនួនបានរងការខូចខាតរួចទៅហើយ។

​ជាមួយគ្នានេះ លោក នឹម សុផល មេភូមិពោធិរោង បានអះអាងថា ដំណាំស្រូវនៅមូលដ្ឋានរបស់លោកជាពិសេសស្រែនៅជាប់មាត់បឹងពិតរងការជន់លិចមួយចំនួនពិតប្រាកដមែន តែចំនួននេះតិចជាងស្រូវដែលបានរងការលន់លិចនៅមូលដ្ឋានភូមិត្រពាំងស្រង់។ តែយ៉ាងណាលោកមិនទាន់ដឹងទំហំស្រូវដែលរងការជន់លិចមានប៉ុន្មានហិកតានៅឡើយទេ។ តែយ៉ាងណាបើតាមការអះអាងរបស់មេភូមិរូបនេះ បច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងជួយអន្តរាគមន៍លើបញ្ហានេះ ហើយបើគ្មានការប្រែប្រួលទេ អាជ្ញាធរស្រុកនឹងជួបប្រជុំជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីរកដំណោះស្រាយជុំវិញបញ្ហានេះក្នុងពេលឆាប់ៗខាងមុខនេះ។

​ជុំវិញបញ្ហាស្រូវលិចទឹកនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់សារព័ត៌មានខេមបូណូមីស ដោយខ្លីថា ដំណាំស្រូវរបស់កសិករដែលរងការជន់លិចខាងលើ គឺបណ្តាលមកពីកត្តាធម្មជាតិ ហើយជាធម្មតានៅតំបន់នោះ៦ខែទឹក ៦ខែគោក។

​ពាក់ព័ន្ធបញ្ហានេះដែរ សារព័ត៌មានខេមបូណូមីស មិនអាចទាក់ទងសុំការបញ្ជាក់ពីលោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បាននោះទេ ដោយសារទូរសព្ទលោកខលអត់ចូល៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧ…

ឥណ្ឌូនេស៊ី សន្យាជួយជំរុញវិនិយោគិនខ្លួនឱ្យមកសិក្សាឱកាសវិនិយោគនៅកម្ពុជា និងជំរុញឱ្យកម្ពុជា រកវិធីកាត់បន្ថយថ្លៃដើមផលិត ដើម្បីភាពប្រកួតប្រជែង

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា មើលឃើញថា ការដោះដូរធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ហាក់នៅមានកម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ