អត្ថបទពាណិជ្ជកម្ម

ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា


ការដាក់ឱ្យប្រើប្រាស់ជើងហោះហើរត្រង់លើកដំបូងទៅកាន់ទីក្រុង Kolkata ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំភាគខាងកើតនៃប្រទេសឥណ្ឌាពីប្រទេសកម្ពុជា នឹងផ្ដល់ជម្រើសផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការព្យាបាលដែលងាយស្រួលរក មានតម្លៃសមរម្យ មានភាពងាយស្រួល និងគុណភាពខ្ពស់ និងផ្តោតសំខាន់លើអ្នកជំងឺ។
ជើងហោះហើរត្រង់ដំបូងទៅកាន់ប្រទេសឥណ្ឌា ផ្ដល់ជម្រើសវេជ្ជសាស្រ្ដដែលមានភាពងាយស្រួល និងគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា
ដោយ
អំពី Apollo Hospitals

ការដាក់ឱ្យដំណើរការជើងហោះហើរត្រង់ដែលផ្ដល់ជូនដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines រវាងខេត្តសៀមរាប និងទីក្រុង Kolkata​​ បីដងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ១៣​ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតទៅ នឹងធ្វើឱ្យប្រជាជនកម្ពុជារាប់លាននាក់ មានឱកាសទទួលបានការថែទាំសុខភាពដែលមានគុណភាពខ្ពស់ដែលផ្តល់ជូនដោយមន្ទីរពេទ្យ Apollo (Apollo Hospitals) របស់ប្រទេសឥណ្ឌា។

មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេរបស់ប្រទេសឥណ្ឌាជាមួយនឹងកំណត់ត្រាព្យាបាលអ្នកជំងឺចំនួន ១៥០ លាននាក់មកពី ១៤០ ប្រទេស។ មន្ទីរពេទ្យនេះ នឹងបង្ហាញសេវាវេជ្ជសាស្រ្តរបស់ខ្លួននៅ Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា​នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON​ 3)។

លោក​ Abhijit Majumdar ដែលជានាយក​ប្រតិបត្តិ​មន្ទីរពេទ្យ Apollo នៅទីក្រុង Kolkata បានមានប្រសាសន៍ថា៖ “បេសកកម្មរបស់យើង គឺផ្តល់ការថែទាំសុខភាពដ៏ល្អបំផុតដល់អ្នកជំងឺរបស់យើងទាំងអស់ពីជុំវិញពិភពលោក ដែលឥឡូវនេះរួមទាំងអ្នកជំងឺមកពីប្រទេសកម្ពុជាផងដែរ។ ជាមួយនឹងការមកដល់នៃជើងហោះហើរត្រង់ពីខេត្តសៀមរាប ទៅទីក្រុង Kolkata សេវាកម្មវេជ្ជសាស្រ្តដែលប្រកបដោយគុណភាពរបស់យើង គឺជាជម្រើសដែលងាយស្រួលរក និងមានភាពងាយស្រួលបំផុតសម្រាប់ប្រជាជនកម្ពុជា។ យើងទន្ទឹងរង់ចាំស្វាគមន៍អ្នកជំងឺពីប្រទេសកម្ពុជាមកកាន់ទីតាំងផ្ដល់សេវាថែទាំសុខភាព​លំដាប់អន្តរជាតិរបស់យើង។”

ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines នឹងហោះហើរពីខេត្តសៀមរាបទៅទីក្រុង Kolkata បីដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ នេះមានន័យថា អ្នកជំងឺពីប្រទេស​កម្ពុជា​មាន​ជម្រើស​ក្នុង​ការ​ហោះហើរ​មកទទួល​ការ​ព្យាបាល និង​ពិនិត្យ​សុខភាព ដោយ​ចំណាយ​ពេលតែ​ប៉ុន្មាន​ថ្ងៃតែប៉ុណ្ណោះនៅទីក្រុង Kolkata និងបន្ទាប់មកហោះហើរទៅប្រទេសខ្លួនវិញក្នុងរយៈពេលតែប៉ុន្មានថ្ងៃបន្ទាប់ពីការមកដល់របស់ពួកគាត់។

លោក​ Abhijit Majumdar នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ Apollo បានបន្ដថា៖ “គោលបំណងរបស់យើងគឺផ្តល់ជូនគុណភាព និងភាពងាយស្រួលដល់ប្រជាជនកម្ពុជាដែលកំពុងស្វែងរកការថែទាំសុខភាព។ ​ជាមួយនឹងជើងហោះហើរត្រង់នេះ យើងមានទំនុកចិត្តថាសេវាថែទាំសុខភាពផ្តោតសំខាន់លើអ្នកជំងឺលំដាប់ពិភពលោករបស់យើង នឹងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា។”

មន្ទីរពេទ្យ Apollo គឺជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេមួយនៅអាស៊ីដែលផ្តោតលើឧត្តមភាពវេជ្ជសាស្រ្ដ តម្លៃសមរម្យ បច្ចេកវិទ្យាទំនើប និងការស្រាវជ្រាវបច្ចេកវិទ្យាវេជ្ជសាស្រ្តសម្រាប់ពេលអនាគត។ ​មន្ទីរពេទ្យ Apollo បានព្យាបាលអ្នកជំងឺចំនួនជាង ១៥០ លាននាក់មកពី ១៤០ ប្រទេស។

ដើម្បីស្វែងយល់បន្ថែមអំពីមន្ទីរពេទ្យ Apollo សូមទៅទស្សនា Wellness Expo ២០២៥ ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី១ ខែវិច្ឆិកាដល់ថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា​នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ (AEON​ 3)។




អត្ថបទបន្ទាប់


ការសិក្សាមួយបង្ហាញថា ចិន តាមជិតទាន់អាម៉េរិក លើសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ

ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ប្រទេសចិន តាមជិតទាន់សហរដ្ឋអាម៉េរិកហើយសម្រាប់ការដឹកនាំផ្នែកវិទ្យាសាស្ត្រ ដោយគេរំពឹងថា ចិននឹងអាចតាមទាន់អាម…

មេចុងភៅខ្មែរដ៏ល្បីល្បាញម្នាក់ ចែករំលែកបទពិសោធន៍ធ្វើម្ហូបនៅតាមភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រនៅទូទាំងសកលលោក

មេចុងភៅខ្មែរ អ៊ុន នួន ម៉ារីយ៉ា ដែលជាមេចុងភៅនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសពីស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ