ទីផ្សារភាគហ៊ុន

បណ្ដាវិនិយោគិនបរទេសសម្រុកលក់ចេញភាគហ៊ុនថៃ រាប់សិបពាន់លានដុល្លារអាម៉េរិក ខណៈផ្សារភាគហ៊ុនថៃ ដាំក្បាលចុះខ្លាំង


ផ្សារភាគហ៊ុនថៃ (SET) បានទម្លាយឱ្យដឹងថា បណ្ដាវិនិយោគិនបរទេសបានសម្រុកលក់ចេញភាគហ៊ុនថៃ យ៉ាងគំហុកនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្នុងទំហំរហូតដល់ទៅជាង៤៣ ពាន់លានដុល្លារអាម៉េរិក ខណៈដែលសន្ទស្សន៍ទីផ្សារភាគហ៊ុនថៃ (SET) បានដាំក្បាលចុះខ្លាំងរហូតដល់ទៅ ២២,២%។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។
ទីផ្សារភាគហ៊ុន
ដោយ

គិតត្រឹមចុងឆ្នាំ២០២៤ វិនិយោគិនបរទេសបានកាន់កាប់ភាគហ៊ុនរហូតដល់ទៅ ៣៣,៨% នៃផ្សារភាគហ៊ុនថៃ (SET)។ ប៉ុន្តែនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៥ តួលេខនេះ បានធ្លាក់ចុះមកនៅត្រឹម ៣៣% ដោយតម្លៃភាគហ៊ុនសរុបនៃទីផ្សារភាគហ៊ុនថៃ បានធ្លាក់ចុះពី១៨០ ពាន់លានដុល្លារអាម៉េរិក មកនៅត្រឹមជិត ១៣៧ពាន់លានដុល្លារអាម៉េរិក។ ការធ្លាក់ចុះយ៉ាងគំហុកនេះ គឺដោយសារកត្តាចម្បងមួយចំនួនរួមមានតម្លៃភាគហ៊ុនធ្លាក់ចុះខ្លាំង ការសម្រុកលក់ចេញភាគហ៊ុន និងការលុបឈ្មោះក្រុមហ៊ុនមួយចំនួនចេញពីផ្សារហ៊ុនជាដើម។

វិនិយោគិនបរទេសភាគច្រើនវិនិយោគលើវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងសេវាកម្ម ដែលមានទំហំគ្របដណ្ដប់រហូតដល់ទៅ ៧៥% នៃការកាន់កាប់ភាគហ៊ុនសរុបរបស់ពួកគេ។ ហើយវិស័យកំពូល៣ ដែលពួកគេបោះទុនវិនិយោគរួមមានអេឡិចត្រូនិក ធនាគារ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)។ ហើយជាការកត់សម្គាល់ តម្លៃសរុបនៃភាគហ៊ុនបច្ចេកវិទ្យាបានធ្លាក់ចុះធ្ងន់ជាងគេបំផុតរហូតដល់ទៅ ៣១% ដោយសារតែតម្លៃភាគហ៊ុនបច្ចេកវិទ្យាបានដាំក្បាលចុះដល់ទៅ ២២% ហើយវិស័យហិរញ្ញវត្ថុ បានធ្លាក់ចុះជិត ១០% រីឯសេវាកម្មបានធ្លាក់ចុះស្ទើរតែ ២៩% ជាពិសេសផ្នែកដឹកជញ្ជូន ​ដែលភាគហ៊ុនមួយចំនួនបានធ្លាក់ចុះរហូតដល់ទៅជាង៤០%។

សូមបញ្ជាក់ថា ប្រទេស និងដែនដីកំពូលៗដែលវិនិយោគលើភាគហ៊ុនថៃ រួមមាន អង់គ្លេស សិង្ហបុរី ស្វីស សហរដ្ឋអាម៉េរិក ហូឡង់ ជប៉ុន បារាំង ប្រទេសម៉ូរីស កោះតៃវ៉ាន់ និងក្រុងហុងកុង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រោយធ្លាក់ក្នុងសង្គ្រាមជិត៥ឆ្នាំ មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលលើកដំបូងនៅចុងឆ្នាំនេះ

បើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា ប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមផ្ទៃក្នុងនេះនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ