អត្ថបទពាណិជ្ជកម្ម

ធនាគារ ហត្ថា បើកសម្ពោធជាផ្លូវការសាខាព្រះនរោត្តម និងសាខារចនាថ្មីចំនួន ០៨ ផ្សេងទៀតក្នុងថ្ងៃជាមួយគ្នា


ធនាគារ ហត្ថា ជាធនាគារពាណិជ្ជធំមួយដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងវិនិយោគិន នៅថ្ងៃទី៣០ ខែមីនា ២០២៦ បានធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាព និងភាពរឹងមាំនៅក្នុងវិស័យធនាគារ កម្ពុជាជាង ៣០ឆ្នាំមកហើយនោះ បានប្រកាសបើកសម្ភោធជាផ្លូវការសាខាព្រះនរោត្តម ដែលស្ថិតនៅចំកណ្តាល រាជធានីភ្នំពេញដែលជាបណ្តុំសេដ្ឋកិច្ចប្រទេសកម្ពុជា និងបានដាក់ឲ្យដំណើរការសាខាដែលបានរចនាថ្មីបែបទំនើបចំនួន ០៨ ផ្សេងទៀតក្នុងពេលតែមួយ។
ធនាគារ ហត្ថា បើកសម្ពោធជាផ្លូវការសាខាព្រះនរោត្តម និងសាខារចនាថ្មីចំនួន ០៨ ផ្សេងទៀតក្នុងថ្ងៃជាមួយគ្នា
ដោយ
អំពី Hattha bank

ការដាក់សម្ពោធសាខាក្នុងពេលនេះ សរបញ្ជាក់អោយឃើញថា ធនាគារ ហត្ថា បានប្តេជ្ញាចិត្តដ៏មោះមុតក្នុង ការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនអតិថិជនប្រកបដោយផាសុខភាព និងនិរន្តរភាព ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុដែលជាខឿនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា។ ការដាក់សម្ពោធសាខាក្នុងពេលនេះ ក៏ជា សក្ខីភាពមួយ បញ្ជាក់យ៉ាងច្បាស់ផងដែរថា វិស័យធនាគារ និងហរិញ្ញវត្ថុកម្ពុជា នៅតែបន្តមានស្ថេរភាព និងមានធន់គ្រប់គ្រាន់ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រកបទំនុកចិត្តខ្ពស់។

សាខាធនាគារ ហត្ថា រចនាថ្មីដែលបានដាក់សម្ពោធនិងប្រើប្រាស់ជាផ្លូវការក្នុងពេលនេះ រួមមាន៖

១. សាខាព្រះនរោត្តម, រាជធានីភ្នំពេញ

២. សាខាទឹកល្អក់ (ផ្សារហេងលី), រាជធានីភ្នំពេញ

៣. សាខាម៉ៅសេងទុង, រាជធានីភ្នំពេញ

៤. សាខាសែនសុខ, រាជធានីភ្នំពេញ

៥. សាខាដូនពេញ, រាជធានីភ្នំពេញ

៦.សាខាស្ទឹងមានជ័យ, រាជធានីភ្នំពេញ

៧. សាខាក្រុងតាខ្មៅ, ខេត្តកណ្តាល

៨. សាខាស្រុកឈូក, ខេត្តកំពត

៩. សាខាខេត្តកោះកុង

លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានមានប្រសាសន៍ថា ”ការវិនិយោគលើ សាខារចនាថ្មីនៅពេលនេះគឺ បានបង្ហាញពីការតាំងចិត្តខ្ពស់របស់ធនាគារ ហត្ថា ក្នុងផ្តល់សេវាហិរញ្ញវត្ថុជូន អតិថិជនរបស់យើងអោយកាន់តែមានភាពងាយស្រួល កាន់តែទំនើប និងមានផាសុកភាពខ្ពស់។” លោកបានមានប្រសាសន៍ទៀតថា “ម៉្យាងវិញទៀត ការវិនិយោគនេះក៏បានសរបញ្ជាក់អោយឃើញផងដែរថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា នៅតែបន្តរមានភាពធន់ និងមានស្ថិរភាពយ៉ាងពេលលេញ”។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជធំមួយដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន និងវិនិយោគិន ដែលមានបទពិសោធន៍បម្រើសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនប្រជាជនកម្ពុជាជាង ៣០ឆ្នាំមកហើយ។ ហើយ ធនាគារ ហត្ថា ជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFGដែលមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងប្រទេស ជប៉ុន និងជាស្ថាប័នធំបំផុតមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុធំៗ ទាំង១០ ក្នុងពិភពលោក។ គូសបញ្ជាក់ថា ធនាគារ ហត្ថា ជាធនាគារធំលំដាប់ទី ៤ ក្នុងប្រទេសកម្ពុជាបើគិតទៅលើចំនួនការិយាល័យប្រតិបត្តិការ ដែលនេះ បានឆ្លុះបញ្ចាំងពីបណ្តាញប្រតិបត្តិការដ៏ទូលំទូលាយរបស់ខ្លួនទូទាំងប្រទេស ដើម្បីខិតចូលកាន់តែកៀកជាមួយ អតិថិជន សម្រាប់ធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាពនិងភាពរឹងមាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។




អត្ថបទបន្ទាប់


BYD Ti7 សម្ពោធដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក កម្ពុជាទទួលបានមុនគេ

រថយន្ត SUV បច្ចេកវិទ្យាទំនើប លំហធំទូលាយស៊េរីថ្មី BYD Ti7 ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី ២៧ ខែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ