វិស័យពាណិជ្ជកម្ម

តើមានកត្តាអ្វីជំរុញឱ្យអ្នកជំនាញវាយតម្លៃថា ចិននឹងវ៉ាដាច់អាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ នៅឆ្នាំនេះ?


ទិន្នន័យបឋមពីការិយាល័យស្ថិតិរបស់អាល្លឺម៉ង់ បានបង្ហាញថា ចិន ជិតវ៉ាដាច់អាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ នៅឆមាសទី១ ឆ្នាំ២០២៥ ខណៈការនាំចេញរបស់អាល្លឺម៉ង់ ទៅកាន់ទីផ្សារអាម៉េរិក មានការធ្លាក់ចុះ ក្រោយរងសម្ពាធពន្ធពីលោក ដូណាល់ ត្រាំ។ អ្នកជំនាញបានវាយតម្លៃថា មហាយក្សចិន ទំនងជាអាចដណ្តើមតំណែងពីអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ការដោះដូរពាណិជ្ជកម្មរវាងអាល្លឺម៉ង់ ដែលជាបងធំនៅតំបន់អឺរ៉ុប ជាមួយសហរដ្ឋអាម៉េរិក នៅឆមាសទី១ ឆ្នាំ២០២៥ សម្រេចបានប្រមាណ១២៥ពាន់លានអឺរ៉ូ ឬប្រមាណ១៤៥ពាន់លានដុល្លារ ខណៈការដោះដូរពាណិជ្ជកម្មជាមួយប្រទេសចិន មានទំហំជិត១២៣ពាន់លានអឺរ៉ូ ឬប្រមាណជាង១២៣ពាន់លានដុល្លារ។

លោក វីនសេន ស្តាម័រ (Vincent Stamer) សេដ្ឋវិទូនៅធនាគារ Commerzbank បានលើកឡើងថា ទោះបីសហរដ្ឋអាម៉េរិក អាចការពារជំហររបស់ខ្លួនជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ ក៏ដោយ ប៉ុន្តែការនាំមុខរបស់អាម៉េរិក លើប្រទេសចិន ជុំវិញពាណិជ្ជកម្មជាមួយអាល្លឺម៉ង់ គឺមានកម្រិតតិចតួចនៅឡើយ។

សហរដ្ឋអាម៉េរិក បានវ៉ាដាច់ប្រទេសចិន ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ ក្នុងឆ្នាំ២០២៤ ដោយបានបញ្ចប់កំណត់ត្រានាំមុខរយៈពេល៨ឆ្នាំរបស់ប្រទេសចិន។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលអាល្លឺម៉ង់ ព្យាយាមកាត់បន្ថយការពឹងផ្អែកលើចិន ដោយទីក្រុងប៊ែកឡាំង បានលើកឡើងអំពីការខ្វែងគំនិតគ្នាផ្នែកនយោបាយ និងបានចោទទីក្រុងប៉េកាំង អំពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។

តែយ៉ាងណាការប្រែប្រួលក្នុងការដោះដូរពាណិជ្ជកម្មរវាងអាល្លឺម៉ង់ ជាមួយចិន អាចនឹងមានការប្រែប្រួល ក្រោយការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកដឹកនាំសេតវិមាន និងការដាក់សម្ពាធពន្ធលើទំនិញអឺរ៉ុប។ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ជាមួយសហរដ្ឋអាម៉េរិក កាលពីខែកក្កដា បានកំណត់ពន្ធ ១៥% សម្រាប់ផលិតផលភាគច្រើនរបស់អឺរ៉ុប។

ការនាំចេញរបស់អាល្លឺម៉ង់ ទៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះជិត ៤% មកនៅត្រឹមជាង៩០ពាន់លានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ធនាគារ Commerzbank រំពឹងថា ពន្ធថ្មីរបស់អាម៉េរិកនឹងធ្វើឱ្យការនាំចេញរបស់អាល្លឺម៉ង់ ធ្លាក់ចុះពី ២០% ទៅ ២៥% ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ជាមួយគ្នានេះ លោក ស្តាម័រ បានវាយតម្លៃថា ជាលទ្ធផលប្រទេសចិន ទំនងជាអាចដណ្តើមតំណែងក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ ឡើងវិញ នៅក្នុងឆ្នាំនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើកម្ពុជា អាចសម្រេចផែនការស្រូបទាញភ្ញៀវទេសចរបរទេសឱ្យបានជាង៧លាននាក់ នៅឆ្នាំនេះបាន ឬយ៉ាងណា ក្រោយមានជម្លោះព្រំដែនជាមួយថៃ?

វិស័យទេសចរណ៍កម្ពុជា បានចាប់ផ្ដើមវិលទៅរកសកម្មភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ វិញតាំងពីឆ្នាំ២០២៤ កន្លងទៅម្ល៉េះ នឹងបានបន្ត…

ទេសាភិបាលធនាគារកណ្ដាលអាម៉េរិក គាំទ្រឱ្យមានការបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅឆ្នាំ២០២៥ នេះ

ទេសាភិបាលធនាគារកណ្តាលអាម៉េរិក លោកស្រី មីឆែល បូមែន (Michelle Bowman) គាំទ្រឱ្យធនាគារកណ្តាលអាម៉េរិក មានការបញ្ចុះអត្រាការប្រាក់ចំនួន៣លើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ