សាច់ជ្រូកផ្ទុកជំងឺ

អាជ្ញាធរវៀតណាម បង្ក្រាបសាច់ជ្រូកមានផ្ទុកជំងឺ ដែលចរាចរលក់នៅលើទីផ្សារបានជិត៣០០តោន


ទោះបីជាអាជ្ញាធរវៀតណាម បានពង្រឹងការអនុវត្តច្បាប់សុវត្ថិភាពចំណីអាហារយ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏ថ្មីៗនេះ សមត្ថកិច្ចក្រុងហាណូយ បានបើកប្រតិបត្តិការបង្ក្រាបដ៏ធំមួយ បន្ទាប់ពីរកឃើញដាននៃការលួចបញ្ចេញសាច់ជ្រូកមានជំងឺជិត៣០០តោនចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពេញទីក្រុងហាណូយ។ សារព័ត៌មាន Vietnam Net បានរាយការណ៍ថា សាច់ជ្រូកដែលផ្ទុកជំងឺទាំងនោះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយរហូតដល់ប៉ះពាល់ដល់ការផ្គត់ផ្គង់ចំណីអាហារនៅតាមសាលារៀនទៀតផង។
សាច់ជ្រូកផ្ទុកជំងឺ
ដោយ

ប៉ូលិសក្រុងហាណូយ បានសម្រេចបើកនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងក្រុមជនខិលខូច ដែលបានឃុបឃិតគ្នាចាក់បញ្ចូលសាច់ជ្រូកមានជំងឺចូលទៅក្នុងទីផ្សារ ហើយបានចរាចរ​លក់នៅពេញទីក្រុងហាណូយ។ លទ្ធផលនៃការស៊ើបអង្កេតបានរកឃើញពីចំណុចខ្វះខាត និងចន្លោះប្រហោងយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីដំណាក់កាលត្រួតពិនិត្យចត្តាឡីស័ករហូតដល់ការចែកចាយសាច់នៅលើទីផ្សារ។

ក្នុងករណីនេះ អាជ្ញាធរវៀតណាម បានកំណត់អត្តសញ្ញាណ និងចាត់វិធានការច្បាប់លើជនសង្ស័យចំនួន ៨នាក់ ដែលរងការចោទប្រកាន់ពីបទសម្លាប់ និងចែកចាយជ្រូកមានជំងឺសរុបប្រមាណជាង៣,៦០០ក្បាល។ តាមលទ្ធផលនៃការស្រាវជ្រាវ ក្រុមជនសង្ស័យបានបង្កើតបណ្តាញយ៉ាងស្មុគស្មាញ ដើម្បីប្រមូលទិញជ្រូកដែលមានជំងឺក្នុងតម្លៃថោកៗ រួចដឹកជញ្ជូនទៅកាន់ទីសត្តឃាតដើម្បីកែច្នៃ។ បន្ទាប់មកបង្ហូរចូលទៅកាន់ទីផ្សារលក់ដុំ ទីផ្សារប្រពៃណី និងអ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺការផ្គត់ផ្គង់ជាអាហារតាមបណ្តាសាលារៀន។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា បណ្តាញជនខិលខូចនេះអាចដំណើរការទៅបាន ដោយសារមានការឃុបឃិតគ្នាជាមួយមន្ត្រីត្រួតពិនិត្យចត្តាឡីស័កមួយចំនួន។ ការរំលងច្បាប់ជាប្រព័ន្ធនេះ បានអនុញ្ញាតឱ្យសូម្បីតែជ្រូកងាប់ ឬជ្រូកដែលមើលឃើញច្បាស់ថាមានមេរោគ ដែលតាមច្បាប់ត្រូវកម្ទេចចោល ក៏អាចឆ្លងផុតការត្រួតពិនិត្យ និងយកមកធ្វើសត្តឃាតដាក់លក់លើទីផ្សារបានយ៉ាងរំភើយ។

បច្ចុប្បន្នអាជ្ញាធរវៀតណាម កំពុងបន្តពង្រីកការស៊ើបអង្កេត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត និងដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរបំផុត ដើម្បីជាការព្រមានដល់អ្នក ដែលយកសុខភាពសាធារណៈមកលេងសើចនឹងផលចំណេញផ្ទាល់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្ថប័នថាមពល និងហិរញ្ញវត្ថុធំៗនៅលើពិភពលោកនឹងបង្កើតក្រុមសម្របសម្រួល ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា

ប្រមុខនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក កាលពីថ្ងៃទី១ ខែមេសា បានចេញសេចក្ដីថ្លែងការណ…

ផ្អើលពេញក្រុងវូហាន! តាក់ស៊ីគ្មានមនុស្សបើកជាង១០០គ្រឿងជិះសុខៗស្រាប់តែគាំងដំណើរការ

យោងតាមរបាយការណ៍ពីប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា បានឱ្យដឹងថា មានហេតុការណ៍មិននឹកស្មានដល់មួយបានកើតឡើង ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ