ឯកឧត្តម វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីជីវិតនៅខេត្តកំពង់ធំ


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីនៃទីស្តីការ គណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ វរសេនីយ៍ត្រី ជួង លៀប ដែលបានពលីជីវិតជូនជាតិមាតុភូមិ ក្នុងសមរភូមិ នៅព្រំដែនតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥១ឆ្នាំ។
ឯកឧត្តម វង្សី វិស្សុត
ដោយ

ឯកឧត្តម វង្សី វិស្សុត ក្នុងឱកាសនៃការគោរពវិញ្ញាណក្ខន្ធ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានពាំនាំនូវការរំលែកទុក្ខឥតឧបមា និងការសោកស្តាយយ៉ាងក្រៃលែង ជាមួយនឹងការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ក្រុមគ្រួសារនៃវីរយុទ្ធជនពលី ដែលបានបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ផងដែរថា ការបាត់បង់ វរសេនីយ៍ត្រី ជួង លៀប គឺជាការបត់បង់នូវយោធិនស្នេហាជាតិមួយរូប ដែលពោរពេញដោយភក្តីភាពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ។ ឯកឧត្តម វង្សី វិស្សុត ក៏បានបានបញ្ជាក់នូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរ

ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ចំពោះ

វីរយុទ្ធជនគ្រប់រូប ដែលបានលះបង់នូវកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ជាពិសេសបានចូលរួមធ្វើពលិកកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈ មនៈសិការដ៏មោះមុត អង់អាចក្លាហាន ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជូនជាតិមាតុភូមិ។




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ ប្រើពន្ធគយដាក់សម្ពាធឲ្យកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់

ស្របពេលប្រទេសនានានៅក្នុងតំបន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ជាមួយសហរដ្ឋអាម៉េរិក ហើយការអនុវត្តពន្ធបដិការកាន់តែខិតជិតចូលមកដល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ