ទីផ្សារលំនៅឋាន

តើមានកត្តាធំៗអ្វីខ្លះ ដែលសង្កត់តម្លៃលំនៅឋាននៅចិន មិនឱ្យងើបខ្លួនរួច?


តម្លៃលំនៅឋានក្នុងប្រទេសចិន នៅតែបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ដោយតម្លៃផ្ទះថ្មីនៅក្នុងទីក្រុងធំៗចំនួន៧០ បានធ្លាក់ចុះរហូតដល់ទៅ១១% កាលពីអំឡុងខែសីហា បើធៀបនឹង៤ឆ្នាំមុន ទោះបីជារដ្ឋាភិបាលចិន បានដាក់ចេញវិធានការគាំទ្រជាបន្តបន្ទាប់យ៉ាងណាក្ដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ទីផ្សារលំនៅឋាន
ដោយ

ទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា បានបង្ហាញថា តម្លៃផ្ទះថ្មីនៅទីក្រុងធំៗចំនួន៧០ នៅក្នុងប្រទេសចិន បានធ្លាក់ចុះជាមធ្យមរហូតដល់ទៅ១១% កាលពីអំឡុងខែសីហា បើធៀបនឹងរយៈពេល៤ឆ្នាំមុន ខណៈដែលវិធានការរបស់រដ្ឋាភិបាលចិន ក្នុងការជួយស្រោចស្រង់ទីផ្សារលំនៅអាចជួយសម្រាលការលំបាកបានត្រឹមតែមួយរយៈពេលខ្លី។

ទិន្នន័យបង្ហាញទៀតថា តម្លៃលំនៅឋានជាមធ្យមនៅក្នុងទីក្រុងនានា បានហក់ឡើងខ្លាំងដល់កម្រិតកំពូលនៅអំឡុងខែសីហា ឆ្នាំ២០២១ ជាពេលដែលរដ្ឋាភិបាលចិន បានចាប់ផ្ដើមរឹតបន្តឹងការផ្ដល់ហិរញ្ញប្បទានអចលនទ្រព្យ ដើម្បីទប់ស្កាត់វិបត្តិពពុះអចលនទ្រព្យ ឬនិយាយឱ្យងាយស្ដាប់ គឺនៅពេលដែលតម្លៃផ្ទះហក់ឡើងខ្លាំងលើសតម្លៃជាក់ស្ដែងរបស់វា ហើយជាលទ្ធផល វិធានការនេះបានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នានា ដូចជាក្រុមហ៊ុនយក្ស China Evergrande Group ជាដើមធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយក្រោយមកវិបត្តិនេះបានរាលដាលពាសពេញប្រទេសចិន។

ទិន្នន័យបង្ហាញទៀតថា លំនៅឋានបានធ្លាក់ថ្លៃខ្លាំងជាងគេនៅក្នុងទីក្រុងតូចៗ តួយ៉ាងលំនៅឋានក្នុងបណ្ដាទីក្រុងលំដាប់ទី៣ បានធ្លាក់ថ្លៃរហូតដល់ទៅ១៤% បណ្ដាទីក្រុងលំដាប់ទី២ បានធ្លាក់ថ្លៃ៨% ចំណែកឯបណ្ដាទីក្រុងលំដាប់ទី១ ដូចជាក្រុងប៉េកាំង ក្រុងសៀងហៃ ក្រុងគ័ងចូវ ឬក្វាងចូវ និងក្រុងស៊ិនជិនជាដើម បានធ្លាក់ថ្លៃត្រឹមតែ២% ប៉ុណ្ណោះ។

ក្រុមអ្នកជំនាញក្នុងវិស័យអចនលទ្រព្យ បានគូសបញ្ជាក់ថា កត្តាធំៗដែលសង្កត់តម្លៃទីផ្សារលំនៅឋាននៅប្រទេសចិន មិនឱ្យងើបខ្លួនរួចរួមមានការរឹតបន្តឹងការផ្ដល់ហិរញ្ញប្បទាន តម្រូវការលំនៅឋានសំយ៉ុងក្បាលចុះ គម្រោងលំនៅឋានជាច្រើនមិនទាន់សាងសង់បញ្ចប់ ចំនួនផ្ទះដែលលក់មិនចេញកើនឡើង ឬពាសពេញទៅដោយអគារខ្មោច ហើយការជួយគាំទ្ររបស់រដ្ឋាភិបាលចិន ហាក់នៅមានកម្រិត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បញ្ជាឱ្យស៊ើបអង្កេតការនាំចេញមាសយ៉ាងគំហុកមកកាន់កម្ពុជា

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ បើកការស៊ើបអង្កេតលើករណីមាសត្រូវបាននាំចេញយ៉ាងគំហុក…

លុយបាតឡើងថ្លៃកំពុងក្លាយជាវិញ្ញាសាមួយ ដែលទាមទារឱ្យនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ត្រូវរកគន្លឹះដោះស្រាយបន្ទាន់

ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច និងតម្លៃរូបិយប័ណ្ណជាតិរបស់ប្រទេសនីមួយៗឱ្យមាននិរន្តភាពវាមិនមែនជារឿងងាយស្រួលនោះទេ។ រូបិយប័ណ្ណជាតិនីមួយៗកាលណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ