ឯកឧត្តម វង្សី វិស្សុត

ឯកឧត្តម វង្សី វិស្សុត ស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិពង្រីកការវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗនៅកម្ពុជា


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានស្នើឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកការវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។ ការស្នើបែបនេះធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម ជំនួបពិភាក្សាការងារជាមួយលោកស្រី Keiko Miwa ប្រធានផ្នែកភាគនិរតី និងតំបន់កោះប៉ាស៊ីហ្វិកនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ កាលពីពេលថ្មីៗនេះ។
ឯកឧត្តម វង្សី វិស្សុត
ដោយ

នៅចំពោះមុខថ្នាក់ដឹកនាំសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីរបស់វិស័យឯកជនក្នុងការរួមចំណែកជួយជំរុញកំណើន និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងបានលើកឡើងពីការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលត្រូវធ្វើដូចជាការកែលម្អ និងពង្រឹងប្រព័ន្ធភស្តុភារកម្ម ការប្រកួតប្រជែងក្នុងវិស័យថាមពល បរិយាកាសធុរកិច្ច និងការអភិវឌ្ឍជំនាញដើម្បីគាំទ្រដល់ការជំរុញវិស័យឧស្សាហកម្ម និងកំណើនដែលដឹកនាំដោយវិស័យឯកជនជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ស្នើឱ្យ IFC បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកការវិនិយោគក្នុងវិស័យយុទ្ធសាស្ត្រមួយចំនួននៅកម្ពុជារួមមានការវិនិយោគបៃតង និងចីរភាព តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងខ្សែច្រវាក់តម្លៃ ភស្តុភារកម្ម និងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងការអភិវឌ្ឍជំនាញស្របតាមតម្រូវការវិស័យឯកជន។

ជាការឆ្លើយតបលោកស្រី Keiko Miwa បានកោតសរសើរចំពោះវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជានាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ IFC ក្នុងនាមជាដៃគូយូរអង្វែង ដើម្បីបន្តជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ៕

អត្ថបទ បូ ដូឡា,រូបភាព ខេមបូណូមីស




អត្ថបទបន្ទាប់


តម្លៃ Bitcoin បានដាំក្បាលចុះយ៉ាងខ្លាំង ដែលធ្វើឱ្យតម្លៃទីផ្សាររូបិយប័ណ្ណគ្រីបតូធ្លាក់ចុះជាង២ទ្រីលានដុល្លារ

តម្លៃ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំជាងគេនៅលើពិភពលោកបានដាំក្បាលចុះយ៉ាងខ្លាំងនៅថ្ងៃទី៥ ខែកុម្ភៈ ចំពេលទំនុកចិត្តលើទីផ្សារកំពុ…

តើដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម អាចផ្តល់ផលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ច និងនយោបាយកម្ពុជា?

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញក្ដីរំពឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល១ថ្ងៃរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមមកកាន់កម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ