ការប្រើគ្រាប់បែកចង្កោមរបស់ថៃ

តើការប្រើគ្រាប់បែកចង្កោមរបស់ថៃ វាយប្រហារមកលើកម្ពុជាវាបានរំលោភបំពានលើច្បាប់យ៉ាងណាដែរ?


គ្រាប់បែកចង្កោមជាអាវុធយុទ្ធភណ្ឌដែលអន្តរជាតិមិនលើកទឹកចិត្ត និងគាំទ្រឲ្យប្រើប្រាស់នៅក្នុងសង្រ្គាមតាំងពីឆ្នាំ២០០៨ មកនោះ ត្រូវបានកងទ័ពថៃ ដែលគេដឹងថា ជាកងទ័ពដែលមានធនធាន និងអរិយប្រទេសមួយនៅក្នុងតំបន់អាស៊ាននៅតែបន្តយកមកប្រើប្រាស់នៅក្នុងសង្រ្គាមជាមួយកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ភាគីថៃបានប្រើប្រាស់អាវុធយុទ្ធភណ្ឌមិនស៊ីវិល័យនេះបាញ់ប្រហារមកលើកម្ពុជានៅព្រឹកសុក្រ សប្តាហ៍នេះ។
ការប្រើគ្រាប់បែកចង្កោមរបស់ថៃ
ដោយ

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងថា នៅថ្ងៃទី២នៃការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងកម្លាំងកម្ពុជា និងថៃ ភាគីថៃដែលល្មោភសង្គ្រាម និងស្រេកឃ្លានទឹកដីគេបានប្រើគ្រាប់បែកចង្កោមវាយសន្ធាប់ដោយខុសច្បាប់មកលើទឹកដីកម្ពុជា ដែលសកម្មភាពដ៏គឃ្លើននេះបានបំពានច្បាប់អន្តរជាតិ និងរំលោភលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។

លោកស្រីបានបញ្ជាក់ថា កងទ័ពថៃនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជាយ៉ាងហោចណាស់ពីរដង ដោយក្នុងនោះនៅវេលាម៉ោង៥និង២៥នាទី ថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច ហើយនៅម៉ោង៦និង៥០នាទី ថៃបានប្រើគ្រាប់បែកនេះវាយប្រហារជាលើកទី២នៅភូមិតេជោធម្មជាតិ ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបានចាត់ទុកការប្រើប្រាស់អាវុធប្រភេទនេះ ជាការគំរាមកំហែងអាយុជីវិត និងបិរស្ថានរយៈពេលយូរអង្វែង។

ជាមួយគ្នានេះអាជ្ញាធរមីនកម្ពុជា ក៏បានសម្តែងការសោកស្តាយ និងថ្កោលទោសភាគីថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមនេះផងដែរ។ អាជ្ញាធរមីនកម្ពុជាបានអះអាងថា ការប្រើប្រាស់គ្រាប់បែកចង្កោមជាសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានមនុស្សធម៌អន្តរជាតិ។ បើតាមការបញ្ជាក់របស់ស្ថាប័ននេះ គ្រាប់បែកចង្កោមត្រូវបានហាមឃាត់នៅក្រោមអនុសញ្ញាឆ្នាំ២០០៨ ដោយសារតែឥទ្ធិពលទូលំទូលាយ និងគ្រោះថ្នាក់យូរអង្វែងដល់ជនស៊ីវិលជាពិសេសកុមារ។ នេះមិនមែនជាលើកទី១នោះទេដែលកងទ័ពថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនេះ ពោលគឺថៃបានប្រើប្រាស់គ្រាប់បែបនេះជាបន្តបន្ទាប់នៅក្នុងអំឡុងពេលផ្ទុះសង្រ្គាមរវាងប្រទេសទាំងពីរនៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១១។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីនកម្ពុជាបានចាត់ទុកការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសនៅតំបន់ព្រំដែនដែលមានប្រជាជនស៊ីវិលជាសកម្មភាពយោធា ដែលមិនអាចទទួលយកបាន ហើយវាបានបង្ហាញពីការមិនយកចិត្តទុកដាក់របស់ថៃចំពោះជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និងសន្តិភាពក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសកម្ពុជាមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមក៏ដោយ តែកម្ពុជាមិនដែលប្រើប្រាស់គ្រាប់បែកចង្កោមនេះឡើយ៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះក្ដាប់សភាពការណ៍ទូទៅនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង…

កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោស ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលរំលោភបំពានមកលើកម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ភ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ