អត្ថបទពាណិជ្ជកម្ម

សាលារៀន ហេរីងតុន អន្តរជាតិ (Herrington International School) ដាក់ទុនវិនិយោគរហូតដល់ ៥០ លានដុល្លារ ក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា


សាលារៀន ហេរីងតុន អន្តរជាតិ មានមោទនភាពក្នុងការប្រកាសបើកដំណើរការសាលារៀនដ៏ថ្មីទំនើបបំផុតរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅចំកណ្តាលនៃ បុរីប៉េង ហួត បឹងស្នោរ ជាមួយនឹងការវិនិយោគទឹកប្រាក់ចំនួន ៥០ លានដុល្លារ ដែលមានគោលបំណងបង្កើតអនាគតអប់រំដែលមានស្តង់ដារ និងគុណភាពបែបអន្តរជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ ។
សាលារៀន ហេរីងតុន អន្តរជាតិ (Herrington International School) ដាក់ទុនវិនិយោគរហូតដល់ ៥០ លានដុល្លារ ក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា
ដោយ

លោក ខេវិន ហៀង ប្រធាន និង ស្ថាបនិកនៃសាលា Herrington International School-Phnom Penh បានមានប្រសាសន៍ថា ៖ សាលា ហេរីងតុន អន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងគោលបំណងវិនិយោគទៅលើអនាគតរបស់យុវជនជំនាន់ក្រោយនៅកម្ពុជា ដោយផ្តល់ជូនការអប់រំដែលមានគុណភាពអន្តរជាតិ នៅក្នុងបរិយាកាសសិក្សាទំនើប ស្រស់ស្អាត និងជំរុញការបង្កើតគំនិតច្នៃប្រឌិត។ សាលារៀន ហេរីងតុន អន្តរជាតិអនុវត្តតាមស្តង់ដារអន្តរជាតិដែលទទួលស្គាល់ជាសកល រួមមាន Cambridge Assessment International Examinations (CAIE) និង Council of British International Schools (COBIS) ដើម្បីធានាថាសិស្សានុសិស្សទទួលបានកម្មវិធីសិក្សាដែលមានស្តង់ដារសកល និងត្រៀមខ្លួនសម្រាប់ការបន្តការសិក្សានៅសាកលវិទ្យាល័យឈានមុខ និងឱកាសអនាគតនៅជុំវិញពិភពលោក។

លោកបានបន្តថា ៖ សាលារៀន ហេរីងតុន អន្តរជាតិ មានការប្តេជ្ញាចិត្តយ៉ាងមាំមួនចំពោះសុខុមាលភាព សុវត្ថិភាព និងការការពារសិស្សានុសិស្ស។ សាលាបានអនុវត្តប្រព័ន្ធ និងគោលនយោបាយការពារសុវត្ថិភាពអន្តរជាតិយ៉ាងរឹងមាំ ដែលត្រូវបានរៀបចំឡើងដើម្បីការពារ គាំទ្រ និងថែរក្សាកុមារសិស្សានុសិស្ស គ្រប់រូប ដោយផ្តល់ភាពជឿជាក់ដល់មាតាបិតាថាបុត្រធីតា របស់ពួកគាត់កំពុងសិក្សានៅក្នុងបរិយាកាសដែលមានសុវត្ថិភាព និងការគាំទ្រយ៉ាងពេញលេញ។ សាលាក៏មានគ្រូដែរជាជនជាតិបរទេស មានគុណវុឌ្ឍិខ្ពស់ និងថ្នាក់ដឹកនាំផ្នែកអប់រំ ដែលមានបទពិសោធន៍ជាច្រើន ដែលប្តេជ្ញាផ្តល់ស្តង់ដារខ្ពស់បំផុតនៃការបង្រៀន និងការសិក្សាជូនដល់សិស្សានុសិស្ស ។ បរិវេណសាលាត្រូវបានរចនាឡើងយ៉ាងប្រុងប្រយ័ត្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់គ្រួសារសម័យថ្មី និងសិស្សានុសិស្ស ដែលមានបរិក្ខារស្តង់ដារអន្តរជាតិ រួមមានបន្ទប់សិក្សាទំនើប មន្ទីរពិសោធន៍ បន្ទប់សិល្បៈបន្ទប់កំព្យូទ័រ iMac បន្ទប់តន្ត្រី សាលសន្និសិទ្ធ សាលកីឡា តារាងបាល់ទាត់ បាល់បោះ អាងហែលទឹកទឹកប្រៃចំនួន២ អាហារដ្ឋានសាលានិងបរិយាកាសសិក្សា ដែលជំរុញដល់ការស្រាវជ្រាវ និងគំនិតច្នៃប្រឌិត។

គួរបញ្ជាក់ផងដែរថា ៖ ដើម្បីបន្ថែមឱកាសអន្តរជាតិសម្រាប់សិស្សានុសិស្ស សាលាបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង្គការអប់រំអន្តរជាតិឈានមុខ រួមមាន IDP Education, Navitas និង Singapore Institute of Management (SIM) Global Education។ ភាពជាដៃគូទាំងនេះផ្តល់ទិសដៅច្បាស់លាស់សម្រាប់សិស្សានុសិស្សការបន្តការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ដែលជួយសិស្សឲ្យអាចចូលសិក្សានៅសាកលវិទ្យាល័យល្បីៗនៅចក្រភពអង់គ្លេស អូស្ត្រាលី សិង្ហបុរី និងគោលដៅសំខាន់ៗផ្សេងទៀតនៅជុំវិញពិភពលោក។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមាំមួនចំពោះគុណភាព នវានុវត្តន៍ និងស្តង់ដារអន្តរជាតិ សាលារៀន ហេរីងតុនអន្តរជាតិ ត្រៀមខ្លួនក្លាយជាគោលដៅឈានមុខមួយក្នុងវិស័យអប់រំអន្តរជាតិស្តង់ដារចក្រភពអង់គ្លេសដែលមានគុណភាពខ្ពស់នៅកម្ពុជា ។




អត្ថបទបន្ទាប់


IMF ថា ឡាវកំពុងជាប់ផុងជាមួយបំណុលរើខ្លួនមិនរួច ខណៈជិតពាក់កណ្ដាល នៃបំណុលជំពាក់ចិន

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា បំណុលសាធារណៈរបស់ប្រទេសឡាវនៅតែមិនអាចទ្រទ្រង់បាន ពោលគឺជាប់បំណុលវណ្ឌក ដែលពិបាកនឹងរើ…

IMF ព្រមានថា សង្រ្គាមនៅមជ្ឈិមបូព៌ានឹងបង្កើតភាពរង្គោះរង្គើថ្មីៗដល់សេដ្ឋកិច្ចពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដ៏ចំណាស់មានការិយាល័យកណ្ដាលនៅសហរដ្ឋអាម៉េរិក បានព្រមានថា សង្គ្រាមនៅតំបន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ