
កិច្ចការងារដែលក្រុមហ៊ុន GTV យើងខ្ញុំបាននិងកំពុងធ្វើ ក៏ដូចជាការអំពាវនាដល់សាធារណជននាពេលនេះ គឺក្នុងសកម្មភាពមនុស្សធម៌ និងស្មារតីរួបរួមគ្នាជាធ្លង់មួយដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់វីរៈកងទ័ពជួរមុខរបស់យើង ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីពីជនឈ្លានពាន និងដើម្បីជួយដល់បងប្អូនជនភៀសសឹកនៅតាមតំបន់គោលដៅនីមួយៗ។

យើងខ្ញុំ ពិតជាមានមោទនភាពជាទីបំផុតចំពោះវីរៈកងទ័ពកម្ពុជា ដែលពួកគាត់បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងអាយុជីវិត ក្នុងស្មារតីការពារប្រទេសជាតិ។ ជាមួយគ្នានេះ GTV Motor Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តយ៉ាងខ្លាំងមកលើរថយន្ត GTV គោព្រៃ ដែលជាផលិតផលជាតិដំបូងគេបង្អស់របស់កម្ពុជា ជាប្រភេទរថយន្តដែលមានកម្លាំងខ្លាំង ធន់ រឹងមាំ សម្រាប់បម្រើគ្រប់តម្រូវការទាំងអស់។

ជាចុងក្រោយ ក្រុមហ៊ុន GTV Motors Cambodia សូមថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់វីរៈកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាល ដែលបានជ្រើសរើសយករថយន្ត GTV គោព្រៃ សម្រាប់បម្រើការងារដ៏សំខាន់នេះ។ យើងខ្ញុំសូមជូនពរឱ្យវីរៈកងទ័ពកម្ពុជាទាំងអស់ទទួលបានសុខសុវត្ថិភាព និងនាំភាពជោគជ័យក្នុងសមរភូមិ។ "ខ្មែរ ស្រឡាញ់ ខ្មែរ" "ខ្មែរ ជួយ ខ្មែរ"










