ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការ គណៈរដ្ឋមន្រ្តី


នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្រ្តីដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរចាំបាច់នានា និងផ្តល់នូវទស្សនាទាន និងអនុសាសន៍ដឹកនាំ ក្នុងគោលដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព សមិទ្ធកម្មការងារ ក្នុងនាមជាសេនាធិការ របស់នាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្រ្តី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

​ ដោយមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា និងគណៈកម្មាធិការ, អគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាន នាយកដ្ឋាន ព្រមទាំង ថ្នាក់ដឹកនាំអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវអំណរគុណនិងផ្ដល់មូលវិចារខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំបំពេញ ការងារប្រកបដោយស្មារតីបុរេសកម្ម ទទួលខុសត្រូវ និងសាមគ្គីផ្ទៃក្នុងខ្ពស់ សម្រេចបានសមិទ្ធផលជាច្រើនគួរជាទីកត់សម្គាល់ ទាំងទិដ្ឋភាពបច្ចេកទេស នយោបាយ និងរដ្ឋបាល ជាពិសេសលទ្ធផលជោគជ័យ នៃការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០២៥ ដែលជា ការជួបជុំគ្នាជាមហាគ្រួសារមួយដ៏ធំមិនធ្លាប់ មានពីមុនមករបស់ទីស្ដីការគណៈ រដ្ឋមន្រ្តី ហើយថ្មីៗនេះបានប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋា ភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វឌ្ឍនភាពនិងសមិទ្ធផលដែលសម្រេចបាន គឺបានឆ្លុះ បញ្ចាំងពី «ការចាប់ផ្ដើមដ៏រឹងមាំ ការបោះជំហានមួយៗ ខ្លីៗ តែរឹងមាំ» និងបានបង្ហាញពីការចូលរួមរបស់ថ្នាក់ដឹកនាំ និង មន្ត្រី រាជការទាំងអស់ជាកម្លាំងឯកភាពមួយ ដើរលើផ្លូវត្រូវ ផ្លូវតែមួយ គោលដៅតែមួយដោយឈរលើ អភិក្រម «ទៅមុខ ទាំងអស់គ្នា រស់ទាំងអស់គ្នា ប្រកបដោយបរិយាបន្ន» ក្នុងកិច្ចការបម្រើនាយក រដ្ឋមន្ត្រីនិងគណៈ រដ្ឋមន្ត្រី ក៏ដូចជាដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន ទាំងមូល។

បន្ទាប់មក អង្គប្រជុំបានធ្វើការ ពិភាក្សាលើរបៀបវារៈ រួមមាន៖ ការរៀបចំកម្មវិធីនវានុវត្តន៍របស់ទីស្ដីការ គណៈ រដ្ឋមន្ត្រី, ក្របខ័ណ្ឌនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ទីស្ដីការ គណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ, ការរៀបចំ អង្គភាពសវនកម្មផ្ទៃក្នុង, ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច , ការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីរាជការ និងការពង្រឹងប្រសិទ្ធភាពកិច្ចប្រជុំតាមនីតិវិធីនៅទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្តល់ការណែនាំនិងអនុសាសន៍ មួយចំនួនពាក់ព័ន្ធការងាររៀបចំកម្មវិធីនវានុវត្តន៍ទីស្ដីការគណៈ រដ្ឋមន្ត្រី និងក្របខ័ណ្ឌនៃការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនិងអង្គភាពចំណុះ ហើយកិច្ចការនេះត្រូវផ្អែក លើ «ផែនការយុទ្ធសាស្ត្រ ទីស្ដីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨» និង «ផែនទីបង្ហាញផ្លូវ ស្ដីពីការជំរុញបរិវត្តកម្ម ឌីជីថលនៃទីស្ដីការ គណៈរដ្ឋមន្ត្រី ២០២៤-២០២៨»។ ដោយឡែក ចំពោះការរៀបចំអង្គភាពសវនកម្មផ្ទៃក្នុង, ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ គឺត្រូវអនុវត្តស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំឱ្យរៀបចំគោលការណ៍ណែនាំផ្ទៃក្នុងពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធទីស្ដីការ គណៈរដ្ឋមន្រ្តី ដោយឈរលើគោលការណ៍គុណាធិបតេយ្យ និងគុណតម្លៃនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងការរៀបចំយន្តការនិងលិខិតបទដ្ឋានពាក់ព័ន្ធនឹង ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់មតិយោបល់លើសេចក្ដីព្រាងច្បាប់និងលិខិត បទដ្ឋានគតិយុត្ត ដែលឆ្លងតាមយន្តការទីស្ដីការ គណៈរដ្ឋមន្ត្រី និងការរៀបចំសេចក្ដីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី ។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបញ្ជាក់បន្ថែមថា ទីស្តីការគណៈរដ្ឋមន្រ្តី បាននិង កំពុងអនុវត្ត នូវការដ្ឋាន កែទម្រង់ជាច្រើនពាក់ព័ន្ធការកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្ដោតពិសេសលើការពង្រឹងអភិបាលកិច្ច ការអភិវឌ្ឍ ស្ថាប័ន និងមូលធនមនុស្ស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី បន្តត្រៀមសហការ និងចូលរួម ក្នុងការអនុវត្តការកែទម្រង់នេះ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ដល់នូវការលើកទឹកចិត្តឱ្យបន្តខិតខំអនុវត្ត ការងារដោយប្រកាន់ខ្ជាប់នូវអភិក្រមការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីសម្រេចបាននូវជោគជ័យបន្ថែមទៀត និងទទួលបានទំនុកចិត្តពីសម្តេចធិបតីនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រី។




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាមប្រកាសលុបគណនីធនាគារជាង៨៦លានគណនី ដើម្បីប្រឆាំងការឆបោកតាមអនឡាញ

ធនាគារកណ្តាលវៀតណាមប្រកាសលុបគណនីធនាគារជង៨៦លានគណនី ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាបទល្មើសថ្មីកំពុងទន្រ្ទាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ