ក្រុមប្រឹក្សាសន្តិភាព

តើក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ អាចធ្វើឱ្យ UN រង្គោះរង្គើយ៉ាងណាដែរ?


ការប៉ុនប៉ងរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីក្លាយជាអ្នកបង្កើតសន្តិភាពនៅលើពិភពលោកកំពុងបង្កការរង្គោះរង្គើដល់អង្គការសហប្រជាជាតិ (UN)។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគយល់ឃើញថា បញ្ហានេះវាមិនទាន់អាចធ្វើឲ្យស្ថាប័នពហុភាគីនិយម ដែលចាប់កំណើតតាំងពីឆ្នាំ១៩៤៥ ដួលរលំនៅឡើយទេ។ បច្ចុប្បន្នលោក ត្រាំ ត្រូវបានគេមើលឃើញថា កំពុងព្យាយាមរុះរើស្ថាបត្យកម្មអន្តរជាតិក្រោយសង្គ្រាមលោកលើកទី២ ប៉ុន្តែអឺរ៉ុបទំនងជាមិនបណ្តែតបណ្តោយឱ្យលោកបង្កព្យុះភ្លៀងតាមអំពើចិត្តនោះទេ។
ក្រុមប្រឹក្សាសន្តិភាព
ដោយ

គំនិតផ្តួចផ្តើមបង្កើតក្រុមប្រឹក្សាសន្តិភាពថ្មី ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានប្រកាសជាផ្លូវការកាលពីពេលថ្មីៗនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺជាសក្ខីកម្ម នៃការចង់កែប្រែសណ្តាប់ធ្នាប់ពិភពលោក។ ប៉ុន្តែផែនការនេះទំនងជាមិនអាចដំណើរការទៅដោយរលូននោះទេ ដោយនាយករដ្ឋមន្រ្តីប៉ូឡូញលោក ដូណាល់ ទើស (Donald Tusk) បានអះអាងថា អឺរ៉ុបនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់លេងសើចជាមួយសន្តិសុខអន្តរជាតិបានឡើយ។

បច្ចុប្បន្នប្រទេសប៉ូឡូញបានរួមដៃជាមួយប្រទេសបារាំង ស៊ុយអែត និងន័រវែសក្នុងការប្រឆាំងនឹងគំនិតផ្តួចផ្តើមរបស់លោក ដូណាល់ ត្រាំ បើទោះបីមានសេចក្តីរាយការណ៍ថា មានប្រទេសចំនួន១៩បានបង្ហាញការគាំទ្រក៏ដោយ។ ប៉ុន្តែប្រទេសភាគច្រើនក្នុងចំណោមសមាជិក UN ទាំង១៩៣ប្រទេសកំពុងស្ថិតក្នុងការថ្លឹងថ្លែង និងសិក្សាពីផលប៉ះពាល់នៅឡើយ។ ហើយសូម្បីតែអង់គ្លេស ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់សហរដ្ឋអាម៉េរិក ក៏បានបង្ហាញការបដិសេធសំណើរបស់លោក ត្រាំ តាមរយៈការទូតដ៏ស្រទន់ផងដែរ។

លោកស្រី វ៉ាយវេត ឃូបភ័រ ( Yvette Cooper) រដ្ឋមន្ត្រីការបរទេសពអង់គ្លេសបានលើកឡើងថា អង់គ្លេសចង់បានសន្ធិសញ្ញាមួយ ដែលមានវិសាលភាពទូលំទូលាយជាងនេះ ហើយលោកស្រី ក៏បានបង្ហាញការព្រួយបារម្ភអំពីវត្តមានរបស់រុស្ស៊ីនៅក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរ។

ទោះបីលោក ត្រាំ ធ្លាប់លើកឡើងថា ក្រុមប្រឹក្សាសន្តិភាពថ្មីនេះ នឹងធ្វើការរួមគ្នាជាមួយអង្គការសហប្រជាជាតិក៏ដោយ តែលោកនៅតែបន្តរិះគន់ UN ជាសាធារណៈថា ជាស្ថាប័នដែលមិនសូវមានប្រសិទ្ធភាព និងគ្មានប្រយោជន៍៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ន…

លោក ត្រាំ ប្តឹងធនាគារយក្សអាម៉េរិក JPMorgan ទារសំណង៥ពាន់លានដុល្លារ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ប្តឹងធនាគារយក្ស JPMorgan Chase និងនាយកប្រតិបត្តិលោក ចេមី ដៃម៉ុន (Jamie Dimon) ទាមទារសំណងច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ