វិស័យកសិកម្ម

អ្នកដាំម្រេចកំពត ទទួលបានការដំឡើងថ្លៃ៣ដុល្លារក្នុង១គីឡូក្រាមបន្ថែមទៀតនៅឆ្នាំនេះ


សមាគមលើកកម្ពស់ម្រេចកំពត បានឱ្យដឹងថា ការនាំចេញម្រេចកំពត ដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៥ ដោយសម្រេចបានប្រមាណ១១០តោនជាមួយទឹកប្រាក់ជាង២លានដុល្លារអាម៉េរិក មានការកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤។ បើតាមការអះអាងរបស់ប្រធានសមាគមខាងលើ ម្រេចកំពតនឹងទទួលបានការដំឡើងថ្លៃ៣ដុល្លារក្នុង១គីឡូក្រាមបន្ថែមទៀតលើតម្លៃដែលបានលក់ចេញនៅក្នុងឆ្នាំ២០២៥។
វិស័យកសិកម្ម
ដោយ

ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ម្រេចកំពតលោក កាន់ ស៊ីណុច បានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំដ៏ល្អប្រសើរមួយសម្រាប់ទីផ្សារម្រេចកំពត ដែលជាផលិតផល GI របស់កម្ពុជា។ នៅក្នុងឆ្នាំនេះ កម្ពុជា នាំចេញម្រេចបានប្រមាណ១១០តោនទៅកាន់ទីផ្សារអន្តរជាតិដោយរកចំណូលបានជាង២លានដុល្លារ កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤។ កំណើននាំចេញនេះត្រូវបានជំរុញជាចម្បងដោយសារការបញ្ជាទិញមានការកើនឡើង គួបផ្សំទិន្នផលមានការកើនឡើងខ្ពស់។

ជាមួយគ្នានេះតម្លៃម្រេចកំពត នៅឆ្នាំ២០២៥ ក៏ខ្ពស់ជាងឆ្នាំមុនៗផងដែរ ក្នុងនោះម្រេចខ្មៅអាចលក់បានក្នុងតម្លៃ១៧ដុល្លារ ម្រេចក្រហម២៧ដុល្លារ និងម្រេចស៣០ដុល្លារក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់ប្រធានសមាគមខាងលើ ម្រេចកំពតនៅឆ្នាំ២០២៦ ត្រូវបានដំឡើងថ្លៃ៣ដុល្លារក្នុង១គីឡូក្រាមបន្ថែមទៀត ដើម្បីជួយលើកទឹកចិត្តកសិករ ក៏ជំរុញការដាំដុះដំណាំនេះ។

​គួរបញ្ជាក់ថា ម្រេចកំពតរបស់កម្ពុជា ប្រមាណ៨៥% ត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ជា​ពិសេសទីផ្សារអឺរ៉ុប ខណៈប្រមាណ១៥% ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។ តែយ៉ាងណានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកសិករដាំដុះម្រេចកំពតមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយកាលពីឆ្នាំ២០១៩ សមាគមលើកកម្ពស់ម្រេចកំពត មានសមាជិកជិត៥០០គ្រួសារ ខណៈបច្ចុប្បន្នមានតែជាង៣៤០គ្រួសារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


តើហេតុអ្វី លោក ត្រាំ ចិញ្ចឹមចិត្តចង់បានកោះ ហ្គ្រីនលែន មកគ្រប់គ្រង?

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបង្ហាញមហិច្ឆតាចង់ក្រសោបយកកោះ ហ្គ្រីនលែន ម្តងហើយម្តងទៀត ព្រោះលោកគិតថា តំបន់នេះជាតំបន់យុទ្ធ…

ក្រសួងកសិកម្ម ជំរុញឱ្យកសិករបង្កើនដាំដុះបន្លែ ដើម្បីផ្គង់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តកសិករដែលមានលទ្ធភាពបង្កើនការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដើម្បីផ្គត់ផ្គង់តម្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ