រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទពុករលួយ


តុលាការប្រទេសចិននៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ បានប្រកាសសាលក្រមកាត់ទោសអតីតរដ្ឋមន្ត្រីក្រកសួងយុត្តិធម៌ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទពុករលួយ។ អតីតមន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានរកឃើញថាបានទទទួលសំណូកសរុបជិត២០លានដុល្លារអាមេរិកក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន
ដោយ

​​ លោក តាំង យីជុន (Tang Yijun) វ័យ៦៤ឆ្នាំ គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងជួររដ្ឋាភិបាលចិន ដោយបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ចិនចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ និងបានកាន់តំណែងផ្សេងៗជាច្រើនទៀតដូចជាអភិបាលខេត្ត លៀវនីង (Liaoning) និងជាប្រធានបក្សកុម្មុយនីស្តចិនប្រចាំទីក្រុង នីងបូ (Ningbo)។ បើយោងសេចក្តីសម្រេចរបស់តុលាការចិន លោក តាំង បានទទួលប្រាក់សំណូកសរុបជិត២០លានដុល្លារអាម៉េរិក។ តុលាការបានសង្កត់ធ្ងន់ថា ទង្វើពុករលួយនេះបានបង្កឱ្យកើតមានការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជន។

ទោះជាយ៉ាងណា ការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនេះ ត្រូវបានតុលាការបញ្ជាក់ថា ជាកម្រិតទោសដែលមានការយោគយល់ខ្លះហើយ ដោយសារលោក តាំង យីជុន បានសារភាពកំហុសក្រោយការចាប់ខ្លួន និងបានសហការយ៉ាងស្អិតរមួតជាមួយសមត្ថកិច្ចក្នុងដំណើរការស៊ើបអង្កេត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


តើគណបក្សធំៗទាំង៣របស់ថៃបានបោះនុយអ្វីខ្លះ ដើម្បីឆក់យកបេះដូងម្ចាស់ឆ្នោត?

កម្តៅនយោបាយនៅប្រទេសថៃកំពុងពុះកញ្ជ្រោលខ្លាំង ខណៈការបោះឆ្នោតនឹងចូលមកដល់នៅចុងសប្តាហ៍នេះ។ ក្នុងចំណោមគណបក្សនយោបាយជាច្រើន មានតែបក្សនយោបាយធំៗច…

ចិនអះអាងថា ការចាត់វិធានការលើមេយោធាកំពូលៗមិនមែនជារឿងផ្ទៃក្នុងនោះទេ តែជាការលុបឧបសគ្គ ដើម្បីពង្រឹងកងទ័ព

ការចាត់វិធានការរបស់អាជ្ញាធរចិនលើមេដឹកនាំយោធាជាន់ខ្ពស់កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ ជាពិសេសលើលោក ចាង យូជា (Zhang Youxia) បានបង្កឱ្យ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ