ទីក្រុងស្អាត

អាជ្ញាធរក្រុងហាណូយនឹងលុបបំបាត់ផ្សារ និងកន្លែងលក់ទំនិញតាមចិញ្ចើមផ្លូវឱ្យអស់ ដើម្បីរក្សាសោភណភាពទីក្រុង


នៅប៉ុន្មានខែកន្លងមកនេះ អាជ្ញាធរក្រុងហាណូយ បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសោភណភាពរបស់រដ្ឋធានីដ៏ធំបំផុតរបស់ប្រទេសវៀតណាមមួយនេះ។ យ៉ាងណាមិញ វិធានការចុងក្រោយ ដែលរដ្ឋធានីហាណូយគ្រោងអនុវត្ត គឺការបិទផ្សារលក់ទំនិញតាមចិញ្ចើមផ្លូវ និងទីសត្តឃាតទាំងអស់នៅត្រឹមឆ្នាំ២០២៥ នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ទីក្រុងស្អាត
ដោយ

អាជ្ញាធរក្រុងហាណូយនឹងបិទផ្សារ និងកន្លែងលក់ទំនិញតាមចិញ្ចើមផ្លូវ ក៏ដូចជាកន្លែងសត្តឃាត ដែលគ្មានសណ្ដាប់ធ្នាប់ទូទាំងទីក្រុងទាំងអស់នៅត្រឹមឆ្នាំ២០២៥ ដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យ និងសោភណភាពតាមដងផ្លូវក្នុងទីក្រុង ក៏ដូចជាកែលម្អសុវត្ថិភាពចំណីអាហារ និងទាក់ទាញភ្ញៀវទេសចរជាដើម។

វិធានការថ្មីរបស់អាជ្ញាធរកុ្រងហាណូយនេះ នឹងផ្តោតលើគោលដៅផ្សារលក់ទំនិញលើចិញ្ចើមផ្លូវក្រៅផ្លូវការ និងតូបបណ្ដោះអាសន្នដែលបានលក់ទំនិញហូរហៀរចេញលើចិញ្ចើមផ្លូវ និងផ្លូវដើរផ្សេងៗទៀត។ មុនអនុវត្តវិធានការនេះ អាជ្ញាធរនឹងចុះទៅតាមភូមិ-សង្កាត់នីមួយៗ ដើម្បីណែនាំឱ្យក្រុមអាជីវករបញ្ឈប់លក់ដូរក្រៅផ្លូវការទាំងនេះ លើកទឹកចិត្តពលរដ្ឋឱ្យផ្លាស់ប្តូរទម្លាប់ទិញទំនិញ និងចេះរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវបន្ទាប់ពីបោសសម្អាតរួចហើយ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានឡៅដុងរបស់វៀតណាម ទីសត្ដឃាតពាហនៈ និងបក្សីជាង៧០០កន្លែងនៅក្នុងទីក្រុងនេះ ក៏នឹងត្រូវបិទចោលផងដែរ ហើយអាជ្ញាធរនឹងផ្លាស់ប្តូរទីតាំងទាំងនេះទៅកន្លែងល្អប្រសើរ ដែលបំពេញតាមស្តង់ដា អនាម័យ និងសុវត្ថិភាព ជាមួយការលើកទឹកចិត្តសម្រាប់ការវិនិយោគ និងការគាំទ្រសម្រាប់គ្រួសាររងផលប៉ះពាល់។

អាជ្ញាធរគ្រោងនឹងបោសសម្អាតផ្សារ និងការផ្លាស់ប្តូរទីតាំងសត្តឃាតទាំងអស់នេះឱ្យបានមុនដំណាច់ឆ្នាំ២០២៥ ដោយសន្យាថា នឹងមានផ្លូវស្អាតជាងមុន អាហារមានសុវត្ថិភាព និងបរិយាកាសទីក្រុងល្អប្រសើរជាងមុនសម្រាប់អ្នករស់នៅទីក្រុងហាណូយ។

គួររំលឹកដែរថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានចេញសារាចរមួយកាលពីថ្ងៃទី១២ ខែកក្កដា ដោយណែនាំឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តបម្រាមមិនឱ្យម៉ូតូ ដែលប្រើប្រាស់ថាមពលឧស្ម័នបើកបរនៅកណ្ដាលរដ្ឋធានីហាណូយ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ តទៅផងដែរក្នុងបំណងរួមចំណែកដល់ផែនការកាត់បន្ថយការបំភាយឧស្ម័ន និងបង្កើនគុណភាពខ្យល់៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើភាគីពាក់ព័ន្ធគួរធ្វើដូចម្តេច ដើម្បីឱ្យស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរដូចបច្ចុប្បន្នអាចរក្សាបានយូរអង្វែង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ?

ក្រោយកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរបានបង្ហាញស្មារតីជាតិនិយមជាធ្លុងមួយ ដោយបាននាំគ្នាងាកចេញពីការប្រើប្រាស់ផល…

ក្រុមហ៊ុន Apple បោះទុនវិនិយោគ១០០ពាន់លានដុល្លារពង្រីកផលិតកម្មនៅអាម៉េរិក ដើម្បីផ្គាប់ចិត្តលោក ត្រាំ

ក្រោមសម្ពាធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានជំរុញឱ្យក្រុមហ៊ុន Apple សម្រេចបោះទុនវិនិយោគរហូតដល់១០០ពាន់លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងបន្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ