វិស័យពាណិជ្ជកម្ម

ប្រទេសធំៗចំនួន៥ និងសហភាពអឺរ៉ុប ជំរុញឱ្យលោក ដូណាល់ ត្រាំ ឈប់ដាក់ពន្ធថ្មីៗលើការនាំចូលយន្តហោះពាណិជ្ជកម្ម


ប្រទេសធំៗចំនួន៥ រួមមាន កាណាដា ចិន ជប៉ុន ម៉ិកស៊ិក ស្វីស និង សហភាពអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេស ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតយន្តហោះទូទាំងពិភពលោកបានជំរុញឱ្យរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ឈប់ដាក់ពន្ធថ្មីៗលើការនាំចូលយន្តហោះពាណិជ្ជកម្ម និងគ្រឿងបន្លាស់យន្តហោះពាណិជ្ជកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រសួងពាណិជ្ជកម្មអាម៉េរិក បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតយន្តហោះ ​កំពុងបញ្ចុះបញ្ចូលសុំឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ស្តារឡើងវិញនូវរបបគ្មានពន្ធក្រោមកិច្ចព្រមព្រៀងយន្តហោះស៊ីវិលឆ្នាំ១៩៧៩ ដែលបានជួយឱ្យឧស្សាហកម្មផលិតយន្តហោះស៊ីវិលរបស់សហរដ្ឋអាម៉េរិក ទទួលបានអតិរេកពាណិជ្ជកម្មរហូតដល់ទៅ ៧៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ក្រសួងពាណិជ្ជកម្មអាម៉េរិក បានឲ្យដឹងទៀតថា បណ្ដាក្រុមហ៊ុន ប្រទេសធំៗចំនួន៥ រួមមាន ចិន កាណាដា ជប៉ុន ម៉ិកស៊ិក ស្វីស និងសហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសបានបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់នៃពន្ធគយថ្មីៗដែលអាចកើតមាន។

សហភាពអឺរ៉ុប បានលើកឡើងថា ក្នុងនាមជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក គួរតែពង្រឹងពាណិជ្ជកម្មរបស់ខ្លួនទាក់ទិននឹងយន្តហោះ និងគ្រឿងបន្លាស់យន្តហោះជាជាងការរារាំងតាមរយៈការរឹតបន្តឹងពាណិជ្ជកម្ម។ ទន្ទឹមនេះ សហភាពអឺរ៉ុប ក៏បានលើកឡើងដែរថា ខ្លួននឹងពិចារណាជម្រើសផ្សេងៗដើម្បីធានាបាននូវការប្រកួតប្រជែងដោយត្រឹមត្រូវ។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយ១០% រួចទៅហើយ លើយន្តហោះ និងគ្រឿងបន្លាស់យន្តហោះនាំចូលស្ទើរតែទាំងអស់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សហព័ន្ធឧស្សាហកម្មថៃ ព្រមានថា ទំហំពាណិជ្ជកម្មរបស់ថៃ ជាង៥ពាន់លានដុល្លារនឹងរងផលប៉ះពាល់ បើបិទព្រំដែនជាមួយកម្ពុជា

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានកាលពីថ្ងៃអង្គារ ថា វិធានការបិទព្រំដែនថៃ-កម្ពុជា អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែនថៃ ដែលម…

តើមានកត្តាចម្បងអ្វីជំរុញឱ្យធនាគារពិភពលោកព្យាករទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកមកនៅត្រឹម២,៣% នៅឆ្នាំនេះ?

សង្គ្រាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសារការដំឡើងពន្ធរបស់រដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងបង្កកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ