ផលិតផលថៃ

អ្នកជំនាញស្នើឱ្យគយពង្រឹងការត្រួតពិនិត្យលើទំនិញថៃ ក្រោយអាជ្ញាធរថៃ ​រកប្រេងកូឡារបស់ក្រុមហ៊ុនមួយមាន​ផ្ទុកសារធាតុពុល ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព


ក្រុមអ្នកជំនាញស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសគយបង្កើនការត្រួតពិនិត្យលើគុណភាពទំនិញនាំចូលពីប្រទេសនានាជាពិសេសពីប្រទេសថៃ ដើម្បីធានាថា ទំនិញនាំចូលទាំងនោះមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋកម្ពុជា។ ការស្នើនេះធ្វើឡើងក្រោយសារព័ត៌មាន The Nation បានចុះផ្សាយថា អាជ្ញាធរចំណីអាហារ និងឱសថរបស់ថៃ បានរកឃើញផលិតផលប្រេកូឡារបស់ក្រុមហ៊ុន Thai Herbal Hongthai Co., Ltd. មានផ្ទុកសារធាតុពុលម្យ៉ាង ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់រងផលប៉ះពាល់ដូចជារលាកសួត រលាកច្រមុះ ឬបំពង់ខ្យល់ និងបញ្ហាដង្ហើមធ្ងន់ធ្ងរ។
ផលិតផលថៃ
ដោយ

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា តាមរយៈការរកឃើញសារធាតុពុលនៅក្នុងប្រេងកូឡារបស់ក្រុមហ៊ុនមួយរបស់ថៃ ពីសំណាក់អាជ្ញាធរអាជ្ញាសុវត្ថិភាពចំណីអាហារ និងឱសថរបស់ថៃកាលពេលថ្មីៗនេះ វាជាសារដាស់តឿនមួយដែលជំរុញឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធគួរបង្កើនការត្រួតពិនិត្យឱ្យបានខ្ពស់នៅលើគុណភាពរបស់ប្រេងកូឡានេះ ជាពិសេសលើសុខភាពរបស់ពលរដ្ឋខ្មែរ ដែលប្រើប្រាស់ផលិតផលនេះ។ បញ្ហានេះបានជំរុញឱ្យអ្នកជំនាញរូបនេះ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅច្រកព្រំដែននានា គួរតែបង្កើនការត្រួតពិនិត្យលើការនាំទំនិញនាំចូលពីប្រទេសនានាជាពិសេសពីប្រទេសថៃ ដើម្បីធានាថា ផលិតផលដែលនាំចូលទាំងនោះមិនប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងបង្ហាញការព្រួយបារម្ភចំពោះក្រុមហ៊ុនផលិតក្នុងស្រុកថៃប្រើប្រាស់សារធាតុមិនល្អសម្រាប់សុខភាពដាក់លើទំនិញ អ្នកជំនាញរូបនេះ ជំរុញដល់ពលរដ្ឋបន្តធ្វើពហិការមិនប្រើប្រាស់ទំនិញថៃបន្តទៀត។

​ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានលើកឡើងថា ស្របពេលទំនិញថៃបានរកឃើញមានផ្ទុកសារធាតុគីមីជាបន្តបន្ទាប់ អាជ្ញាធរនៅតាមច្រកព្រំដែនត្រូវតែពង្រឹងការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ជាពិសេសលើចំណីអាហារ និងឱសថតែម្ដង។ បើតាមអ្នកជំនាញរូបនេះ ការត្រួតពិនិត្យមិនសំដៅតែចំពោះប្រទេសថៃនោះទេ ដោយអាជ្ញាធរគយតាមច្រកព្រំដែន ត្រូវតែពិនិត្យឱ្យបានគ្រប់រាល់ការនាំចូលទំនិញពីគ្រប់ប្រទេស ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដ្បិតពលរដ្ឋមិនមានសមត្ថភាពអាចពិនិត្យ និងដឹងពីគុណភាពចំណីអាហារ និងឱសថនេះដោយខ្លួនឯងនោះទេ។

​គួរបញ្ជាក់ថា ការស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការត្រួតពិនិត្យលើការនាំចូលទំនិញពីប្រទេសនានារបស់អ្នកជំនាញខាងលើ ធ្វើឡើងក្រោយសារព័ត៌មាន The Nation បានចុះផ្សាយថា អាជ្ញាធរចំណីអាហារ និងឱសថរបស់ថៃ បានរកឃើញផលិតផលប្រេកូឡារបស់ក្រុមហ៊ុន Thai Herbal Hongthai Co., Ltd. មានផ្ទុកសារធាតុពុលម្យ៉ាង ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់រងផលប៉ះពាល់ដូចជារលាកសួត រលាកច្រមុះ ឬបំពង់ខ្យល់ និងបញ្ហាដង្ហើមធ្ងន់ធ្ងរ។

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើថៃ អាចប្រឈមនឹងបញ្ហាអ្វីខ្លះ បើបន្តពន្យារពេលក្នុងការដោះលែងទាហានកម្ពុជា ទាំង១៨រូប?

មកទល់ពេលនេះ ភាគីថៃមិន ទាន់ដោះលែងទាហានកម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញនៅឡើយទេ បើទោះបីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ