ផលិតផល GI

ផលិតផល GI និងផលិតផលសម្រាប់នាំចេញជាង១០ប្រភេទរបស់កម្ពុជា បានបង្ហាញខ្លួនក្នុងពិព័រណ៍ចិន-អាស៊ាន


ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) និងផលិតផលសក្តានុពលសម្រាប់នាំចេញរបស់កម្ពុជា ជាង១០ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងពន្លាជាតិកម្ពុជា ក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង ប្រទេសចិន សំដៅដើម្បីជំរុញការនាំចេញ និងទាក់ទាញការវិនិយោគ។
ផលិតផល GI
ដោយ

ពន្លាជាតិកម្ពុជា ត្រូវបានកាត់ខ្សែបូសម្ពោធ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំប្រទេសចិនជាច្រើនរូប។

នៅក្នុងឆ្នាំ២០២៥ នេះ ពន្លាជាតិកម្ពុជា ត្រូវបានរៀបចំរចនាដោយជ្រើសរើសយកខេត្តព្រះសីហនុ ដែលជាទីក្រុងស្រស់ស្អាតរបស់កម្ពុជា និងបានយកសមុទ្រដែលមានពណ៌ខៀវស្រងាត់ និងទឹករលកដ៏ស្រស់ស្អាតធ្វើជាគោល។ ពន្លាជាតិកម្ពុជា មានទំហំ១៦០ម៉ែត្រក្រឡាតុបតែងលម្អតាមរចនាបថខ្មែរ អមដោយទស្សនីយភាពសមុទ្រតាមសណ្ឋានទឹករលក ដែលឆ្លុះបញ្ចាំងអំពីធម្មជាតិ ដ៏ស្រស់ត្រកាល ប្រកបដោយភាពទាក់ទាញ និងសក្តានុពលដ៏ច្រើនរាប់មិនអស់របស់ខេត្តព្រះសីហនុ លើវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ទន្ទឹមនេះ ពន្លាជាតិកម្ពុជា ក៏មានរំលេចអំពីអត្តសញ្ញាណជាតិ និងតាំងបង្ហាញផលិតផលសក្ដានុពលនាំចេញ ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងផលិតផលផ្សេងៗ ដូចជាសូត្រ ថាសប្រាក់ អង្ករកម្ពុជា ស្វាយចន្ទី ម្រេចកំពត ប្រហុកម្សៅ សំបុកត្រចៀកកាំ ក្រូចថ្លុងកោះទ្រង់ ទឹកត្រី និងអំបិលកំពត-កែប ក្ដាមថ្មកោះកុង បង្កងតាកែវ ទឹកឃ្មុំមណ្ឌលគិរី ស្ករត្នោតកំពង់ស្ពឺ ជាដើម។ បន្ថែមលើនេះ ពន្លាជាតិកម្ពុជា ក៏មានតាំងរូបភាពជាច្រើនដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារបរិយាយ ទស្សនីយភាពវីដេអូខ្លីៗ ការសម្តែងសិល្បៈ ស្នាមញញឹមដ៏រាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ និងការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដើម្បីបង្ហាញអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ការលើកកម្ពស់ផលិតផលកសិកម្ម និងការទាក់ទាញវិនិយោគ។

សូមបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានទទួលពានរង្វាន់ពន្លាជាតិ ល្អប្រសើរ ក្នុងឆ្នាំ២០១៦, ពានរង្វាន់ពន្លាជាតិ ល្អជាងគេ ក្នុងឆ្នាំ២០១៨, ពានរង្វាន់ការរៀបចំពន្លាជាតិ ល្អស្របតាមមូលបទពិព័រណ៍ ក្នុងឆ្នាំ២០១៩, ពានរង្វាន់ពន្លាជាតិ ស្រស់ឆើតឆាយ ក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤។

ដោយឡែក នៅឆ្នាំ២០២៥ នេះ ដោយមើលឃើញពីភាពទាក់ទាញ និងរចនាបថខ្មែរប្រកបដោយអត្ថន័យថ្នាក់ដឹកនាំជាន់ខ្ពស់ចិន គឺលោក Han Zheng អនុប្រធានាធិបតីចិន និងថ្នាក់ដឹកនាំចិន ដទៃទៀត បានអញ្ជើញមកទស្សនាពន្លាជាតិកម្ពុជា ដោយផ្ទាល់ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី៕

អត្ថបទ ខេមបូណូមីស, រូបភាព ប៉ុក វន្ថា




អត្ថបទបន្ទាប់


របាយការណ៍បង្ហាញថា សិង្ហបុរី ជាប់កំពូលតារាងនៅអាស៊ាន ដែលមានពលរដ្ឋចាញ់បោកលុយច្រើនជាងគេ ខណៈថៃ ជាប់ចំណាត់ថ្នាក់លេខ៣

ប្រទេសសិង្ហបុរី បានជាប់កំពូលតារាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋចាញ់បោកលុយច្រើនជាងគេសរុបរហូតដល់ទៅ៨៦១លានដុល្លារអាម៉េរិក ក្នុងឆ្ន…

តើកម្ពុជា គួរមានយន្តការបែបណាទៀត ដើម្បីឱ្យថៃ អនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព?

កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពរាយបន្លាលួសព័ទ្ធយកដីស្រែចម្ការរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលនេះបង្ហាញឱ្យឃើញថា ថៃ បានរំលោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ