ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ

ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា រោងចក្រទឹកស្អាតក្រុងតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរា នឹងធ្វើឱ្យភាគខាងត្បូងរាជធានីភ្នំពេញ មានទឹកប្រើប្រាស់គ្រប់គ្រាន់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃរោងចក្រទឹកស្អាតក្រុងតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរា ថា នឹងរួមចំណែកក្នុងការបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ជាពិសេសនៅភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលជាការរួមចំណែកក្នុងការសម្រេចគោលដៅ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០។
កឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ
ដោយ

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងការដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយបូមទឹកឆៅកោះនរា ស្ថិតក្រោមកិច្ចសន្យាស្តារឡើងវិញនូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរា មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងបរិការណ៍ថ្មីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកសាងជាតិ និងការបន្តកាត់បន្ថយភាពក្រីក្រនិងលើកតម្កើងជីវភាពប្រជាជន ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ហើយក្នុងចំណោមអាទិភាពទាំងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ដ សំដៅធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រំពឹងថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ សំដៅធានាឱ្យបាននូវសន្តិសុខទឹក និងដើម្បីឈានឆ្ពោះទៅសម្រេចបាននូវគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០% នៅឆ្នាំ២០៣០៕
អត្ថបទ៖ ខេមបូណូមីស,រូបភាព ប៉ុក វុន្ថា




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ និងអ្នកជំនួញផ្នែកដឹកជញ្ជូន និងភស្ដុភារកម្ម ជំរុញឱ្យកម្ពុជា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកឱ្យបានឆាប់

ការដឹកជញ្ជូនតាមផ្លូវដែក គឺជាសសៃឈាមដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មដឹកជញ្ជូន និងឡូជីស្ទិក ដ្បិតថា តម្លៃលើការដឹកជញ្ជូនតាមផ្លូវដែក គឺមានទាបជា…

តើអ៊ុយក្រែន រំពឹងអ្វី ពីជំនួបកំពូលលោក វ្លាឌីមៀ ពូទីន និង លោក ដូណាល់ ត្រាំ នៅអាឡាស្កា នាថ្ងៃសុក្រសប្ដាហ៍នេះ?

នៅក្នុងខណៈពេល ដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នានៅថ្ងៃសុក្រ ទី១៥ ខែសីហា ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ