ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន


តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

ពិធីសម្ពោធពិព័រណ៍ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ - ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បី
កសាងសហគមន៍ ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម»

តាមកម្មវិធី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងឡើងថ្លែងសុន្ទរកថាបើកក្នុងពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នេះ និងអញ្ជើញកាត់ខ្សែបូបើកសម្ពោធពិព័រណ៍ចិន-អាស៊ានជាផ្លូវការព្រមទាំងអញ្ជើញកាត់ខ្សែបូសម្ពោធស្ដង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានិងពន្លាជាតិកម្ពុជាផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងវិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករជាច្រើននាក់។

ការចូលរួមពិព័រណ៍ចិន-អាស៊ាននេះមានគោលបំណងដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជា, ស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជានិងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឱ្យមានបណ្តាញជាអន្តរជាតិ, ទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច, ពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូតរវាងកម្ពុជា-ចិន និងរវាងកម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសមាជិកអាស៊ាន និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ សំដៅទាក់ទាញភ្ញៀវទេសចរ។ លើសពីនេះ ពិព័រណ៍ចិន-អាស៊ាន ក៏នឹងផ្ដល់ឱកាសដល់កម្ពុជាចូលរួមក្នុងវេទិកាពាណិជ្ជកម្មនានា និងរៀបចំវេទិកាជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរបស់កម្ពុជា។ តាមការគ្រោងទុក កម្ពុជានឹងមានការរៀបចំវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន និងពិធីចុះកិច្ចសន្យាពាណិជ្ជកម្មរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជាក្នុងអំឡុងពេលកម្ពុជាចូលរួមពិព័រណ៍ដ៏មានសារៈសំខាន់នេះ។

សូមបញ្ជាក់ជូនផងដែរថា ក្នុងឱកាសនៃការចូលរួមកម្មវិធីខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏នឹងមានជំនួបពិភាក្សាការងារជាមួយឯកឧត្តម HAN Zheng អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម WEI Tao អភិបាល នៃតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងវិស័យឯកជនចិនមួយចំនួនផងដែរ។




អត្ថបទបន្ទាប់


ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា តែងតាំងលោក Dat Pham ជាអគ្គនាយកថ្មី

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥] – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានសេចក្ដីរីករាយក្នុងការប្រកាសតែងតាំងលោក Dat Pham …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ