ហាងឆេងមាស

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយខែមកនេះ


ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ គិតត្រឹមថ្ងៃចន្ទ ទី២១ ខែ កក្កដានេះ បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ដោយបានហក់ឡើងថ្លៃរហូតដល់ ៣,៣៩៨ដុល្លារអាម៉េរិក ក្នុងមួយអោន ឬស្មើនឹង ៤,១៤៤ដុល្លារអាម៉េរិកក្នុង១តម្លឹង ខណៈដែលក្រុមឈ្មួញជួញដូរមាសពិភពលោកកំពុងស្ទាបស្ទង់វាយតម្លៃផលប៉ះពាល់បង្កឡើងដោយពន្ធគយបដិការរបស់លោក ដូណាល់ ត្រាំ ទៅលើអតិផរណា និងអត្រាការប្រាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
ហាងឆេងមាស
ដោយ

តម្លៃមាសនៅលើទីផ្សារពិភពលោកនៅដើមសប្តាហ៍នេះ បានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១ខែកន្លងមកនេះ ក្រោយបណ្ដាវិនិយោគិនមានការព្រួយបារម្ភថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅលើពិភពលោក ជាពិសេសពន្ធគយបដិការដ៏ចម្រូង​ចម្រាសរបស់លោកដូណាល់ ត្រាំ អាចនឹងធ្វើឱ្យអត្រាអតិផរណាហក់ឡើង និង​នាំឱ្យអត្រាការប្រាក់ធ្លាក់ចុះទាប។ ​ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាម៉េរិក និងការធ្លាក់ចុះតម្លៃមូលបត្របំណុល ក៏ជាកត្តារួមចំណែកដ៏សំខាន់ដែលធ្វើឱ្យហាងឆេងមាសហក់ឡើងថ្លៃផងដែរ។

បើយោងតាមក្រុមហ៊ុនមូលបត្រ TD Securities បានឱ្យដឹងថា វិនិយោគិនធំៗកំពុងសម្រុកទិញចូលមាសជាថ្មីម្តងទៀត ដោយរំពឹងថា នឹងទទួលបានប្រាក់ចំណេញបន្ថែមទៀតដោយ​សារភាពតានតឹងផ្នែកពាណិជ្ជកម្មសកល ការបញ្ចុះអត្រាការប្រាក់ និង​ហានិភ័យអតិផរណា។

មន្ត្រីធនាគារកណ្តាលអាម៉េរិក មួយចំនួន បានបង្ហាញការគាំទ្ររួចមកហើយសម្រាប់ការបញ្ចុះអត្រាការប្រាក់ ប៉ុន្តែមន្ត្រីផ្សេងៗទៀតនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយព្រួយបារម្ភថា ពន្ធគយរបស់លោក ដូណាល់ ត្រាំ អាចជំរុញឱ្យអតិផរណាហក់ឡើងខ្ពស់។ ទន្ទឹមនឹងនេះ លោកត្រាំ ក៏កំពុងដាក់សម្ពាធលើធនាគារកណ្ដាលអាម៉េរិក និងពិចារណារើសបេក្ខភាពឲ្យជំនួសតំណែងប្រធានធនាគារកណ្ដាលអាម៉េរិក លោក Jerome Powell បន្ទាប់ពីអាណត្តិរបស់លោកត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៦ ខាងមុខ។

ងាកទៅមើលនៅអឺរ៉ុប ឯណោះវិញ ក្រុមមន្ត្រីសហភាពអឺរ៉ុប កំពុងត្រៀមខ្លួនជាមួយនឹងបញ្ហាពាណិជ្ជកម្មដែលអាចកើតមានជាមួយសហរដ្ឋអាម៉េរិក នៅមុនឱសានវាទអនុវត្តពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ ចូលមកដល់នៅថ្ងៃទី១ ខែសីហា ដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានឡើងរហូតដល់ទៅជាង ២៥% រួចមកហើយនៅឆ្នាំ២០២៥ នេះ ខណៈដែលបណ្ដាវិនិយោគិនសម្រុកទិញចូលមាស ផ្លាទីន និង ប្រាក់ទុកជាការវិនិយោគដ៏មានសុវត្ថិភាព ក្នុងគ្រាដែលពិភពលោកកំពុងជ្រួលច្របល់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជា កំពុងខិតខំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេស និងប្រទេសនៅតំបន់អឺរ៉ុប ដើម្បីត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច

តាមផែនការ កម្ពុជា គ្រោងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ទៅជាប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២៩ ហើយតាមរយៈការចាកចេញនេះ អាចផ្ដល់ទាំ…

ធនាគារធំៗនៅថៃ កំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណេញ និងការកើនឡើងឥណទានមិនដំណើរការ

ធនាគារពាណិជ្ជធំៗចំនួន១១ នៅក្នុងប្រទេសថៃ បានចេញរបាយការណ៍រួមគ្នាមួយដោយត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណេញ ស្របពេលពួកគេកំពុងប្រឈមនឹងការកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ