វិស័យ ពាណិជ្ជកម្ម

បារាំងគ្រោងជួយចរចាកម្ពុជា ឱ្យទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ក្នុងការនាំចេញទំនិញទៅអឺរ៉ុប


ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គ្រោងជួយចរចាជាមួយអឺរ៉ុប ដើម្បីឱ្យកម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប ឱ្យបានកាន់តែច្រើនថែមទៀត។ ការបង្ហាញបំណងជួយចរចារបស់បារាំងនេះ ក៏ដោយសារប្រទេសបារាំង និងកម្ពុជា ជាដៃគូដ៏សំខាន់មួយក្នុងសហគមន៍អឺរ៉ុប និងម្យ៉ាងទៀត ដើម្បីជួយជំរុញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនៅក្នុងឆ្នាំ២០២៩។ សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប កាលពីឆ្នាំ២០២៤ កន្លងទៅសម្រេចបានទំហំជាង៤,៤១១លាន
វិស័យ ពាណិជ្ជកម្ម
ដោយ

លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសបារាំង គឺជាប្រទេសទី១ នៅអឺរ៉ុប ដែលនាំចូលអង្កររបស់កម្ពុជា និងផលិតផលវាយនភណ្ឌ ហើយនឹងព្យាយាមក្នុងការធ្វើពិពិធកម្មក្នុងការនាំចូលផលិតរបស់កម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។ បើតាមឯកអគ្គរដ្ឋទូតបារាំងរូបនេះ អឺរ៉ុប គឺជាទីផ្សារបើកចំហដែលអនុញ្ញាតឱ្យកម្ពុជា នាំចូលផលិតផលទាំងអស់លើកលែងតែអាវុធប៉ុណ្ណោះ។ ជាមួយគ្នានេះលោក ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា បារាំង នឹងជួយចរចាដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅ ( GSP ) ក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប ឱ្យបានកាន់តែច្រើនថែមទៀត។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រសិនបើក្រោមការសម្របសម្រួលរបស់បារាំងជួយឱ្យកម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ក្នុងការនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុបមែន នោះវានឹងជួយធ្វើឱ្យខ្សែច្រវាក់ផលិតកម្ម និងផលិតផលរបស់កម្ពុជាកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

ដោយឡែក ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) យល់ឃើញថា ប្រសិនបើកម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ក្នុងការនាំទំនិញចូលអឺរ៉ុបមែន នោះផលិតផលរាប់ពាន់មុខនឹងអាចនាំចេញដោយមិនបាច់បង់ពន្ធ ដែលនេះជាឱកាសក្នុងការពង្រីកទីផ្សារផលិតផលខ្មែរកាន់តែទូលំទូលាយទៅប្រទេសអ៊ឺរ៉ុប។ បន្ថែមលើនេះ កម្ពុជានឹងទទួលបានវិនិយោគិនកាន់តែច្រើនវិនិយោគលើវិស័យកម្មន្តសាលផងដែរ។ បើតាមឧកញ៉ា តែ តាំងប៉ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ គឺត្រូវជំរុញឱ្យមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ការប្រើប្រាស់កម្លាំងពលកម្ម ចំណូលសារពើពន្ធផ្សេងៗជាដើម ព្រោះវាជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុបកាលពីឆ្នាំ២០២៤ កន្លងទៅ សម្រេចបានទំហំជាង៤,៤១១លានដុល្លារ កើនឡើងជាង២៣% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ កម្ពុជានាំចូលទំនិញពីអឺរ៉ុបមានទំហំ៩១៧លានដុល្លារ ថយចុះប្រមាណ៣%។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា




អត្ថបទបន្ទាប់


តើការប្រើប្រាស់បារីអេឡិចត្រូនិកអាចជះឥទ្ធិពលមិនល្អលើសង្គម ការសិក្សា និងសុខភាពយ៉ាងណាដែរ?

ការជក់បារីអេឡិចត្រូនិកកំពុងមានការពេញនិយមក្នុងស្រទាប់យុវជន និងសិស្ស និស្សិតមួយចំនួននៅកម្ពុជា ដែលបញ្ហានេះ កំពុងជះផលប៉ះពាល់ដល់ការសិក្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ