វិស័យ SME

ក្រុមហ៊ុន វីរ:ប៊ុនថាំ បោះទុនវិនិយោគ៣០លានដុល្លារ បង្កើតរោងចក្រផលិតចំណីអាហារក្នុងស្រុក


បន្ថែមលើការវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិកម្ម ក្រុមហ៊ុន វីរៈប៊ុនថាំ បានបោះជំហានបន្ថែមទៀតហើយចូលទៅក្នុងវិស័យកែច្នៃចំណីអាហារនៅប្រទេសកម្ពុជា ដើម្បីបម្រើដល់តម្រូវការប្រើប្រាស់ក្នុងស្រុក ដែលកំពុងមានទិន្នាការកើនឡើង។ ជាក់ស្តែងក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបោះទុនវិនិយោគប្រមាណ៣០លានដុល្លារបង្កើតបណ្តុំរោងចក្រផលិតចំណីអាហារចំនួន១០ ដើម្បីផលិតប្រេងឆា ត្រីខ មី និងគ្រឿងទេសផ្សេងៗទៀត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។
វិស័យ SME
ដោយ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានគូសបញ្ជាក់ថា ដើម្បីផ្តល់ជូនពលរដ្ឋកម្ពុជា នូវផលិតផលផលិតក្នុងស្រុកជាមួយស្តង់ដាផលិតអន្តរជាតិ ដើម្បីជំនួសឱ្យការប្រើប្រាស់ផលិតផលនាំចូល ជាពិសេសទំនិញថៃ ក្រុមហ៊ុនខ្លួនបានបោះទុនវិនិយោគប្រមាណ៣០លានដុល្លារបង្កើតបណ្តុំរោងចក្រផលិតចំណីអាហារចម្រុះ វីរ:ប៊ុនថាំ ហ្វូត ដែលមានរោងចក្រចំនួន១០ផ្សេងៗគ្នា។ បើតាមថ្នាក់ដឹកនាំរូបនេះ ក្រៅពីដំណើរការផលិតផ្ទាល់ខ្លួន ក្រុមហ៊ុន ក៏គ្រោងសហការជាមួយសហគ្រាស SME ផ្សេងទៀត ដោយផ្តល់ទាំងការគាំទ្រទុន និងបច្ចេកទេស ដើម្បីឱ្យពួកគេអាចចូលរួមផលិតនៅក្នុងរោងចក្រខ្លួនផងដែរ។

​ថ្នាក់ដឹកនាំរូបនេះ ជឿជាក់ថា ក្រោយផលិតផល វីរ:ប៊ុនថាំ ហ្វូត ដាក់ចេញលក់នៅលើទីផ្សារនាពេលឆាប់ៗខាងមុខនេះ នឹងអាចប្រកួតប្រជែងទាំងតម្លៃ និងគុណភាពជាមួយនឹងផលិតផលនាំចូល។ ការអះអាងបែបនេះ ក៏ដោយសារវត្ថុធាតុដើម ដែលបម្រើក្នុងខ្សែច្រវាក់ផលិតកម្មនេះភាគច្រើនសុទ្ធសឹងជាផលិតផលដែលមាននៅក្នុងស្រុក ដែលវានឹងជួយជំរុញដល់លំហូរសាច់ប្រាក់នៅក្នុងប្រទេសកាន់តែរីកចម្រើន។

​គួរជម្រាបថា ផលិតផលរបស់ក្រុមហ៊ុនវីរ:ប៊ុនថាំ ហ្វូត មានដូចជាប្រេងឆា មី ត្រីខ ទឹកប្រេងខ្យង ម្សៅស៊ុប ប៊ីចេង ទឹកម្ទេស កាហ្វេ និងគ្រឿងទេសផ្សេងៗទៀត។ បន្ថែមលើការផ្គត់ផ្គង់សម្រាប់ចំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ក្រុមហ៊ុននេះ ក៏គ្រោងផលិតសម្រាប់នាំចេញទៅលក់លើទីផ្សារក្រៅប្រទេសផងដែរ៕




អត្ថបទបន្ទាប់


តើរដ្ឋគួរមានយន្តការអ្វីដើម្បីឱ្យពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះបានអាចរកប្រាក់ចំណូលបាន?

បច្ចុប្បន្ននេះមានពលរដ្ឋភៀសសឹកជាច្រើនបានវិលត្រឡប់ទៅកាន់លំនៅឋាន ដើម្បីប្រកបការងារនិងមុខរបររកស៊ីផ្សេងៗ ប៉ុន្តែពលរដ្ឋភៀសសឹកមួយចំនួន ដែលដីធ្ល…

កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ រយៈពេល ៣ថ្ងៃ បានបិទបញ្ចប់ ដោយពុំទាន់រកឃើញលទ្ធផល ដែលជាចំណុចកណ្ដាលរួមគ្នានៅឡើយ

កិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ