តម្លៃមាស

អ្នកជំនាញហិរញ្ញវត្ថុជំរុញឱ្យធនាគារកណ្តាលហ្វីលីពីនបញ្ចេញមាសលក់ ក្រោយរំពឹងតម្លៃមាសនឹងមានការធ្លាក់ចុះ


អ្នកជំនាញសេដ្ឋកិច្ច និងជាសមាជិកនៃក្រុមការងារបង្កើតគោលនយោបាយហិរញ្ញវត្ថុរបស់ហ្វីលីពីនម្នាក់ស្នើឲ្យធនាគារកណ្តាលរបស់ហ្វីលីពីនបញ្ចេញមាសក្នុងទុនបម្រុងជាមាសរបស់ខ្លួនមួយចំនួនលក់យកប្រាក់ចំណេញក្រោយតម្លៃមាសហក់ឡើងខ្ពស់។ ការស្នើបែបនេះធ្វើឡើងក្រោយអ្នកជំនាញរូបនេះរំពឹងថា តម្លៃមាសអាចនឹងធ្លាក់ចុះបន្ថែមទៀតនាពេលខាងមុខ។ បច្ចុប្បន្នទុនបម្រុងជាមាសរបស់ធនាគារកណ្តាលហ្វីលីពីនលើសតម្រូវការប្រមាណ១៣%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
តម្លៃមាស
ដោយ

អ្នកបង្កើតគោលនយោបាយហិរញ្ញវត្ថុម្នាក់របស់ហ្វីលីពីនបានផ្តល់យោបល់ថា ធនាគារកណ្តាលហ្វីលីពីនគួរតែបញ្ចេញមាសក្នុងទុនបម្រុងជាមាសរបស់ខ្លួនលក់ខ្លះ ដើម្បីយកប្រាក់ចំណេញដោយសារតម្លៃមាសទំនងជាអាចធ្លាក់ចុះបន្ថែមទៀតពីកម្រិតបច្ចុប្បន្ន។ លោក បេនចាមីន ឌីអូកណូ ( Benjamin Diokno) សមាជិកក្រុមប្រឹក្សារូបិយវត្ថុ នៃធនាគារកណ្តាលហ្វីលីពីនបានឲ្យដឹងថា បច្ចុប្បន្នធនាគារកណ្តាលហ្វីលីពីនកំពុងថ្លឹងថ្លែងថា តើត្រូវបន្តទិសមាសដាក់ចូលក្នុងទុនបម្រុងបន្ថែមទៀត ឬក៏លក់ចេញ ដើម្បីយកប្រាក់ចំណេញ។ អ្នកជំនាញរូបនេះបានលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ នៅខាងក្រៅកិច្ចប្រជុំកំពូលពាណិជ្ជកម្មអាស៊ានថា បច្ចុប្បន្នធនាគារកណ្តាលហ្វីលីពីនអាចរក្សាទុនបម្រុងជាមាសលើសពីតម្រូវការប្រមាណ១៣%។

បច្ចុប្បន្នធនាគារកណ្តាលហ្វីលីពីនកំពុងគ្រប់គ្រងទុនបម្រុងជាមាសមានតម្លៃសរុបប្រមាណ១០៩ពាន់លានដុល្លារ ខណៈហ្វីលីពីនបានបង្កើនការទិញមាសចូលតាំងពីមួយតម្លឹងតម្លៃ២ពាន់៤រយដុល្លារ។ ស្ថិតក្នុងស្ថានភាពនេះ លោក ឌីអូកណូ បានលើកឡើងថា ធនាគារកណ្តាលហ្វីលីពីនគួរពិចារណាបញ្ចេញមាស ដែលជាទុនបម្រុងលើសខ្លះចេញ ដើម្បីលក់យកប្រាក់ចំណេញ នៅមុនពេលដែលតម្លៃមាសវាធ្លាក់ចុះបន្ថែមទៀត។

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ តម្លៃមាសនៅហ្វីលីពីនមានតម្លៃ៥ពាន់២រយ៥០ដុល្លារក្នុងមួយតម្លឹង ដូច្នេះធនាគារកណ្តាលគួរលៃលក់មាសចេញខ្លះ ដើម្បីយកសាច់ប្រាក់តម្កល់នៅក្នុងប្រព័ន្ធធនាគារ មុនពេលតម្លៃមាសធ្លាក់ចុះបន្ថែមទៀត៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ ស្វែងរកការបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មជាមួយលោក ស៊ី ក្នុងកិច្ចប្រជុំនៅកូរ៉េខាងត្បូង

ដូចការគ្រោងទុក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីង បានជួបប្រជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ៊្វិ…

Nvidia បានក្លាយជាក្រុមបច្ចេកវិទ្យាដំបូងគេ ដែលតម្លៃក្រុមហ៊ុនកើនលើស៥ទ្រីលានដុល្លារ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia បានហក់ឡើង៣%កាលពីថ្ងៃទី២៩ ខែតុលា ដែលជួយឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងគេ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ