តម្លៃហាងឆេងមាសនៅកម្ពុជា

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុងមួយតម្លឹង?


តម្លៃហាងឆេងមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ តួយ៉ាងបន្ទាប់ពីតម្លៃមាសបានធ្លាក់ចុះដល់រង្វង់ជាង៣ពាន់៩រយដុល្លារក្នុងមួយតម្លឹងនៅប៉ុន្មានថ្ងៃចុងក្រោយ វាបានហក់ឡើងមកវិញជាង១០០ដុល្លារក្នុងមួយតម្លឹងនៅថ្ងៃទី៦ ខែឧសភា នេះ ពោលគឺតម្លៃមាសនៅលើទីផ្សារកម្ពុជាបច្ចុប្បន្នអាចលក់ចេញប្រមាណ៤ពាន់៨០ដុល្លារក្នុងមួយតម្លឹង។ ស្របពេលតម្លៃមាសមានការប្រែប្រួលឡើងចុះខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ បានជំរុញឱ្យចរន្តទិញលក់មាសនៅតាមផ្សារមួយចំនួនហាក់មានភាពស្ងប់ស្ងាត់ជាងមុន។
តម្លៃហាងឆេងមាសនៅកម្ពុជា
ដោយ

ម្ចាស់ហាងមាសពេជ្រ ទីមង្គល បានគូសបញ្ជាក់ឱ្យដឹងថា តម្លៃមាសនៅលើទីផ្សារកម្ពុជាបានហក់ឡើងមកវិញហើយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះ តួយ៉ាងតម្លៃមាសរបស់ហាងលោកលក់ចេញក្នុងតម្លៃ៤ពាន់៨០ដុល្លារក្នុងមួយតម្លឹងបានកើនឡើងជាង១០០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃដែលបានលក់ចេញកាលពីប៉ុន្មានថ្ងៃមុនក្នុងរង្វង់ជាង៣ពាន់៩រយដុល្លារ។ អាជីវករលក់មាសរូបនេះយល់ឃើញថា ការប្រែប្រួលឡើងចុះនៃតម្លៃហាងឆេងមាសនៅមួយរយៈពេលចុងក្រោយនេះ គឺដោយសារវិនិយោគិនភាគច្រើនបានងាកមកវិនិយោគលើការជួញដូរមាស ដោយគិតថាមានសុវត្ថិភាពខ្ពស់ ស្របពេលស្ថានភាពនៃបញ្ហសង្រ្គាមភូមិសាស្ត្រនយោបាយ និងសង្រ្គាមពាណិជ្ជកម្មនៅតែស្ថិតក្នុងភាពមិនប្រាដប្រជា។ ស្របពេលតម្លៃមាសមានការប្រែប្រួលឡើងចុះខ្លាំងនេះ ម្ចាស់ហាងមាសពេជ្រ ទីមង្គលរូបនេះអះអាងថា ចរន្តទិញលក់មាសនៅក្នុងហាងរបស់លោកហាក់ស្ងប់ស្ងាត់ជាងមុន។

ជាមួយគ្នានេះលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា តម្លៃមាសនៅកម្ពុជា និងនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាង១០០ដុល្លារក្នុងមួយតម្លឹងនៅថ្ងៃទី៦ ខែឧសភា នេះ បើធៀបនឹងតម្លៃលក់ចេញកាលពីថ្ងៃទី៥ ខែឧសភា។ ការស្ទុះងើបឡើងវិញនៃតម្លៃមាសនាពេលនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិក ដែលត្រូវបានវិនិយោគិនរំពឹងថា ធនាគារបណ្តាលអាម៉េរិកនឹងមិនមានការដំឡើងអត្រាការប្រាក់ឡើងវិញ ហើយទំនងជាអាចកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខ ដែលជំរុញឱ្យតម្លៃមាសមានការកើនឡើង ស្របពេលដែលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនមិនទាន់បានបញ្ចប់ ក៏ជាកត្តាមួយជំរុញឱ្យតម្លៃមាសបន្តមានការកើនឡើងផងដែរ។

សូមជម្រាបថា តម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិបានហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាង៤ពាន់២រយដុល្លារក្នុងមួយតម្លឹងកាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែបានធ្លាក់ចុះមកវិញរហូតដល់តម្លៃប្រមាណ៣ពាន់៩រយដុល្លារក្នុង១តម្លឹងកាលពីប៉ុន្មានថ្ងៃមុននេះ

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា 400 លានរៀល ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ 5 ឧសភា 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភថវិកាចំនួន 400 លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក …

រដ្ឋមន្ត្រីការពារជាតិអាម៉េរិកបញ្ជាឱ្យកាត់បន្ថយចំនួនមន្ត្រីយោធាកំពូលៗរហូតដល់ទៅ២០% គួរឱ្យភ្ញាក់ផ្អើល

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀតហើយ នៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ភីត ហេកសិត (Pete Hegseth) បានប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ