តម្លៃមាស

តម្លៃមាសត្រូវបានគេព្យាករថា នឹងហក់ឡើងដល់៤ ,២០០ដុល្លារក្នុងមួយតម្លឹងនៅចុងឆ្នាំនេះ


គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តម្លៃមាសនៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅសហរដ្ឋអាម៉េរិក ត្រូវបានជួញដូរក្នុងតម្លៃ៤,០៧០ដុល្លារក្នុង១តម្លឹង ប៉ុន្តែដោយសារបញ្ហាកំណត់ពន្ធរបស់សហរដ្ឋអាម៉េរិក នោះតម្លៃមាសអាចនឹងបន្តកើនឡើងដល់ប្រមាណ៤,២០០ដុល្លារក្នុងមួយតម្លឹង។ ភាពចលាចលនៃការអនុវត្តពន្ធបដិការ ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែសីហា ជាចលករដ៏សំខាន់ក្នុងការជំរុញតម្លៃមាសឱ្យមានការកើនឡើង។
តម្លៃមាស
ដោយ

តម្លៃមាសនៅលើទីផ្សារអាម៉េរិក កាលពីថ្ងៃសុក្រ បានធ្លាក់ចុះបន្តិច ០,២% ដោយមួយតម្លឹងមានតម្លៃត្រឹមតែ៤,០៧០ដុល្លារប៉ុណ្ណោះ ប៉ុន្តែវានឹងកម្រើកឡើងវិញជាបន្តបន្ទាប់ អាស្រ័យនៅលើបញ្ហាប្រទាញប្រទង់នានា ដែលកើតឡើងដោយសារភាពចលាចលនៃការកំណត់ពន្ធបដិការ ដែលទើបចូលជាធរមាន។ សារព័ត៌មាន the Edge Malaysia បានចុះផ្សាយថា ហាងឆេងមាសកំពុងតែកម្រើកឡើងបណ្តើរៗ ហើយទម្រាំដល់ខែឆ្នូ ឆ្នាំ២០២៥ គេព្យាករណ៍ថា តម្លៃមាសអាចឡើង ១,៦% ឈានដល់៤,២០០ ដុល្លារក្នុងមួយតម្លឹង ប៉ុន្តែប្រហែលជាឡើងមិនដល់តម្លៃដែលធ្លាប់ឡើងខ្ពស់បំផុតមួយតម្លឹង៤,៣០០ ដុល្លារនោះឡើយ។

ដើម្បីគ្រប់គ្រងស្ថិរភាពសេដ្ឋកិច្ច សារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលគយរបស់សហរដ្ឋអាម៉េរិកកំពុងរៀបចំការកំណត់ពន្ធការនាំចូលមាស ។ មកទល់ពេលនេះ សូម្បីតែសហរដ្ឋអាម៉េរិក ក៏នៅតែបន្តចាត់ទុកមាសជាទ្រព្យបម្រុងសេដ្ឋកិច្ចដ៏មានលំនឹងបំផុតផងដែរ។

សហរដ្ឋអាម៉េរិក មានមាសជាទុនបម្រុងរបស់ខ្លួនសរុបដល់ទៅ៨ពាន់១រយ៣៣តោន តាមពីក្រោយដោយអាល្លឺម៉ង់ ដែលមានមាសសរុប៣ពាន់៣រយ៥១តោន ហើយអ៊ីតាលីមាន២ពាន់៤រយ៥១តោន៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បម្រែបម្រួលអាកាសធាតុនឹងធ្វើឲ្យវិស័យធានារ៉ាប់រងនៅតំបន់មួយចំនួនលើពិភពលោកប្រឈមមុខនឹងការដួលរលំ

បម្រែបម្រួលអាកាសធាតុ កំពុងធ្វើឲ្យក្រុមហ៊ុនផ្តល់សេវាកម្មធានារ៉ាប់រងធំៗមួយចំនួននៅលើពិភពលោកមានការព្រួយបារម្ភ។ ផលប៉ះពាល់ និងគ្រោះមហន្តរាយដោ…

នាយករដ្ឋមន្ត្រីស្ដីទីថៃ ចេញមុខឆ្លើយតបករណី ទាហានថៃប្រើប្រាស់ចំពាមកៅស៊ូ ជំនួសអាវុធ បាញ់ទៅលើកងទ័ពកម្ពុជា

ពាក់ព័ន្ធនឹងករណីលើកឡើងថា មានក្រុមទាហានថៃ បាននិងកំពុងប្រើប្រាស់ចំពាមកៅស៊ូ បាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ជំនួសអាវុធ ទៅលើកងទ័ពកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ