ភាគហ៊ុនទូទាំងពិភពលោកហក់ឡើង

ទីផ្សារភាគហ៊ុនទូទាំងពិភពលោកហក់ឡើង បន្ទាប់ពីអាម៉េរិក និងចិន ផ្អាកធ្វើសង្គ្រាមពន្ធគយ បណ្ដោះអាសន្ន ប៉ុន្តែភាពមិនប្រាកដប្រជានៅតែមាន


ទីផ្សារហ៊ុនទូទាំងពិភពលោកបានហក់ឡើង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងមហាយក្សចិនបានព្រមព្រៀងផ្អាកធ្វើសង្គ្រាមពាណិជ្ជកម្មប្រឆាំងគ្នា និងបញ្ចុះពន្ធគយយ៉ាងច្រើនជាបណ្ដោះអាសន្នសម្រាប់រយៈពេល៩០ថ្ងៃ ដែលធ្វើឱ្យការព្រួយបារម្ភខ្លាចពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចហាក់បីដូចជាមានភាពធូរស្រាលឡើងវិញបន្តិចហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ភាគហ៊ុនទូទាំងពិភពលោកហក់ឡើង
ដោយ

ទីផ្សារភាគហ៊ុនទូទាំងពិភពលោកហក់ឡើងខ្ពស់តាំងពីថ្ងៃទី១២ ខែឧសភា បន្ទាប់ពីសហរដ្ឋអាម៉េរិក និងមហាយក្សចិន ព្រមព្រៀងផ្អាកធ្វើសង្គ្រាមពន្ធគយ ប៉ុន្តែភាពមិនប្រាកដប្រជានៅតែមាននៅឡើយទេ ហេតុអី្វ ពីព្រោះការផ្អាកសង្គ្រាមពន្ធគយជាបណ្ដោះអាសន្ននេះមិនបានដោះស្រាយបញ្ហាសំខាន់ៗដែលបាននាំឱ្យជម្លោះកើតឡើងនោះឡើយ ដោយក្នុងនោះរួមមានទាំងបញ្ហាឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកជាមួយប្រទេសចិន និងការទាមទាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យប្រទេសចិនចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិថ្នាំសំយោគអាភៀនហ្វេនតានីល (Fentanyl) ដ៏គ្រោះថ្នាក់បំផុតដែលហូរចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។

នេះជាដំណឹងដ៏គួរឱ្យរីករាយ ប៉ុន្តែទន្ទឹមនឹងបណ្ដាវិនិយោគិនសម្ដែងការអបអរសាទរចំពោះចំណាត់ការផ្អាកសង្គ្រាមពន្ធគយនេះ បណ្ដាក្រុមហ៊ុនសហគ្រាសចង់បានភាពច្បាស់លាស់ជាងនេះបន្ថែមទៀត។បណ្ដាទីផ្សារហិរញ្ញវត្ថុឯណោះវិញក៏បានសម្ដែងការអបសាទរចំពោះការផ្អាកសង្គ្រាមពាណិជ្ជកម្មបណ្តោះអាសន្ននេះផងដែរ។

ភាគីទាំងពីរបាននិយាយថា ក្រោមកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពន្ធគយបណ្តោះអាសន្ននេះ សហរដ្ឋអាម៉េរិកនឹងបញ្ចុះពន្ធដែលខ្លួនបានដាក់លើទំនិញនាំចូលរបស់ចិន កាលពីខែមុនពី ១៤៥%មកនៅត្រឹម៣០% សម្រាប់រយៈពេល៩០ថ្ងៃ ខណៈពន្ធគយរបស់ចិន ដាក់លើទំនិញអាម៉េរិកនឹងត្រូវបញ្ចុះពី ១២៥%មកនៅត្រឹមតែ១០%។

តំណាងពាណិជ្ជកម្មអាម៉េរិកលោក ជេមីសាន់ ហ្គ្រៀ (Jamieson Greer) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា បន្ថែមពីលើការបញ្ចុះពន្ធ ប្រទេសចិន ក៏បានយល់ព្រមដកការរឹតបន្តឹងការនាំចេញដែលបានដាក់ក្រោយថ្ងៃទី២ ខែមេសា រួមទាំងការរឹតបន្តឹងការនាំចេញរ៉ែកម្រ និងដែកឆក់ដែលត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើអាជីពនយោបាយរបស់ត្រកូល ឌូទើតេ អាចមានជោគវាសនាយ៉ាងណា ក្រោយទទួលបានសំឡេងគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ?

ទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាពាក់កណ្តាលអាណត្តិបណ្តោះអាសន្ននៅប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះបានបង្ហាញពីរបត់នយោបាយថ្មីមួយស…

ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិអះអាងថា រុស្ស៊ីជាអ្នកបាញ់ទម្លាក់យន្តហោះ MH17 របស់ម៉ាឡេស៊ីកាលពីឆ្នាំ២០១៤

នៅទីបំផុតវាំងននខ្មៅនៅពីក្រោយសោកនាដកម្មធ្លាក់យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកាលពីឆ្នាំ២០១៤ ត្រូវលាតត្រដាងហើយ ក្រោយក្រុមប្រឹក្ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ