វិស័យថាមពល

តើមានកត្តាអ្វីខ្លះអាចជំរុញឱ្យតម្លៃធ្យូងថ្មជាសកលនឹងកើនឡើងចាប់ពីឆ្នាំ២០២៧?


ក្រុមអ្នកវិភាគកត់សម្គាល់ឃើញថា តម្លៃធ្យូងថ្មកំពុងស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះឈានដល់កម្រិតទាបក្នុងរយៈពេល៤ឆ្នាំមកនេះ។ អ្នកជំនាញបានព្យាករថា តម្លៃធ្យូងថ្មនឹងកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ២០២៧ តទៅ ដែលជំរុញដោយការកើនឡើងតម្រូវការនៅក្នុងតំបន់អាស៊ី និងការផ្គត់ផ្គង់ថ្មីមានកម្រិត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យថាមពល
ដោយ

សន្ទស្សន៍តម្លៃធ្យូងថ្មបានកើនឡើងដល់១០៥ដុល្លារក្នុងមួយតោនកាលពីដើមខែមិថុនា ដោយងើបឡើងពីការធ្លាក់ចុះដល់៩៤ដុល្លារក្នុងមួយតោនកាលពីចុងខែមេសា ដែលជាការធ្លាក់ចុះទាបបំផុតចាប់តាំងពីឆ្នាំ២០២១ ដោយសារការព្រួយបារម្ភពីការថយចុះការប្រើប្រាស់ថាមពលរបស់ប្រទេសចិន ចំពេលមានសង្គ្រាមពាណិជ្ជកម្មបង្កឡើងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

ធនាគារពិភពលោកកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្យាករថា តម្លៃជាមធ្យមនៃធ្យូងថ្មប្រចាំឆ្នាំនឹងធ្លាក់ចុះពី១៣៦ដុល្លារក្នុងមួយតោននៅក្នុងឆ្នាំ២០២៤ មកនៅត្រឹម១០០ដុល្លារក្នុងមួយតោននៅឆ្នាំ២០២៥ នេះ ហើយនឹងបន្តធ្លាក់ចុះ៥% បន្ថែមទៀតនៅឆ្នាំ២០២៦។ ទោះជាយ៉ាងណា និន្នាការនៃការធ្លាក់ចុះត្រូវបានគេរំពឹងថា នឹងងើបឡើងវិញនៅត្រឹមឆ្នាំ២០២៧។

លោក ហ្គី ផេ (Ghee Peh) នាយកក្រុមហ៊ុន Capital Luck Investment បានប្រាប់សារព័ត៌មាននីកេអាស៊ី កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃធ្យូងថ្មអាចឡើងដល់១២០ដុល្លារក្នុងរយៈពេល៣ឆ្នាំទៀតដោយសារគោលនយោបាយថាមពលរបស់សហរដ្ឋអាម៉េរិក ក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ឆ្ពោះទៅរកឥន្ធនៈហ្វូស៊ីល និងគោលនយោបាយមិនអំណោយផលសម្រាប់ថាមពលកកើតឡើងវិញ។

តម្លៃធ្យូងថ្មលោហៈធាតុដែលប្រើសម្រាប់ផលិតដែក និងដែកថែបក៏ត្រូវបានគេរំពឹងថា នឹងមានភាពល្អប្រសើរឡើងផងដែរ ខណៈតម្លៃធ្យូងថ្មលោហធាតុរបស់អូស្ត្រាលី បានស្ទុះងើបឡើងវិញបន្តិចកាលពីខែមីនា ក្រោយធ្លាក់ចុះ៤ឆ្នាំជាប់ៗគ្នា ដោយឡើងដល់១៨៦ដុល្លារក្នុងមួយតោនកាលពីថ្ងៃព្រហស្បតិ៍។

ទោះតម្លៃធ្យូងថ្មកាលពីពេលថ្មីៗស្ថិតនៅក្នុងកម្រិតទាប ប៉ុន្តែលោក ខេវិន លី (Kevin Lee) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនស្រាវជ្រាវមួយបានប្រាប់សារព័ត៌មាន Nikkei ថា តម្លៃធ្យូងនឹងអាចហក់ឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ២០២៧ តទៅរហូតដល់២៣០ក្នុងមួយតោន។ លោកបានបន្ថែមថា កង្វះលទ្ធភាពទទួលបានមធ្យោបាយហិរញ្ញវត្ថុ ការថយចុះគុណភាពទុនបម្រុង ការចំណាយកាន់តែខ្ពស់ និងបញ្ហាផ្សេងទៀតបានរួមចំណែកដល់ការកើនឡើងទស្សនវិស័យតម្លៃនេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ជប៉ុននឹងប្រើវិធីដាក់ចេញវិធានការប្រឆាំងចិន ដើម្បីចរចាពន្ធបដិការជាមួយអាម៉េរិក

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ជប៉ុន គ្រោងប្រើវិធីសាស្ត្រការដាក់ចេញកញ្ចប់វិធានការប្រឆាំងចិន ដែលកំពុងមាន…

តើវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ មានការប្រែប្រួលយ៉ាងណា ក្រោយប្រទេសទាំងពីរមានការប៉ះទង្គិចគ្នានៅតាមព្រំដែន?

ភ្ញៀវទសចរជនជាតិថៃ បានឈរលំដាប់លេខមួយ ដែលបានមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តួយ៉ាងក្នុងរយៈពេល៤ខែកន្លងមកនេះ ភ្ញៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ