ហាងឆេងមាស

តើមានកត្តាចម្បងអ្វីខ្លះទាញទម្លាក់រតម្លៃមាសឱ្យធ្លាក់ចុះមកនៅក្រោម៤ពាន់ដុល្លារក្នុង១អោន ឬ៤,៨៥៣ដុល្លារក្នុង១តម្លឹង?


ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនៅថ្ងៃអង្គារ ទី២៨ ខែតុលា បានដាំក្បាលចុះខ្លាំងគួរឱ្យកត់សម្គាល់មកនៅក្រោម៤ពានដុល្លារអាម៉េរិកក្នុង១អោន ឬ៤,៨៥៣ដុល្លារអាម៉េរិកក្នុងមួយតម្លឹង ក្រោយការធ្លាក់ចុះកម្ដៅនៃសង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន ដែលអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
ហាងឆេងមាស
ដោយ

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានដាំក្បាលចុះរហូតដល់៣,៤% មកនៅត្រឹម៣,៩៨០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៤,៨៥៣ដុល្លារអាម៉េរិកក្នុងមួយតម្លឹង បន្ទាប់ពីបានហក់ឡើងខ្ពស់ឈានដល់កម្រិតកំណត់ត្រាលើស៤,៣៨០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៥,៣៤០ ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។

សុទិដ្ឋិនិយមចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលអាចកើតមានឡើងរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នៅសប្ដាហ៍នេះ បានបន្ធូរបន្ថយការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រ

នយោបាយ ដែលពីមុនបានជំរុញឱ្យហាងឆេងមាសហក់ឡើងខ្ពស់។ នេះបានសេចក្ដីថា នៅពេលដែលការព្រួយបារម្ភរបស់ទីផ្សារផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយធ្លាក់ចុះ តម្រូវការមាសក៏ធ្លាក់ចុះ ហើយកាលណាតម្រូវការមាសធ្លាក់ចុះ តម្លៃមាសក៏ធ្លាក់ចុះទៅតាមនោះដែរ។

សូមបញ្ជាក់ថា ទោះបីជាហាងឆេងមាសបានធ្លាក់ចុះ៣,៤% នៅថ្ងៃទី២៨ ខែតុលា នេះយ៉ាងណាក្ដី ក៏ហាងឆេងមាសនៅតែបានហក់ឡើងរហូតដល់ទៅជាង៥០% គិតពីដើមឆ្នាំ២០២៥ មកទល់ពេលនេះ ដោយសារការសម្រុកទិញចូលមាសពីសំណាក់ធនាគារកណ្តាលនៃប្រទេសនានា ក៏ដូចជាអ្នកវិនិយោគ និងពលរដ្ឋទិញមាសទុក ព្រមទាំងការទន្ទឹងរង់ចាំការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ បញ្ហាឆបោកតាមអនឡាញ ជាបញ្ហាសកលដ៏ស្មុគស្មាញ និងកើតមាននៅគ្រប់ទិសជុំវិញពិភពលោក មិនមែនមានតែកម្ពុជាទេ!

ជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងនៅក្នុង កិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្…

យុវសហគ្រិនចំនួន ៣,០០០នាក់ ពីសាកលវិទ្យាល័យជាង៥០ ទូទាំងប្រទេសបង្ហាញសមត្ថភាព យ៉ាងលេចធ្លោ ក្នុងព្រឹត្តិការណ៍បញ្ចប់កម្មវិធីប្រកួត សហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ រដូវកាលទី៣ ដែលរៀបចំដោយសហគ្រិនខ្មែរ

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥៖ កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ រដូវកាលទី ៣ ពោរពេញដោយថាមពលខ្លាំងជាងមុន ដែលមានក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ