អត្ថបទពាណិជ្ជកម្ម

ហ្វតតេ អ៊ិនសួរឹនស៍ និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ផ្តើមកសាងភាពជាដៃគូប៊េងកាសួរេន


ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នៅ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានចុះហត្ថលេខាជាផ្លូវការ នូវភាពជាដៃគូអាជីវកម្មប៊េងការសួរេន ដើម្បីផ្តល់ជូនអតិថិជន និងសាធារណជននូវសេវាធានារ៉ាប់រងទូទៅ តាមរយៈបណ្តាញសាខារបស់ធនាគារ FTB។
ហ្វតតេ អ៊ិនសួរឹនស៍ និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ផ្តើមកសាងភាពជាដៃគូប៊េងកាសួរេន
ដោយ
អំពី Forte Insurance

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ FTB និងសាធារណជននឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងប្រើប្រាស់ សេវាធានារ៉ាប់រងទូទៅរួមមាន សេវាធានារ៉ាប់រងទៅលើមធ្យោបាយធ្វើដំណើរ អចលនទ្រព្យ និងសេវាធានារ៉ាប់រងផ្សេងទៀត ពីក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) ដែលជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ជាងគេ។

ពិធីសម្ពោធជាផ្លូវការលើភាពជាដៃគូប៊េងកាសួរេននេះប្រព្រឹត្តទៅក្រោមវត្តមាន លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា លោក មាន ច័ន្ទណារិទ្ធ ប្រធាននាយកប្រតិបត្តិសេវាហិរញ្ញវត្ថុអាជីវកម្ម នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងលោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងអតិថិជនរបស់ស្ថាប័នទាំងពីរ ដើម្បីចូលរួមធ្វើជាសក្ខីភាព និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសេវាធានារ៉ាប់រងទូទៅនេះ។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ជាងគេ ដែលមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាតាំងពីឆ្នាំ1999 ដែលបាននិងកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រងក្នុងស្រុកអស់រយៈពេលជាង 26ឆ្នាំ មកហើយ។ អ្វីដែលក្រុមហ៊ុនតែងតែផ្តោតសំខាន់នោះ គឺការផ្តល់ជូននូវដំណោះស្រាយជាច្រើនជម្រើស រាប់ចាប់ពីសេវាធានារ៉ាប់រងខ្នាតតូច និងកសិកម្ម រហូតដល់សេវាធានារ៉ាប់រងលើការធ្វើដំណើរ គ្រោះថ្នាក់ សុខភាព សំណង់ ទ្រព្យសម្បត្តិ យានយន្ត និងធានារ៉ាប់រងផ្សេងៗទៀត។ ភាពជាដៃគូប៊េងកាសួរេន ដែលកំពុងប្រព្រឹត្តទៅនាឱកាសថ្ងៃនេះ ពួកយើងជឿជាក់យ៉ាងមុតមាំថា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបដល់អតិថិជនរបស់ស្ថាប័នយើងទាំងពីរ ដូចជា៖ ដំណោះស្រាយដ៏ច្រើនសម្បូរបែបស្ថិតនៅក្នុងកន្លែងតែមួយ (One-Stop Solution) ការការពារហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ និង ទំនុកចិត្ត និងស្ថិរភាពយូរអង្វែង។”

លោក ស៊ុយ ចាន់ថារ៉ុង បានបន្ថែមយ៉ាងដូច្នេះថា៖ “កាលពីថ្ងៃទី22 ខែកញ្ញា ឆ្នាំ2025នេះ ហ្វតតេ បន្តជាប់ចំណាត់ថ្នាក់ AA+(KH) (កម្រិតជាតិ) និង B+ (កម្រិតអន្តរជាតិ) លើភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុ សម្រាប់ឆ្នាំ2025 ពីភ្នាក់ងារវាយតម្លៃឥណទានលំដាប់អន្តរជាតិ GCR Ratings (បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Moody’s)។ នេះគឺជាមោទនភាពមួយរបស់ ក្រុមហ៊ុន ហ្វតតេ ដែលបានរួមសហការអាជីវកម្មជាមួយធនាគារ FTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកទី 1 របស់កម្ពុជា ដោយទទួលបានការទុកចិត្តលើសេវាកម្ម និងអាជីកម្មចាប់តាំងពីឆ្នាំ1979។

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃ កម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ ”ពិធីសម្ពោធជាផ្លូវការលើភាពជាដៃគូប៊េងកាសួរេន នាថ្ងៃនេះ នឹងអនុញ្ញាតឱ្យធនាគារFTB ពង្រីកការផ្តល់សេវាបន្ថែមទៀតដោយរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់អតិថិជនដែលមានតម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រង ដែលអតិថិជនអាចធ្វើការបង់ទូទាត់សេវាធានានេះតាមរយៈបណ្តាញសាខារបស់ធនាគារ FTB បាន។”




អត្ថបទបន្ទាប់


អាជ្ញាធរសិង្ហបុរី រឹបអូសទ្រព្យសម្បត្តិជាង១៥០លានដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍ គ្រុប

ក្រមហ៊ុន ព្រីនហ៍ គ្រុប ដែលត្រូវបានអាជ្ញាធរនៅបណ្តាប្រទេសជាច្រើនដាក់ក្នុងបញ្ជីខ្មៅក្រោមបទចោទជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យ…

កម្ពុជានឹងយកថ្ងៃបុណ្យអុំទូករៀបចំពិព័រណ៍ផលិតផលខ្មែរដ៏ធំមួយ ដើម្បីជំរុញការគាំទ្រផលិតផលខ្មែរ

កម្ពុជានឹងរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី២នៅរាជធានីភ្នំពេញ ក្នុងថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បន្ទាប់ពីទទួលបានការគាំទ្រខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ