វិស័យការពារជាតិ

តើបណ្ដាប្រទេសនៅអាស៊ានមានប្រតិកម្មឆ្លើយតបបែបណានៅពេលបងធំអាស៊ានត្រូវការនាវាយក្សផ្ទុកយន្តហោះចម្បាំងនោះ?


ប្រទេសឥណ្ឌូណេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ាន គ្រោងទិញនាវាយក្សផ្ទុកយន្តហោះចម្បាំង Giuseppe Garibaldi ដែលប្រទេសអ៊ីតាលី ទុកចោលលែងប្រើការ។ ជាការកត់សម្គាល់ ឥណ្ឌូនេស៊ី នឹងក្លាយជាប្រទេសទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសថៃ ដែលមាននាវាផ្ទុកយន្តហោះ ហើយនឹងក្លាយជាប្រទេសទី៥ នៅតំបន់អាស៊ី ដែលមាននាវាយក្សនេះ បន្ទាប់ពីប្រទេសចិន ឥណ្ឌា ថៃ និងជប៉ុន ដែលបណ្ដាប្រទេសក្នុងតំបន់អាស៊ាន មើលឃើញថា វាជាការពង្រីកកម្លាំងយោធាដ៏គួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
វិស័យការពារជាតិ
ដោយ

ប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន គ្រោងទិញនាវាយក្សផ្ទុកយន្តហោះចម្បាំងដំបូងបង្អស់របស់ខ្លួន ខណៈប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) ​កំពុងធ្វើទំនើបកម្មយោធារបស់ប្រទេសដែនកោះមួយនេះ។ ក្រុមអ្នកគាំទ្រនិយាយថា ឥណ្ឌូនេស៊ី សមនឹងទទួលបាននាវាផ្ទុកយន្តហោះចម្បាំងនេះ ពីព្រោះឥណ្ឌូនេស៊ី ជាប្រទេសកោះ ដែលមានផ្លូវសមុទ្រសំខាន់ៗជាច្រើន។

នាវានេះអាចជួយគាំទ្រប្រតិបត្តិការយោធាផង អាចការពារតំបន់សមុទ្រផង និងគាំទ្រដល់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយ និងមនុស្សធម៌ផង ខណៈដែលឥណ្ឌូនេស៊ី តែងតែប្រឈមមុខនឹងគ្រោះរញ្ជួយដី ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត។ កងទ័ពជើងទឹកឥណ្ឌូនេស៊ី និយាយថា នាវាផ្ទុកយន្តហោះអាចដឹកជញ្ជូនជំនួយយ៉ាងច្រើន និងអាចធ្វើប្រតិបត្តិការឆ្ងាយពីមូលដ្ឋានយោធារបស់ខ្លួន។

ទោះជាយ៉ាងណា អ្នករិះគន់ឥណ្ឌូនេស៊ី និយាយថា នាវាផ្ទុកយន្តហោះនេះ អាចក្លាយជាបន្ទុកចំណាយដ៏ធំសម្រាប់រដ្ឋដែលចំណាយប្រតិបត្តិការក្នុងមួយឆ្នាំៗអាចមានទំហំពី ៥០ទៅ៨០លានដុល្លារអាម៉េរិក ហើយនាវិករាប់រយនាក់ត្រូវទទួលការបណ្តុះបណ្តាល ហើយថា នាវានេះចាស់ណាស់ទៅហើយ គឺមានអាយុប្រហែល ៤០ឆ្នាំហើយ។ អ្នកវិភាគខ្លះព្រមានថា នាវាយក្សនេះអាចនឹងជួបករណីដូចនាវាផ្ទុកយន្តហោះរបស់ប្រទេសថៃ ដែលកម្រនឹងត្រូវបានប្រើប្រាស់ដោយសារចំណាយប្រតិបត្តិការខ្ពស់ពេក។

ទន្ទឹមនេះ អ្នកវិភាគមួយចំនួនជឿថា បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន អាចចាត់ទុកការទិញនាវាយក្សផ្ទុកយន្តហោះចម្បាំងនេះថា ជាការពង្រីកយោធាដ៏គួរឱ្យព្រួយបារម្ភនៅក្នុងតំបន់ ទោះបីជាឥណ្ឌូនេស៊ីអះអាងថា នាវាផ្ទុកយន្តហោះនេះភាគច្រើនសម្រាប់បេសកកម្មមនុស្សធម៌យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី នឹងក្លាយជាប្រទេសទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសថៃ ដែលមាននាវាផ្ទុកយន្តហោះ ហើយនឹងក្លាយជាប្រទេសទី៥ នៅតំបន់អាស៊ី ដែលមាននាវាយក្សនេះ បន្ទាប់ពីប្រទេសចិន ឥណ្ឌា ថៃ និងជប៉ុន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កម្ពុជា សម្រុកពង្រីកផ្ទៃដីដាំកាហ្វេបន្ថែម ខណៈទិន្នផលក្នុងស្រុកផ្គត់ផ្គង់បានក្រោម១០% នៃតម្រូវការសរុប

តម្រូវការប្រប្រាស់កាហ្វេនៅកម្ពុជា មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែសមត្ថភាពផលិតកាហ្វេក្នុងស្រុកនៅមានកម្រិត…

លោក ត្រាំ គ្រោងបញ្ជូននាវាមន្ទីរពេទ្យទៅកាន់កោះហ្គ្រីនលែន តែដាណឺម៉ាកថា មិនត្រូវការនោះទេ

រដ្ឋមន្ត្រីការពារជាតិ ដាណឺម៉ាក លោក ត្រូអេល ឡាន់ ពូលសេន (Troels Lund Poulsen) កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រកាសឆ្លើយតបយ៉ាងដាច់អហង្ការថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ