វិស័យដឹកជញ្ជូន

វិស័យដឹកជញ្ជូនសកលខាតបង់ធ្ងន់ធ្ងរអស់ជិត១២ទ្រីលានដុល្លារ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់


ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងដោយសារការវាយប្រហាររួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ កំពុងតែបង្កជារលកយក្សស៊ូណាមិបំផ្លិចបំផ្លាញសេវាកម្មដឹកជញ្ជូនសាកលយ៉ាងដំណំ។ សារព័ត៌មាន CNBC បានរាយការណ៍ថា បញ្ហាសង្គ្រាមដ៏ក្តៅគគុកនេះបានធ្វើឱ្យច្រកដង្ហើមសេដ្ឋកិច្ចដ៏មមាញឹកបំផុតរបស់ពិភពលោកកំពុងជាប់គាំង ដែលបណ្ដាលឱ្យមានការខាតបង់ជាទឹកប្រាក់ដ៏មហាសាលរហូតដល់ជិត១២ទ្រីលានដុល្លារ។
វិស័យដឹកជញ្ជូន
ដោយ

វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ មិនត្រឹមតែជាជម្លោះប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាមហន្តរាយសេដ្ឋកិច្ច ដែលកំពុងគំរាមកំហែងដល់ចរន្តពាណិជ្ជកម្មសកល ដែលមានតម្លៃរហូតដល់ទៅជិត១២ទ្រីលានដុល្លារ។ ភាពតានតឹងនេះបានធ្វើឱ្យអ្នកដំណើររាប់លាននាក់ និងនាវាដឹកជញ្ជូនទំនិញរាប់សិបគ្រឿងត្រូវបានជាប់គាំងនៅកណ្ដាលផ្លូវ បង្កជាភាពចលាចល ដែលមិនធ្លាប់មានពីមុនមក។

បើយោងតាមរបាយការណ៍អាកាសចរណ៍ ជើងហោះហើរយ៉ាងហោចណាស់២ម៉ឺនជើង ដែលហោះចូល និងចេញពីតំបន់មជ្ឈិមបូព៌ាត្រូវបានលុបចោលទាំងស្រុង បន្ទាប់ពីលំហអាកាសនៅលើប្រទេសអ៊ីរ៉ង់ក្លាយជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុក។ ក្រុមប្រឹក្សាទេសចរណ៍ និងដឹកជញ្ជូនពិភពលោកបានបញ្ជាក់ថា អ្នកដំណើរជាង១លាននាក់កំពុងជាប់គាំង ដោយបញ្ហានេះបានដុតបំផ្លាញកញ្ចប់ថវិកាក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍អស់ប្រមាណជិត១២ទ្រីលានដុល្លារ។

លោក ហេនរី ហាធឺវេល (Henry Harteveldt) អ្នកជំនាញផ្នែកអាកាសចរណ៍ និងជាស្ថាបនិកក្រុមហ៊ុន Atmosphere Research Group បានលើកឡើងថា ពិភពលោកកំពុងជួបប្រទះនឹងភាពចលាចលកម្រិតធ្ងន់ទាំងផ្លូវអាកាស និងផ្លូវទឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់នោះ គឺនាវាដឹកជញ្ជូនអន្តរជាតិ លើកលែងតែរបស់ចិន រុស្ស៊ី និងអ៊ីរ៉ង់ កំពុងក្លាយជាចំណាប់ខ្មាំង នៃភូមិសាស្ត្រនយោបាយ ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

នៅពេលនេះមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើកដូចជាទីក្រុងឌូបៃ និងបុរីសំខាន់ៗដទៃទៀតក្នុងតំបន់ ដែលធ្លាប់តែអ៊ូអរដោយភ្ញៀវទេសចរ និងពាណិជ្ជករ បានប្រែមកជាស្ងប់ស្ងាត់ និងពោពេញដោយភាពមិនច្បាស់លាស់ ដែលជាសញ្ញាអាសន្នសម្រាប់វិស័យទេសចរណ៍សកលទាំងមូល៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


របាយការណ៍មួយទម្លាយថា អាម៉េរិកកំពុងស្នើសុំថៃ ប្រើព្រលានយន្តហោះអ៊ូតាប៉ាវ ធ្វើជាមូលដ្ឋានយោធា ដើម្បីទប់ទល់នឹងអ៊ីរ៉ង់?

ស្របពេលដែលភ្លើងសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងកំពុងលង់ខ្លួនកាន់តែជ្រៅក្នុងភក់ជ្រាំនៃសង្គ្រ…

លោក ត្រាំ បានហៅមេដឹកនាំអ៊ីរ៉ង់ថ្មីថា ជាមេដឹកនាំគីឡូស្រាល និងព្រមានពីហានិភ័យនៃសង្គ្រាម

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើរសារឌឺដង និងដាក់ការសង្ស័យលើសមត្ថភាពរបស់លោក ម៉ូតាបា ខាមេនី (Mojtaba Khamenei) ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ