អូមីក្រុងនិងសេដ្ឋកិច្ចសកល២០២២

អ្នកជំនាញថា បារម្ភពីកំណើនសេដ្ឋកិច្ចពិភពលោកថយចុះ ដោយសារតែមេរោគបំប្លែងថ្មី អូមីក្រុង


ស្របពេលដែលពិភពលោកកំពុងព្យាយាមរលាស់ខ្លួនងើបចេញពីបញ្ហាចាក់ស្រេះ ដែលបង្កឡើងដោយមេរោគរាតត្បាតកូវីដ១៩ នៅពេលនេះសេដ្ឋកិច្ចសកល បានមកជួបប្រទះនឹងការគំរាមកំហែងជាថ្មីមួយទៀត ពីមេរោគកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី ដែលគេស្គាល់ថា អូមីក្រុង។ វត្តមានរបស់ មេរោគ អូមីក្រុង បានបង្ខំចិត្តឲ្យប្រទេសនានា ដែលបាននឹងកំពុងបើកជើងមេឃទទួលអ្នកដំណើរទៅ និង មក ឲ្យផ្អាក និង បិទព្រំដែនឡើងវិញ។ ការរឹតត្បិតជើងហោះហើរនេះហើយ ដែលជាកត្តាមួយ ឈានទៅបង្អាក់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ។
អូមីក្រុងនិងសេដ្ឋកិច្ចសកល២០២២

តួយ៉ាង បើតាមកាអះអាងពីក្រុមសេដ្ឋកិច្ចវិទូមកពីសកលវិទ្យាល័យ Oxford បានព្យាករថា សេដ្ឋកិច្ចពិភពលោកអាចនឹងត្រូវធ្លាក់ចុះ ២% ក្នុងសេណារីយ៉ូអាក្រក់បំផុត ប្រសិនបើកូវីដ១៩ បំប្លែងថ្មី អូមីក្រុង រីករាលដាលធ្ងន់ធ្ងរនៅជុំវិញពិភពលោក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំងAFP។

អស់រយៈពេលមិនដល់មួយសប្តាហ៍ផង ក្រោយពីបានរកឃើញកូវីដ១៩បំប្លែងខ្លួនអូមីក្រុងជាមេរោគដ៏គួឲ្យព្រួយបារម្ភនេះ បានឆ្លងរាលដាលទៅកាន់ប្រទេសជាច្រើន រាប់ចាប់តាំងពីទ្វីបអាហ្វ្រិក ដល់ប្រទេសតំបន់មហាសមុទ្រប៉ាស៊ីហ្វិក អឺរ៉ុប និង ប្រទេសកាណាដា ដែលបានបង្ខំឲ្យរដ្ឋាភិបាលនៃប្រទេសទាំងអស់នោះ ដាក់ចេញវិធានការរឹតត្បិតការចេញចូលភ្លាមៗ។

ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា ផលប៉ះពាល់ដែលកើតមានមកលើសេដ្ឋកិច្ចសកលលោក នឹងមានកម្រិតប៉ុណ្ណា ព្រោះគេកំពុងរង់ចាំលទ្ធផលស្រាវជ្រាវផ្លូវការ និង ច្បាស់លាស់មួយ អំពីកម្រិតគ្រោះថ្នាក់របស់មេរោគបំប្លែងថ្មី អូមីក្រុង និង លទ្ធភាពសមត្ថភាពឆ្លងរបស់វាជាក់ច្បាស់សិន។

ទោះយ៉ាងណាក៏ដោយ នៅចំពោះមុខភាពមិនប្រាកដប្រជា នៃបញ្ហាកូវីដ១៩ អូមីក្រុង អ្នកជំនាញសេដ្ឋកិច្ចមួយចំនួន ក៏បានប៉ាន់ស្មានទាញទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ពិភពលោក នៅឆ្នាំ២០២២ផងដែរ ទោះបីស្ថិត ក្នុងសេណារីយ៉ូ ប្រសើរបំផុតក៏ដោយ។

បើតាមលោក ហ្គ្រេកូរី ដាកូ (Gregory Daco) ដែលជាប្រធានក្រុមអ្នកសេដ្ឋវិទូ នៅសកលវិទ្យាល័យ Oxford បានបញ្ជាក់អះអាងថា ផលប៉ះពាល់សេដ្ឋកិច្ចអាចមានក្នុងអត្រា ០,២៥% នៃកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២២ ប្រសិនបើ មេរោគ អូមីក្រុង មិនបង្កជំងឺធ្ងន់ធ្ងរដល់មនុស្ស ហើយពិសេសមានវ៉ាក់សាំងអាចទប់ទល់ជាមួយវាបាន។

ប៉ុន្តែប្រសិនបើស្ថិតក្នុងសេណារីយ៉ូអាក្រក់បំផុត ដែលមេរោគ អូមីក្រុង ពិតជាមានគ្រោះថ្នាក់ខ្លាំងមែន ហើយអាចបណ្តាលឲ្យគេបិទខ្ទប់ប្រទេសដូចពេលកន្លងមកទៀតនោះ សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ នឹងអាចធ្លាក់ចុះជាង ២%។ នេះបើតាមការប៉ាន់ស្មានរបស់ក្រុមសេដ្ឋវិទូមកពីសកលវិទ្យាល័យដ៏ល្បីល្បាញនៅលើពិភលោក Oxford ។

សូមជម្រាបថា កន្លងមកអង្គការអន្តរជាតិជាច្រើន ពិសេសស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជានិច្ចជាកាលបានព្រមានថា កូវីដ១៩នៅតែជាការគំរាមកំហែងសម្រាប់សេដ្ឋកិច្ចសកល ទោះខ្លួនបានព្យាករណ៍ថាឆ្នាំ២០២២ខាងមុខ សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន៤,៩%ក្តី៕
_



អត្ថបទបន្ទាប់


ថៃថា មេរោគបំប្លែងថ្មី អូមីក្រុង មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបើកប្រទេសឡើងវិញឡើយ

ប្រទេសថៃ នឹងមិនដើរថយក្រោយពីផែនការបើកដំណើរការប្រទេសឡើងវិញទេ បើទោះបីជាមានភាពមិនប្រាកដប្រជានៃមេរោគបំប្លែងថ្មី អូមីក្រុង កំពុងអុកឡុក និង…

ចិនសន្យាបង្កើនការវិនិយោគ និងបន្តផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន១ពាន់លានដូសទៀតដល់ទ្វីបអាហ្វ្រិក

ថ្នាក់ដឹកនាំកំពូលចិន លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិននឹងនាំយកវ៉ាក់សាំងបង្ការកូវីដ១៩ប្រមាណ ១ពាន់លានដូសទៀត ជួយដល់ប្រទេសនៅក្នុងទ្វី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ