បារាំង បារម្ភសអាម៉េរិក

បារាំង បដិសេធមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពតាមសំណើលោក ត្រាំ ខណៈអាម៉េរិក គំរាមដាក់ពន្ធ២០០%


បារាំង បានក្លាយជាប្រទេសដំបូងគេបំផុត ដែលបានបដិសេធសំណើរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលស្នើឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនៅហ្គាហ្សា។ ការបដិសេធនេះធ្វើឡើងក្រោយ បារាំង បារម្ភថា យន្តការថ្មីដែលផ្តួចផ្តើមដោយសហរដ្ឋអាម៉េរិកនេះអាចដើរតួនាទីជំនួស ឬធ្វើឱ្យចុះខ្សោយអំណាចរបស់អង្គការសហប្រជាជាតិ(UN)។
បារាំង បារម្ភសអាម៉េរិក
ដោយ

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានប្រកាសបដិសេធមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលមានភារកិច្ចត្រួតពិនិត្យដំណើរការសន្តិភាពនៅតំបន់ហ្គាហ្សានោះទេ។ អ្នកជំនាញមើលឃើញថា ការបដិសេធ​សំណើរបស់លោក ត្រាំ ពីសំណាក់មេដឹកនាំបារាំងនេះ បានឆ្លុះបញ្ចាំងពីភាពប្រេះឆាកាន់តែខ្លាំងរវាងអឺរ៉ុប និងសហរដ្ឋអាម៉េរិក ជាពិសេសបន្ទាប់ពីអឺរ៉ុប បានជំទាស់នឹងផែនការទិញកោះហ្គ្រីនលែនរបស់លោក ត្រាំ នាពេលកន្លងមក។

ជាការឆ្លើយតបនឹងជំហររបស់បារាំង សាព័ត៌មាន People Daily បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានព្រមានដាក់ពន្ធរហូតដល់២០០% លើផលិតផលស្រា ជាពិសេសស្រាសំប៉ាញរបស់បារាំង ដែលនាំចចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ទន្ទឹមនឹងនេះ សារព័ត៌មាន ABC News ក៏បានរាយការណ៍ផងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន ក៏កំពុងពិចារណាមិនចូលរួមជាមួយក្រុមប្រឹក្សានេះដូចគ្នាដែរ បើទោះបីត្រូវប្រឈមនឹងការគំរាមរបស់លោក ត្រាំ យ៉ាងណាក៏ដោយ។ ក្រៅពីបញ្ហានេះ អឺរ៉ុប និងអាម៉េរិក ក៏កំពុងខ្វែងគំនិតគ្នាជុំវិញ​បញ្ហានៅកោះហ្រ្គីនលែន ​និង​ផែនការសន្តិភាពនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ក្រៅពីបារាំង ប្រទេសមួយចំនួនទៀត ដូចជារុស្ស៊ី និងកាណាដា ក៏កំពុងបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនេះដែរ។ កាណាដា ទោះបីមិនច្រានចោលការចូលរួមទាំងស្រុង តែបានលើកឡើងថា ខ្លួនមិនចង់ចំណាយថវិការហូតដល់១ពាន់លានដុល្លារសម្រាប់អសនៈសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សានេះនោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាជ្ញាធរចិន ផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់ចំនួន៦៩នាក់ និងដាក់ទណ្ឌកម្មវិន័យជាង៩៨ម៉ឺននាក់ ពាក់ព័ន្ធអំពើពុករលួយ

អាជ្ញាធរអនុវត្តច្បាប់របស់មហាយក្សចិន នៅតែបន្តប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកាន់តែស៊ីជម្រៅ ។ កាលពីឆ្នាំ២០២៥ មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ